បុរសម្នាក់បានជាប់ចោទពី បទសម្លាប់ប្រពន្ធ និងកូនប្រុសវ័យជំទង់របស់ខ្លួន ដោយសារតែខ្លាចខ្លួនឯង ចម្លងជំងឺអេដស៍ទៅកាន់ប្រពន្ធរបស់ខ្លួន។

យោងទៅតាមសារព័ត៌មានរបស់អេម៉ារ៉េត បានឲ្យដឹងថា បុរសនេះមានឈ្មោះថា យូជេនី( Eugene Maraventano) អាយុ ៦៣ឆ្នាំ បានប្រាប់ទៅកាន់ប៉ូលីសថា គាត់បានចាក់ប្រពន្ធរបស់ខ្លួន ដែលមានឈ្មោះថា ចាណេត (Janet) ដោយប្រើកាំបិតធ្វើម្ហូបដែលមានប្រវែង ៣៥សង់ទីម៉ែត្រ នៅពេលដែលនាងគេង នៅក្នុងបន្ទប់គេង  ថែមទាំងសម្លាប់កូនប្រុសដែលមាន ឈ្មោះថា ប្រីយេន(Bryan Maraventano)អាយុ ២៧ឆ្នាំ។ បុរសជាឃាតករនេះបាននិយាយ បន្ដថា គាត់បានឆ្លងជំងឺនេះពីនារីរកស៊ីផ្លូវភេទ នៅពេលដែលខ្លួនទៅធ្វើការនៅ ញូយ៉ក និងខ្លាចចម្លងជំងឺទៅកាន់ ប្រពន្ធជាទីស្រឡាញ់របស់ខ្លួន ខណៈពេលដែលនាងបានធ្វើតេសរកជំងឺមហារីកមិនមាន តែអេដស៍មិនទាន់ចេញលទ្ធផលថា មានឬអត់នោះទេ។ បន្ទាប់ពីសម្លាប់ប្រពន្ធកូន បុរសនេះក៏ចង់សម្លាប់ខ្លួនដែរ តែមិនអាចធ្វើទៅរួច ក៏ទូរស័ព្ទប្ដឹងទៅប៉ូលីសតែម្ដង។ នៅក្នុងនោះ បុរសនេះក៏មិនចង់សម្លាប់កូនប្រុសរបស់ខ្លួនដែរ តែដោយសារតែកូនប្រុសរបស់ខ្លួន មិនមានសតិអារម្មណ៍នឹងនរ ដែលមួយថ្ងៃៗគិតតែអង្គុយលេងហ្គេម និងមិនមានមិត្ដស្រីនោះទេ ហើយបើសិនជាមិនមានឪពុកម្ដាយទៀត មិនដឹងថាកូនប្រុសនឹងទៅជាយ៉ាងណានោះទេ ដូចនេះក៏សម្រេចចិត្ដសម្លាប់ទាំងអស់គ្នា តែម្ដង។

សម្រាប់ពេលនេះ បុរសនេះត្រូវបានបញ្ជូនទៅកាន់ តុលាការដើម្បីធ្វើការកាត់ក្ដី។

តើប្រិយមិត្ដធ្លាប់ជួបប្រទះ ដូចជាករណីនេះហើយ ឬនៅ?

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]