កាលពីពេលថ្មីៗនេះ បុគ្គលិកជាអ្នកធ្វើការនៅក្នុងក្រុមហ៊ុន ដឹកជញ្ជូនមួយកន្លែងនៅទីក្រុង ចាកាតា ប្រទេស ឥណ្ឌូនេស៊ី បានប្រើដុតខ្លួនឯង បន្ទាប់ពីមិត្ដរួមការងារស្រី បដិសេធមិនរៀបការ។

យោងទៅតាមសារព័ត៌មានបរទេស បានឲ្យដឹងថា បុរសនេះមានឈ្មោះថា ហ្សីរា (Mochamad Zikra) អាយុ ៣០ឆ្នាំ បានទាញដបសាំង ចាក់មកលើខ្លួនឯង និងប្រើភ្លើងដុតភ្លាមៗនៅក្នុងកន្លែងធ្វើការរបស់ខ្លួន។ អ្វីដែលកាន់តែព្រឺព្រួចនោះ គឺបុរសនេះបានអូសនារី ម្នាក់ដែលមានអាយុ ២៦ឆ្នាំ ចូលទៅជាមួយ ដែលគេសង្ស័យជាមនុស្សដែលបុរសនេះ មានចិត្ដស្រឡាញ់។ ភ្លាមៗនោះ នារីម្នាក់នេះ ត្រូវបានបុគ្គលិកស្រីម្នាក់ទៀត ជួយទាញនាងចេញមកវិញ ខណៈពេលដែល បុរសងប់ងល់ស្នេហានេះ ព្យាយាមទាញនាងចូលក្នុងអណ្ដាតភ្លើងជាមួយ។

យ៉ាងណាមិញ នារីទាំងពីរនាក់នេះ ព្យាយាមរត់ចេញពីកន្លែងកើតហេតុ ដែលអ្នកទាំងពីរក៏ទទួលរងរលាកភ្លើង និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ចំណែកឯហ្សីរាវិញ ត្រូវបានប្រកាសថាស្លាប់ ដោយសារតែមិនអាចជួយសង្គ្រោះបានទាន់ពេលវេលា។  នៅក្នុងនោះ បានបញ្ជាក់ថា ហ្សីរា បានលង់ស្រឡាញ់នារីដែលមានអាយុ ២៦ឆ្នាំនោះ ជាង ២ឆ្នាំមកហើយ ដែលនៅថ្ងៃកើតហេតុនោះ បុរសនេះស្រាប់តែសុំនាងរៀបការ តែនាងបែរជាបដិសេធ យោងទៅតាមសម្ដីរបស់លោកអធិការ Entong នៅភាគខាងកើតនៃរដ្ឋចាកាតា ប្រាប់កាសែត ចាកាតាក្លូបលឌេលី។

តើប្រិយមិត្ដយល់យ៉ាងណា នៅពេលដែលគេបដិសេធមិនរៀបការ បែរជាដុតភ្លើងសម្លាប់ខ្លួន និងទាញមនុស្សជាទីស្រឡាញ់ទៅជាមួយ?



កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]