Matt Peranee ត្រូវអ្នកលេងអ៊ិនធឺណែតម្នាក់ចូលខមមិនដៀមដាម ក្រោយបង្ហោះរូបភាពមួយនេះ

//s5.kh1.co/e4/e4e64277e89c003a1bc15ac224e65962915c9f8e.jpg
នារី

 ២១-ឧសភា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

Matt Peranee ត្រូវអ្នកលេងអ៊ិនធឺណែតម្នាក់ចូលខមមិនដៀមដាម ក្រោយបង្ហោះរូបភាពមួយនេះ

ថៃ៖ មួយរយៈពេលចុងក្រោយនេះ តារាសម្ដែងស្រីប្រចាំស្ថានីយ៍ទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣ Matt Peranee ត្រូវបានគេចាត់ទុកថាជាតារាស្រីមួយរូប ដែលបានរងនូវពាក្យរិះគន់ និងការវាយប្រហារឥតឈប់ឈរ ចាប់តាំងពីពេលដែលនាងមានទំនាក់ទំនងស្នេហាជាមួយនឹងលោក Songkran ដែលត្រូវជាអតីតស្វាមីរបស់តារារៀមច្បង Aff Takasorn មក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាទូទៅ រូបថតដែលនាងបង្ហោះនៅលើគណនី Instagram កន្លងមក តែងតែមានអ្នកលេង អ៊ិនធឺណែតមួយចំនួនតូច ចូលទៅខមមិនដៀមដាម ឌឺដងផ្លែផ្កាឲ្យនាងជានិច្ច។ តួយ៉ាង រូបថតចុងក្រោយដែលនាងបានបង្ហោះនៅលើ Instagram ជារូបថតស្លៀកពាក់ឈុតអាពាហ៍ពិពាហ៍បុរាណថៃ ធ្វើជាម៉ូតដាក់ក្នុងទស្សនាវដ្តីដ៏ល្បីមួយ បានទទួលការកោតសរសើរយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ ប៉ុន្តែទន្ទឹមនឹងនេះ ក៏មានអ្នកលេងអ៊ិនធឺណែតម្នាក់ ចូលទៅខមមិនឌឺដងថា៖ "ទស្សនាវដ្តី Praew គិតអី ទើបយកនាងទៅថតម៉ូត ជាអតិថិជនរបស់ Praew មករហូត តែមួយច្បាប់នេះសូមរំលងហើយ។" ក្រោយពីមានអ្នកចូលទៅខមមិនបែបនេះហើយ ក៏ស្រាប់តែមានអ្នកគាំទ្រម្នាក់ចូលទៅឆ្លើយតបវិញថា៖ "ចង់រំលងក៏រំលងទៅ មិនបាច់ចូលមកខមមិនទេ។"

ចំណែកឯសាមីខ្លួន Matt Piranee ក៏មិនបានឃើញឆ្លើយតបអ្វីទៅវិញនោះដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

រូបភាពរបស់ Matt ដែលត្រូវបានអ្នកលេងអ៊ិនធឺណែតម្នាក់រិះគន់
រូបភាពរបស់ Matt ដែលត្រូវបានអ្នកលេងអ៊ិនធឺណែតម្នាក់រិះគន់
មតិរិះគន់របស់អ្នកលេងអ៊ិនធឺណែត
មតិរិះគន់របស់អ្នកលេងអ៊ិនធឺណែត
Matt Peranee
Matt Peranee
Matt Peranee
Matt Peranee
Matt Peranee
Matt Peranee
Matt Peranee
Matt Peranee
Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T