ថៃនិយាយថា វ៉ាក់សាំងការពារជំងឺកូវីដ១៩របស់ខ្លួន អាចនឹងត្រូវ​រួចរាល់នៅឆ្នាំក្រោយនេះ

//s5.kh1.co/0e/0e2bbcb56f3daa2d4d730a7f59fe173cd4c49dda.jpg
បច្ចេកវិទ្យា

 ២០-ឧសភា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

​វ៉ាក់សាំងការពារជំងឺកូវីដ១៩របស់ប្រទេសថៃ ត្រូវបានបង្កើតឡើងដោយវិទ្យាស្ថានវ៉ាក់សាំងជាតិ នៃនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រ និងមជ្ឈមណ្ឌលស្រាវជ្រាវវ៉ាក់សាំងរបស់សាកលវិទ្យាល័យជូឡាឡុងកន អាចនឹងត្រូវរួចរាល់នៅឆ្នាំក្រោយ

បាងកក៖ មន្ត្រីជាន់ខ្ពស់ថៃមួយរូប បាននិយាយនៅថ្ងៃពុធនេះថា ​វ៉ាក់សាំងការពារជំងឺកូវីដ១៩របស់​ថៃ ដែលកំពុងផលិតឡើងដោយវិទ្យាស្ថានវ៉ាក់សាំងជាតិ នៃនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រ និងមជ្ឈមណ្ឌលស្រាវជ្រាវវ៉ាក់សាំងរបស់សាកលវិទ្យាល័យជូឡាឡុងកន គឺអាចនឹងត្រូវរួចរាល់នៅឆ្នាំក្រោយ បន្ទាប់​ពីលទ្ធផល​ធ្វើតេស្តនៅលើសត្វកណ្តុរ​ទទួលបានជោគជ័យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ជំងឺ​កូវីដ-១៩ លោក Taweesin Wisanuyothin ​បាន​លើកឡើងយ៉ាងដូច្នេះថា៖

ប្រទេសថៃនឹង​បន្តធ្វើតេស្តសាកល្បងវ៉ាក់សាំង mRNA (messenger RNA) នៅលើសត្វស្វានៅសប្តាហ៍ក្រោយ។ ហើយយើងរំពឹងថា វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែល​កំពុងផលិតឡើងនេះ ​គឺនឹង​អាចដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅឆ្នាំក្រោយ។

Taweesin Wisanuyothin

សូមជម្រាបផងដែរថា បច្ចុប្បន្នមាន​វ៉ាក់សាំងកូវីដ១៩ ជាង១០០ប្រភេទ កំពុងត្រូវបានផលិតឡើងនៅក្នុងបណ្តាប្រទេសជាច្រើនរបស់ពិភពលោក ហើយមានប្រទេសខ្លះទៀត បាន​​ឈានដល់ដំណាក់កាលធ្វើតេស្តវ៉ាក់សាំង​នៅលើមនុស្សទៅហើយ។​ ប៉ុន្តែបើទោះបីជាយ៉ាងណា​ក្តី អង្គការសុខភាពពិភពលោក​ ក៏បានចេញសេចក្តីព្រមានមួយថា វ៉ាក់សាំង​ដែលមានប្រសិទ្ធភាពអាចប្រឆាំងនឹងជំងឺបាន គឺត្រូវប្រើប្រាស់ពេលវេលាផលិតយ៉ាង​ហោចណាស់មួយឆ្នាំ។

រូបគំរូ
រូបគំរូ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T