ក្រុមហ៊ុន Smart Axiata ប្រកាសឈ្មោះស្ថាប័នមួយក្រុមដំបូង ដែលទទួលបានជំនួយពីមូលនិធិទឹកប្រាក់ចំនួន១លានដុល្លារ ដើម្បីប្រឆាំងវីរុសកូវីដ១៩!

//s5.kh1.co/87/87ef420904fe55fe8d0a4ea4c37d5a9bc539bd50.jpg
សង្គម

 ២០-ឧសភា-២០២០ ២ល្ងាច · ៥ ឆ្នាំមុន

ក្រុមហ៊ុន Smart Axiata បានប្រកាសនៅថ្ងៃនេះថា ខ្លួនបានចាប់ផ្តើមផ្តល់ជំនួយពីមូលនិធិទឹកប្រាក់ចំនួន ១លានដុល្លារបស់ខ្លួន ដើម្បីប្រឆាំងវីរុសកូវីដ១៩ ដល់វិទ្យាស្ថានបា៉ស្ទ័រកម្ពុជា (Institut Pasteur du Cambodge) វិទ្យាស្ថានបើកទូលាយ (Open Institute) អង្គការមិត្តសំលាញ់អន្តរជាតិ (Friends International) និងក្រុមហ៊ុនសារព័ត៌មាន Southeastern Globe Communications។

ភ្នំពេញ៖ ក្រុមហ៊ុន Smart Axiata បានប្រកាសនៅថ្ងៃនេះថា ខ្លួនបានចាប់ផ្តើមផ្តល់ជំនួយពីមូលនិធិទឹកប្រាក់ចំនួន ១លានដុល្លារបស់ខ្លួន ដើម្បីប្រឆាំងវីរុសកូវីដ១៩ ដល់វិទ្យាស្ថានបា៉ស្ទ័រកម្ពុជា (Institut Pasteur du Cambodge)  វិទ្យាស្ថានបើកទូលាយ (Open Institute)  អង្គការមិត្តសំលាញ់អន្តរជាតិ (Friends International) និងក្រុមហ៊ុនសារព័ត៌មាន Southeastern Globe Communications

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គម្រោងរបស់ស្ថាប័នក្រុមដំបូង ដែលត្រូវបានអនុម័តដោយគណៈកម្មាធិការ និងដៃគូវាយតម្លៃ​ ផ្ដោតលើសកម្មភាពរួមមាន៖ 

១. ការផ្ដល់ឧបករណ៍ធ្វើតេស្ត និងឧបករណ៍ការពារខ្លួនផ្ទាល់ប្រឆាំងវីរុសកូវីដ១៩  រហូតដល់រយៈពេល២ខែ សម្រាប់ការពិនិត្យ និងការធ្វើរោគវិនិច្ឆ័យ ក្នុងនោះមានការធ្វើតេស្តម៉ូលេគុលដល់អ្នកជំងឺរាប់ពាន់នាក់ ដែលដឹកនាំដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។

២. កម្មវិធីភ្នាក់ងារសុវត្ថិភាពកុមារ ដែលផ្ដោតសំខាន់លើបុគ្គល និងសហគមន៍ដែលមិនមានឱកាស និងលទ្ធភាពនៅតាមខេត្តចំនួន ៧​ ដែលដឹកនាំ​ដោយ អង្គការមិត្តសំលាញ់អន្តរជាតិ។

៣. វេទិកាព័ត៌មាន​ និង​ការចូលរួមទាក់ទង និងវីរុសកូវីដ១៩ ដែលមានប្រធានបទស្ដីអំពី អាជីព និងការអប់រំ ដែលដឹកនាំដោយក្រុមហ៊ុនសារព័ត៌មាន Southeastern Globe Communications

៤.​ ការអភិវឌ្ឍមាតិកាតាមអនឡាញ សម្រាប់កម្មវិធីសិក្សាតាមអ៊ីនធឺណែតថ្នាក់ជាតិ ដោយផ្ដល់សំដៅដល់សិស្សថ្នាក់ទី១២ ដោយដឹកនាំដោយវិទ្យាស្ថានបើកទូលាយ។​

ក្រុមហ៊ុន Smart Axiata ផ្តល់ជំនួយមូលនិធិទឹកប្រាក់ចំនួន១លានដុល្លារ
ក្រុមហ៊ុន Smart Axiata ផ្តល់ជំនួយមូលនិធិទឹកប្រាក់ចំនួន១លានដុល្លារ

លោក ថូម៉ាស ហ៊ុន (Thomas Hundt)  នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖

«កម្មវិធីផ្ដួចផ្ដើមទាំងបួនដំបូង ដែលត្រូវបានជ្រើសរើសសម្រាប់ការផ្ដល់ជំនួយមូលនិធិនេះ គឺផ្តោតសំខាន់លើវិស័យដែលយើងគាំទ្រ​​ដូចជា បច្ចេកវិទ្យាទូរគមនាគមន៍សម្រាប់វិស័យអប់រំ  ការគ្រប់គ្រងគ្រោះមហន្តរាយ ការក្សាចម្ងាយពីគ្នា និងការរក្សាអនាម័យផ្ទាល់ខ្លួន។ បេក្ខជនទាំងអស់ដែលយើងបានសន្យាផ្តល់ជំនួយមូលនិធិនេះ មានការប្តេជ្ញាចិត្តស្រប និងក្រុមហ៊ុន​ Smart ដើម្បីជួយប្រទេសកម្ពុជាក្នុងការប្រើប្រាស់បច្ចេកវិទ្យា ការច្នៃប្រឌិត និងការផ្តល់អំណាចដល់សង្គម ដើម្បីទប់ស្កាត់ និងជៀសវាងឲ្យផុតពីការឆ្លងរាលដាលវីរុសនេះជាមួយគ្នា ហើយសង្ឃឹមថានឹងផ្លាស់ផ្ដូរជីវិតរស់នៅ មកជាធម្មតាឡើងវិញនាពេលឆាប់ៗនេះ»។

ប្រសាសន៍លោក ថូម៉ាស ហ៊ុន

មូលនិធិរបស់ក្រុមហ៊ុន Smart ដែលបើកទទួលពាក្យសុំពីស្ថាប័ននានាកាលពីខែមុន មានគោលបំណងផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុដល់សកម្មភាពទាំងឡាយណា ដែលមានសមត្ថភាពចូលរួមដោះស្រាយតម្រូវការ បន្ទាន់បំផុតរបស់ប្រទេសកម្ពុជា ក្នុងកំឡុងពេល និងក្រោយពេលមានវិបត្តិ។​ មូលនិធិរបស់ក្រុមហ៊ុន Smart  គឺជាទឹកប្រាក់លើសពីការប្តេជ្ញា ក្នុងការបរិច្ចាគប្រាក់ចំណូលប្រចាំឆ្នាំទៅក្នុងកម្មវិធីទំនួលខុសត្រូវសង្គម របស់ក្រុមហ៊ុន ដែលមានច្រើនជាង ១​ភាគរយនៃប្រាក់ចំណូលឌុលរបស់ខ្លួន។

ពាក្យស្នើរសុំនៅបន្តបើកសម្រាប់មូលនិធិជំនួយដើម្បីប្រឆាំងវីរុសកូវីដ១៩ របស់ក្រុមហ៊ុន Smart ហើយរាល់សំណើរទាំងអស់ អាចដាក់ស្នើតាមអ៊ីនធឺណែត ដោយផ្អែកលើលក្ខណ្ឌវិនិច្ឆ័យច្បាស់លាស់តាមរយៈ៖ https://bit.ly/3aQsrJV

ការដាក់ស្នើនឹងត្រូវបានពិនិត្យឡើងវិញយ៉ាងហ្មត់ចត់ ដោយគណៈកម្មាធិការផ្ទៃក្នុង មុនពេលបញ្ជូនទៅគណៈកម្មាធិការវាយតម្លៃរួម ដែលមាន ក្រុមហ៊ុន Smart Axiata ក្រុមហ៊ុន Axiata Group និងអ្នកតំណាងឯករាជ្យកម្ពុជាចំនួន ២ រូប។ រាល់គម្រោងដែលត្រូវបានអនុម័ត គឺស្ថិតក្រោមការគ្រប់គ្រងអភិបាលកិច្ចយ៉ាងហ្មត់ចត់  ដែលរួមមាន​ ការធ្វើបច្ចុប្បន្នភាពវឌ្ឍនភាព វាស់ស្ទង់ឥទ្ធិពលនៃការប្ដេជ្ញាចិត្ត និងរបាយការណ៍ការចំណាយច្បាស់លាស់ ដែលជាផ្នែកមួយនៃតម្រូវការរបាយការណ៍ចាំ​​​​​​​​បាច់។

លោក ថូម៉ាស បានបន្តទៀតថា៖

« យើងបន្តស្វែងរកការដាក់ពាក្យសុំបន្ថែមទៀត ពីក្រុមហ៊ុនវិស័យឯកជន អង្គការក្រៅរាជរដ្ឋាភិបាល អាជីវកម្មទើបបង្កើតថ្មី ក៏ដូចជាស្ថាប័នអប់រំ និងស្ថាប័នរដ្ឋាភិបាលនៅកម្ពុជាលើគម្រោង (ទាំងគម្រោងមានស្រាប់ និងគម្រោងថ្មី) ដែលបង្ហាញពីផលប៉ះពាល់នៃវីរុសកូវីដ១៩។ សេចក្ដីប្រកាសក្នុងថ្ងៃនេះ គឺជាការចាប់ផ្តើមនៃគំនិតផ្តួចផ្តើមដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត ដែលនឹងត្រូវទទួលបានជំនួយពីមូលនិធិ ដើម្បីគាំទ្រដល់ប្រទេសកម្ពុជាក្នុងកំឡុងពេលវិបត្តិនេះ ដែលមិនធ្លាប់មានពីមុនមក»។

  ប្រសាសន៍លោក ថូម៉ាស ហ៊ុន

សម្រាប់ព័ត៌មានបន្ថែម​ ទាក់ទងនឹងមូលនិធិដើម្បីប្រឆាំងវីរុសកូវីដ ១៩​របស់ក្រុមហ៊ុន Smart សូមចូលទៅកាន់ទំព័រហ្វេសប៊ុក ​ Smart for Cambodia  ឫ​ចូលទៅកាន់ www.smart.com.kh. ៕    

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

//s9.kh1.co/d5/d53fbdc33519f83abc5e68f5063e3cd48efcd752.jpg

កម្មវិធីប្រចាំឆ្នាំ HEINEKEN Sustainathon អញ្ជើញនិស្សិតសាកលវិទ្យាល័យចូលរួម ដើម្បីបង្កើតគំនិតច្នៃប្រឌិតនៅលើចក្រាវិស័យបរិស្ថាន ឬការបង្កើនការប្រើប្រាស់ឡើងវិញនៅកម្ពុជា

 ០៧-មីនា-២០២៤ 
 ២ល្ងាច · មួយឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T