ស្លាប់រាប់ម៉ឺន! អ្នកឆ្លង​កូវីដ១៩ កើន​ឡើង​ជាង ៥លាននាក់ នៅ​ទូ​ទាំង​​ពិភព​​លោក​ ខណៈ​អ្នក​​ស្លាប់​​មាន​ចំនួន...​

//s5.kh1.co/eb/eb67bd185b938915d7503d5818073626cb2a8416.jpg
សង្គម

 ២១-ឧសភា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ចំនួនអ្នកឆ្លងសរុបទូទាំងពិភពលោក បានកើនដល់ 5,082,023 នាក់ ខណៈដែល​អ្នកស្លាប់កើនឡើងរហូតដល់ 329,216 និង 2,020,071 នាក់ផ្សេងទៀត បានទទួលការព្យាបាលជាសះស្បើយ

ទោះបីជាស្ថានភាពនៃការឆ្លងកូវីដ១៩ នៅកម្ពុជាយើងហាក់ដូចជាស្ងប់ស្ងាត់ក្នុងរយៈពេលជាង១ខែ​ចុងក្រោយ​នេះ​ក៏ដោយក្តី ប៉ុន្តែបើក្រឡេកមើលស្ថានភាពនៃការរីករាលដាលនៃជំងឺ​កូវីដ១៩ នៅលើពិភពលោកនៅមិនទាន់ធូរស្រាល​នៅឡើយទេ ពោលគឺ ជំងឺដ៏កាចសាហាវនេះ នៅតែបន្តរាតត្បាត និងបានឆក់យកជីវិតមនុស្សរាប់សិបម៉ឺននាក់ក្នុង​ចំណោមអ្នកឆ្លងជំងឺ​រាប់លាននាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង បើយោងទៅតាមគេហទំព័រ Worldometer គិតត្រឹមម៉ោង ៧:០០នាទីព្រឹក ថ្ងៃ​​ព្រហស្បត៍ ទី២១ ខែឧសភា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងសរុបទូទាំងពិភពលោក បានកើនដល់ 5,082,023 នាក់ ខណៈដែល​អ្នកស្លាប់កើនឡើងរហូតដល់ 329,216 និង 2,020,071 នាក់ផ្សេងទៀត បានទទួលការព្យាបាលជាសះស្បើយ​។

ទិន្នន័យបង្ហាញពីស្ថានភាពកូវីដ១៩ នៅក្នុងគេហទំព័រ Worldometer
ទិន្នន័យបង្ហាញពីស្ថានភាពកូវីដ១៩ នៅក្នុងគេហទំព័រ Worldometer

គួរឱ្យដឹងផងដែរថា បើយោងតាមគេហទំព័រខាងលើ ​បានបង្ហាញ​ឱ្យឃើញថា ជំងឺ​រាតត្បាតដ៏កាចសាហាវ​កូវីដ១៩នេះ បាន​ឆ្លងរាលដាលទៅ​ដល់ប្រទេស និងដែនដីសរុបចំនួន ២១៣ ជុំវិញពិភពលោក ដោយក្នុងនោះសហរដ្ឋអាមេរិក និងរុស្ស៊ី ​គឺជាប្រទេសដែលមានករណីឆ្លងច្រើនជាងគេបំផុត ហើយប្រទេសប្រេស៊ីល និងអេស្ប៉ាញឈរនៅលេខ​រៀង​បន្តបន្ទាប់។ ស្របពេលដែលស្ថានភាពនៃជំងឺនេះ ហាក់មិនទាន់ធូរស្បើយនៅឡើយ ប្រទេសក្នុងទ្វីបអឺរ៉ុបមួយចំនួន បានសម្រេចបើកទ្វារប្រទេសឡើងវិញជាបណ្តើរៗ ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីបានបិទទ្វារប៉ុន្មានខែ​មក​នេះ​៕​

ទិន្នន័យបង្ហាញពីស្ថានភាពកូវីដ១៩ នៅក្នុងគេហទំព័រ Worldometer
ទិន្នន័យបង្ហាញពីស្ថានភាពកូវីដ១៩ នៅក្នុងគេហទំព័រ Worldometer
ទិន្នន័យបង្ហាញពីស្ថានភាពកូវីដ១៩ នៅក្នុងគេហទំព័រ Worldometer
ទិន្នន័យបង្ហាញពីស្ថានភាពកូវីដ១៩ នៅក្នុងគេហទំព័រ Worldometer
Sey Piseth
Piseth Khmer (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T