របាយការណ៍របស់ the Express បានរាយការណ៍ថា ក្លឹបមធ្យមមួយនៅក្របខណ្ឌ Premier League គឺក្លឹប Crystal Palace បានដាក់គោលដៅប្រជែងជាមួយក្លឹប Tottenham Hotspur ដើម្បីចុះកុងត្រាយកខ្សែប្រយុទ្ធស្លាបដែលជិតផុតកុងតា្រជាក្លឹប Bournemouth មួយរូប គឺកីឡាករ Ryan Fraser។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សខ្សែប្រយុទ្ធស្លាបជម្រើសជាតិស្កុតឡេន វ័យ ២៦ឆ្នាំ នឹងក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួន (Free Agent) នៅដើមខែកក្កដាខាងមុខនេះ បន្ទាប់ពីកុងត្រាជាមួយក្លឹប Bournemouth អស់សុពលភាព ស្របពេលមានក្លឹបជាច្រើនបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការផ្ទេរកីឡាករល្បឿនលឿនរូបនេះ ខណៈដែល Crystal Palace និង Spurs ជាបេក្ខភាពនាំមុខគេ។
ទោះជាយ៉ាណា លោក Jose Mourinho បានចេញមកបញ្ជាក់ថា Fraser នឹងមិនអាចធ្វើអោយក្រុមរបស់លោក មានភាពប្រសើរឡើងនោះទេ និងហាក់បង្ហាញពីចេតនាឱ្យ Crystal Palace ចរចាជាមួយ Fraser។ សម្រាប់រដូវកាលនេះ Ryan Fraser បានបង្ហាញខ្លួនឱ្យក្លឹប Bournemouth ចំនួន ៣២ប្រកួត ក្នុងនោះរូបគេរកបានគ្រាប់បាល់ ១គ្រាប់ និងបញ្ជូនបាល់បានចំនួន ៤គ្រាប់ផងដែរ៕
ប្រភព៖ Goal