កើតកូនមិនបានប៉ុន្មានថ្ងៃ! តែសម្រស់ ពេជ្រ សូលីកា នៅតែស្អាតមិនចាញ់ កាលនៅក្រមុំ

//s5.kh1.co/fd/fd17ccf34508e8c477e7bab1e09f910efd7dbb74.jpg
តារា & កម្សាន្ដ

 ២១-ឧសភា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ពិតជាមានសំណាងខ្លាំង ដែលក្រោយពីសម្រាលកូនរួច ពេជ្រ សូលីកា ត្រូវបានស្វាមីយកទុកដាក់ មើលថែរក្សាព្រមទាំង ផ្ដល់ភាពកក់ក្ដៅដល់រូបនាង ម៉្យាងវិញទៀត បើងាកមកមើលពីសម្រស់វិញ បើទោះបីជាទើបតែសម្រាលកូនក៏ពិតមែន តែនាងនៅតែមានភាពស្រស់ស្អាត និងមានភាពទាក់ទាញជានិច្ច។

ភ្នំពេញ៖ ជាក់ស្ដែង កាលពីថ្ងៃទី ១៦ ខែ ឧសភា កន្លងទៅនេះ តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព អ្នកនាង ពេជ្រ សូលីកា បានសម្រាលបានកូនប្រុសដោយជោគជ័យ ដែលមានមុខមាត់គួរឲ្យក្នាញ់ ថែមទាំងមានឈ្មោះដ៏ពីរោះថា ហង្ស អ៊ារី វ៉េនស្ដេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ ហ្វេនៗជាច្រើន ពិតជាមានភាពសប្បាយរីករាយ ដែលក្រោយពីនាងបានសម្រាលកូនរួច នាងនៅតែមានសុខភាពល្អ ជាពិសេស នាងថែមទាំងទទួលបាន ការយកចិត្តទុកដាក់ និងការថ្នាក់ថ្នមមើលថែរក្សា យ៉ាងកក់ក្ដៅ ពីស្វាមីរបស់នាង ផងដែរ។

ម៉្យាងវិញទៀត ទើបតែសម្រាលមិនបានប៉ុន្មានថ្ងៃផង តែបើក្រឡេកមកមើលសម្រស់របស់នាងវិញ ឃើញថា ត្រូវបានហ្វេនៗជាច្រើនសរសើរមិនដាច់ពីមាត់ ទៅលើរូបភាពដែលនាងបានបង្ហោះកាលពីពេលថ្មីៗនេះ ដែលមើលទៅ មុខមាត់របស់នាង នៅតែមានភាពស្រស់ស្អាត និងមានភាពទាក់ទាញ ជាមួយនឹងស្នាមញញឹមយ៉ាងមានមន្តស្នេហ៍ ដែលអាចធ្វើឲ្យហ្វេនៗលង់ស្នេហ៍លើអ្នកម៉ាក់រូបនេះ ដោយមិនដឹងខ្លួន ៕

សូមទស្សនារូបភាពខាងក្រោម៖

ពេជ្រ សូលីកា 
ពេជ្រ សូលីកា 
ពេជ្រ សូលីកា 
ពេជ្រ សូលីកា 
ពេជ្រ សូលីកា និង ស្វាមី
ពេជ្រ សូលីកា និង ស្វាមី
ពេជ្រ សូលីកា និង កូនប្រុស
ពេជ្រ សូលីកា និង កូនប្រុស
ពេជ្រ សូលីកា និង គ្រួសារ
ពេជ្រ សូលីកា និង គ្រួសារ
ពេជ្រ សូលីកា និង គ្រួសារ
ពេជ្រ សូលីកា និង គ្រួសារ
ពេជ្រ សូលីកា និង កូនប្រុស 
ពេជ្រ សូលីកា និង កូនប្រុស 
ពេជ្រ សូលីកា និង កូនប្រុស 
ពេជ្រ សូលីកា និង កូនប្រុស 
ពេជ្រ សូលីកា
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T