នាយករដ្ឋមន្ត្រីរុស្ស៊ីបានជាសះស្បើយពីកូវីដ១៩ និងបានត្រលប់ចូលធ្វើការវិញហើយ

//s5.kh1.co/56/56dc6832619c0560c423a0e546c5482260447d02.jpg
សង្គម

 ២១-ឧសភា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

នាយករដ្ឋមន្ត្រីរុស្ស៊ីបានជាសះស្បើយពីកូវីដ១៩ និងបានចូលធ្វើការវិញហើយ

រុស្ស៊ី៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា នាយករដ្ឋមន្រ្តីរុស្សុីលោក Mikhail Mishustin បានវិលត្រឡប់មកធ្វើការវិញហើយ ក្រោយពេលលោកបានជាសះស្បើយពីជំងឺកូវីដ-១៩ រួចមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមសេចក្តីថ្លែងការណ៍របស់វិមានក្រឹមឡាំងបានបញ្ជាក់ឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានចុះហត្ថលេខា​លើក្រឹត្យមួយ ដែលលុបការផ្ទេរភារកិច្ចជាបណ្តោះអាសន្នរបស់លោក Mishustin ទៅឲ្យឧបនាយករដ្ឋមន្ត្រីទី១ លោក Andrey Belousov ចោលវិញ បន្ទាប់ពីឧបនាយករដ្ឋមន្ត្រីទី១ រូបនេះបានកាន់តួនាទីជានាយករដ្ឋមន្ត្រីស្តីទីរបស់ប្រទេសរុស្ស៊ី ចាប់តាំងពីថ្ងៃទី ៣០ ខែមេសាកន្លងមកនេះ។

គួររំលឹកផងដែរថា កាលពីថ្ងៃទី៣០ ខែមេសាកន្លងទៅនេះ នាយករដ្ឋមន្រ្តីរុស្ស៉ី លោក Mikhail Mishustin បានឆ្លងជំងឺកូវីដ-១៩ ហើយលោកក៏បានស្នើឲ្យលោកប្រធានាធិបតីរុស្ស៉ី តែងតាំងលោក Andrey Belousov ដែលជាឧបនាយករដ្ឋមន្រ្តីទី១ ធ្វើជានាយករដ្ឋមន្រ្តីស្តីទីជំនួសលោកជាបណ្តោះអាសន្ន កំឡុងពេលលោកត្រូវសម្រាកព្យាបាលជំងឺកូវីដ-19 នៅផ្ទះ៕

នាយករដ្ឋមន្រ្តីរុស្ស៊ីលោក Mikhail Mishustin
នាយករដ្ឋមន្រ្តីរុស្ស៊ីលោក Mikhail Mishustin
Sey Piseth
Piseth Khmer (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T