ស្ងាត់ៗ! ​វៀតណាម​ក្លាយជាប្រទេសដែលមាន​ទីផ្សារទ្រព្យ​សម្បត្តិ​​រីកចម្រើន​លឿន​បំផុត​ទី ២ ក្នុងចំណោម​ប្រទេស​ទាំង ១០ នៅ​អាស៊ី

//s5.kh1.co/c5/c595126b592e165f5e240bcd3cb8aeceb85c28a9.jpg
សង្គម

 ២០-ឧសភា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ប្រទេសវៀតណាមបានជាប់ចំណាត់ថ្នាក់ទី ២ បន្ទាប់ពីប្រទេសបង់ក្លាដែសស្ថិតក្នុងទីផ្សារទ្រព្យសម្បត្តិ ដែលរីកចម្រើនលឿនបំផុតទាំង ១០ ចាប់ពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៩

វៀតណាម៖ ប្រទេសវៀតណាមបានជាប់ចំណាត់ថ្នាក់ទី ២ បន្ទាប់ពីប្រទេសបង់ក្លាដែសស្ថិតក្នុងទីផ្សារទ្រព្យសម្បត្តិ ដែលរីកចម្រើនលឿនបំផុតទាំង ១០ ចាប់ពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្ថាប័ន Wealth-X បានបង្ហាញចំណាត់ថ្នាក់នៅក្នុងរបាយការណ៍ថ្មីរបស់ខ្លួនដែលមានចំណងជើងថា “A Decade of Wealth”។ របាយការណ៍នេះឆ្លុះបញ្ចាំងពីកំណើននៃចំនួនប្រជាជនអ្នកមាននៅលើពិភពលោកក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ខណៈពេលដែលការព្យាករណ៍អំពីនិន្នាការដែលនឹងជួយកំណត់នូវកំណើននាពេលអនាគតនៅក្នុងឆ្នាំខាងមុខ។

ទាំងប្រទេសវៀតណាម និងបង់ក្លាដែសមានកំណើនសេដ្ឋកិច្ចរឹងមាំដែលគាំទ្រដោយកម្លាំងពលកម្មវ័យក្មេង និងការធ្វើសមាហរណកម្មស៊ីជម្រៅនៅក្នុងសង្វាក់ផ្គត់ផ្គង់ផលិតកម្មក្នុងតំបន់។ របាយការណ៍ក៏បានបញ្ជាក់ថាកំណើនសេដ្ឋកិច្ចរឹងមាំរបស់ប្រទេសនេះក្នុងចំនួនប្រជាជនអ្នកមានក៏ជាផ្នែកមួយដែលឆ្លុះបញ្ចាំងពីការប្រៀបធៀបមូលដ្ឋានទាប (ឧទាហរណ៍៖ ប្រទេសទាំងពីរមានចំនួនអ្នកមានទ្រព្យនៅមានចំនួនស្ដួចស្ដើងបើត្រឡប់ទៅមើលកាលពីឆ្នាំ ២០១០)។

រូបតំណាង<br>
រូបតំណាង

ចំនួនអ្នកមានស្ដុកស្ដម្ភក៏បានកើនឡើងយ៉ាងលឿនជាងប្រទេសក្នុងតំបន់អាស៊ីភាគច្រើនក្នុងទសវត្សរ៍កន្លងមកនេះ។ ប្រទេសនៅក្នុងតំបន់អាស៊ីជាកន្លែងមានទីផ្សារទ្រព្យសម្បត្តិរីកលូតលាស់លឿនបំផុតចំនួន ៦ ក្នុងចំណោមទីផ្សារទាំង ១០។ របាយការណ៍បានបង្ហាញទៀតថា ចំនួនប្រជាជនអ្នកមាននៅ លើពិភពលោកបានកើនឡើងជាង ៥០ ភាគរយនៅក្នុងទសវត្សរ៍កន្លងមកនេះ។

ខណៈពេលដែលមានចំនួនប្រជាជនតិចលើពិភពលោកមនុស្សមានទ្រព្យសម្បត្តិស្តុកស្តម្ភ (អ្នកដែលមានទ្រព្យសម្បត្តិក្នុងតម្លៃសុទ្ធ ១ លានដុល្លារឬច្រើនជាងនេះ) បានគ្រប់គ្រងស្ទើរតែ ១ ភាគ ៣ នៃទ្រព្យសម្បត្តិឯកជនសកលកាលពីឆ្នាំមុនពោលគឺកើនឡើងដល់ ១០៤ ពាន់ពាន់លានដុល្លារ ខណៈក្នុងឆ្នាំ ២០០៥ កើនឡើងត្រឹមតែ ៥០ ពាន់ពាន់លានដុល្លារ និង ៦៩ ពាន់ពាន់លានដុល្លារក្នុងឆ្នាំ ២០១០ តែប៉ុណ្ណោះ។

របាយការណ៍ក៏បានព្យាករណ៍ផងដែរថា វិស័យបច្ចេកវិទ្យានឹងធ្វើឱ្យមានវឌ្ឍនភាពដ៏រឹងមាំមួយនៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ ខណៈពេលដែលធនាគារ អាជីវកម្ម និង សេវាកម្មអតិថិជនគឺជាវិស័យដែលមានអ្នកមានច្រើនបំផុតនៅទសវត្សរ៍មុន។

របាយការណ៍របស់ Wealth-X <br>
របាយការណ៍របស់ Wealth-X

របាយការណ៍របស់ស្ថាប័ន Wealth-X បង្ហាញថាសមាមាត្រនៃអ្នកមានកំពូលៗ នៅក្នុងវិស័យបច្ចេកវិទ្យានឹងកើនឡើងគួរឱ្យកត់សម្គាល់ ពីព្រោះអាជីវកម្មបច្ចេកវិទ្យាអាចជំនះវិបត្តិសេដ្ឋកិច្ច COVID-១៩ យ៉ាងងាយស្រួល ហើយអាចបង្កើនល្បឿនលឿនជាងឧស្សាហកម្មប្រពៃណី។

Wealth-X ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១០ ដោយមានការិយាល័យនៅទូទាំងអាមេរិកខាងជើង អ៊ឺរ៉ុប និងអាស៊ី ដោយបានផ្តល់នូវទិន្នន័យការវិភាគនិងការយល់ដឹងទូលំទូលាយដល់អតិថិជន ដែលមានចំនួនអតិថិជនច្រើនជាង ៥០០ ស្ថាប័ន៕

រូបតំណាង
រូបតំណាង

ប្រភព៖ Viet Nam News

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T