កុំឲ្យដដែលៗពេក! មួយរយៈនេះ ចំរើន សុភ័ក្រ លេងខ្លួនកាចៗ ប្លែក៣៦០ដឺក្រេ

//s5.kh1.co/67/67c12af9f0032d59e5ca924ebd7eb1711071aaae.png
តារា & កម្សាន្ដ

 ២០-ឧសភា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

លើកនេះ កុំឲ្យហ្វេនៗស៊ាំភ្នែក ជាមួយស្ទាយ៍តែងខ្លួនដដែលៗពេក មានអី ចំរើន សុភ័ក្រ ផ្លាស់ប្ដូរខ្លួនឯងជាមួយស្ទាយ៍ថ្មី ទាំងការផាត់មុខ និងម៉ូតសក់កាចៗ ប្លែកភ្នែកសាហាវ។

ភ្នំពេញ៖ តារាចម្រៀងស្រីប្រចាំផលិតកម្មរស្មីហង្សមាស ចំរើន សុភ័ក្រ ដែលមហាជនតែងស្គាល់ថាជា តារាចម្រៀងមួយរូប អាចបកស្រាយចម្រៀងបានគ្រប់ប្រភេទ មិនថាបទសម័យ ប្រជាប្រិយចម្រុះ ពិសេសបទបុរាណផ្ទាល់តែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក តារាស្រីរូបនេះ ក៏មានរូបរាងតូចច្រឡឹង ស្អាតគួរឲ្យស្រលាញ់ផងដែរ បើទោះបីជានាងមានកម្ពស់រាងទាបបន្តិចមែនក៏ដោយ ប៉ុន្តែ នៅពេលនាងឡើងឆាកចម្រៀង ម្ដងៗ នាងតែងតុបតែងខ្លួន ​បានយ៉ាងស្អាត និងប្លែកពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។

ជាមួយគ្នានេះ មួយរយៈចុងក្រោយនេះ គេហាក់សង្កេតឃើញថា តារាស្រីសម្លេងផ្អែម ក្រអួនក្រអៅរូបនេះ មានការតុបតែងខ្លួន ពិសេសការលេងស្ទាយ៍ ផាត់មុខ គឺមានលក្ខណៈប្លែកខ្លាំងពីមុនច្រើនមែនទែន ទាំងការផាត់មុខ និងស្ទាយ៍សក់ គឺមានលក្ខណៈកាចៗជាងមុនច្រើន។

ដោយកាលពីពេល ថ្មីៗនេះ នាងបានបង្ហោះរូបភាពមួយចំនួន លើបណ្ដាញសង្គមរបស់នាង ជាមួយរូបភាពបញ្ចេញស្ទាយ៍ថ្មីមួយនេះ ធ្វើឲ្យហ្វេនៗឃើញហើយ នាំគ្នា លាន់មាត់សរសើរគ្រប់គ្នា ថាពិតជាប្លែកភ្នែក ដោយសារ រាល់លើក គេតែងឃើញ នាងតុបតែងសុភាពៗ មិនសូវកាចដូចពេលនេះ នោះទេ ហើយមកដល់ពេលនេះ នាងមានភាពច្នៃប្រឌិតលើការតុបតែងខ្លួន បានយ៉ាង ៣៦០ ដឺក្រេតែម្ដង ៕

រូបភាពពី៖ Lux Salon& Studios

ចង់ជ្រាបច្បាស់ទស្សនារូបភាពខាងក្រោម៖

ចំរើន សុភ័ក្រ
ចំរើន សុភ័ក្រ
ចំរើន សុភ័ក្រ
ចំរើន សុភ័ក្រ
ចំរើន សុភ័ក្រ
ចំរើន សុភ័ក្រ
ចំរើន សុភ័ក្រ
ចំរើន សុភ័ក្រ
ចំរើន សុភ័ក្រ
ចំរើន សុភ័ក្រ
ចំរើន សុភ័ក្រ
ចំរើន សុភ័ក្រ
ចំរើន សុភ័ក្រ
ចំរើន សុភ័ក្រ
ចំរើន សុភ័ក្រ
ចំរើន សុភ័ក្រ
ចំរើន សុភ័ក្រ
ចំរើន សុភ័ក្រ
ចំរើន សុភ័ក្រ
ចំរើន សុភ័ក្រ
ចំរើន សុភ័ក្រ
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T