ហ្វេនរឿង My Husband in Law Thailand ឈ្លោះគ្នាដោយសារតែហេតុផលមួយនេះ

//s5.kh1.co/fb/fb0e098a05d5cef2ef840d4fac3daf39998f4937.jpg
នារី

 ២១-ឧសភា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ហ្វេនរឿង My Husband in Law Thailand ឈ្លោះគ្នាដោយសារតែហេតុផលមួយនេះ

ថៃ៖ ខ្សែភាពយន្តភាគថៃ រឿង Ok Keub Hak Eb Ruk Khun SameeMy Husband in Law ដែលកំពុងចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣ បានក្លាយទៅជាខ្សែភាពយន្ត ភាគដ៏ពេញនិយមមួយ ប្រចាំឆ្នាំ២០២០នេះ ដោយសារតែរឿងនេះមានចំនួនអ្នកទស្សនាយ៉ាងច្រើន លើសលប់ ពោលគឺមានអត្រាអ្នកទស្សនាច្រើនជាងរឿងភាគមុនៗរបស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៣។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែនៅពេលដែលរឿងនេះបានចាក់បញ្ចាំងមកដល់ត្រឹមភាគទី៥ រហូតមកដល់ភាគទី៩នេះ ចំនួនអ្នកទស្សនាហាក់បីដូចជាមិនមានសន្ទុះខ្លាំងដូចកាលពីទើបចាក់បញ្ចាំងដំបូងឡើយ។ ជុំវិញបញ្ហានេះ សង្គមអ្នកលេងអ៊ិនធឺណែត ជាពិសេសអ្នកគាំទ្ររបស់រឿងនេះផ្ទាល់បានបញ្ចេញគំនិតទាស់គ្នាយ៉ាងខ្លាំងក្លា នៅលើបណ្ដាញអ៊ិនធឺណែត ដោយមានអ្នកខ្លះលើកឡើងថា រឿងនេះមានលក្ខណៈសាំញ៉ាំបន្តិចចាប់ពីភាគទី៥តទៅ ហើយសាច់រឿងមិនសូវមានអ្វីថ្មីគួរឲ្យចាប់អារម្មណ៍ ពិសេសគឺមិនសូវកំប្លែងដូចមុនឡើយ។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេក៏បានបន្ថែមទៀតថា រឿងនេះផ្ដោតសំខាន់លើភាពផ្អែមល្ហែមរបស់តួឯកទាំងពីរពេក ទើបធ្វើឲ្យសាច់រឿងទាំងមូលគួរឲ្យធុញបែបនេះ។

ទន្ទឹមនឹងមានការលើកឡើងបែបនេះ អ្នកគាំទ្រជាច្រើនផ្សេងទៀត បានរុញច្រានចោលនូវការលើកឡើងទាំងនេះ ដោយពួកគេបានអះអាងថា ខ្សែភាពយន្តភាគមួយនេះគឺពិតជាល្អមើលខ្លាំងណាស់ ហើយពួកគេជឿជាក់ថា នៅភាគខាងមុខច្បាស់ជាមានឈុតឆាកកាន់តែល្អមើលថែមទៀត។ ពួកគេបានលើកទឹកចិត្តអ្នកដឹកនាំរឿង ឲ្យខិតខំផលិតរឿងល្អបែបនេះតទៅទៀត។ ម៉្យាងវិញទៀត ថ្វីត្បិតតែ សន្ទុះអ្នកទស្សនាតាមកញ្ចក់ទូរទស្សន៍មិនសូវមានការកើនឡើងខ្លាំង ប៉ុន្តែចំនួនអ្នកទស្សនាតាម អនឡាញ គឺពិតជាមានសន្ទុះកើតឡើងខ្លាំង មិនមានអ្វីគួរឲ្យព្រួយបារម្ភនោះឡើយ៕

សូមទស្សនារូបភាពខាងក្រោម៖

អត្រាអ្នកចូលទស្សនារឿង Ok Keub Hak Eb Ruk Khun Samee

Mark Prin និង Mew Nittha តួឯកក្នុងរឿង Ok Keub Hak Eb Ruk Khun Samee

Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T