ដោយសារតែហេតុផលបែបនេះសោះ ទើបមិនឃើញ Ice Amina ចេញរឿងភាគថ្មីនៅប៉ុស្តិ៍លេខ៣តទៀត

//s5.kh1.co/3f/3ffdc27ef4157aed53ab76f8e53b564a9f4cdf63.jpg
នារី

 ២១-ឧសភា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ស្ងាត់ៗ Ice Amina បញ្ចប់កុងត្រា បាយបាយប៉ុស្តិ៍លេខ៣

ថៃ៖ តារាសម្តែងស្រីកូនកាត់ Ice Amina ដែលធ្លាប់លេចមុខនៅក្នុងខ្សែភាពយន្តភាគរបស់ស្ថានីយ៍ទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣ជាច្រើននោះ ជាពិសេសគឺតាមរយៈតួអង្គម្ដាយចុងរបស់តួឯកស្រីក្នុងរឿង ល្បែងស្នេហា ត្រូវបានទស្សនិកជន និងអ្នកគាំទ្រកត់សម្គាល់ឃើញថា នាងបានបាត់មុខ មិនឃើញចេញរឿងភាគថ្មីទៀតនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា Ice Amina បានចាប់ផ្ដើមការសម្ដែងជាតួរង ហើយបន្ទាប់មកនាងបានទទួលការសម្ដែងជាតួឯកចំនួន៣រឿង ហើយនាងក៏ត្រឡប់មកទទួលតំណែងជាតួរងឡើងវិញ។ នៅពេលនេះ គេបានទទួលដំណឹងមកថា នាងបានបញ្ចប់កុងត្រាជាមួយស្ថានីយ៍ទូទស្សន៍ប៉ុស្តិ៍លេខ៣បាត់ទៅហើយ ហើយនាងបានបន្តធ្វើជាអ្នកសម្ដែងឯករាជ្យវិញ។ ពេលនេះ នាងក៏កំពុងត្រៀមថតជាតួឯកស្រី ក្នុងខ្សែភាគយន្តភាគថ្មីឲ្យស្ថានីយ៍ទូរទស្សន៍ថៃប៉ុស្តិ៍លេខ៨ទៀតផង។

នៅឆ្នាំ២០២០នេះ ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៣ បានរបូតតារាស្រីរបស់ខ្លួនអស់ចំនួនបីរូបមកហើយ រួមមាន Yardthip Ratchapan និង Riche Oranate រួមទាំង Ice Amina នេះម្នាក់ទៀត៕

សូមទស្សនារូបភាពខាងក្រោម៖

Ice Amina
Ice Amina
Ice Amina
Ice Amina
Ice Amina
Ice Amina
Ice Amina
Ice Amina
Ice Amina
Ice Amina
Ice Amina ក្នុងរឿងភាគថ្មីរបស់ប៉ុស្តិ៍លេខ៨
Ice Amina ក្នុងរឿងភាគថ្មីរបស់ប៉ុស្តិ៍លេខ៨
Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T