មិនទាន់រៀបការ ជាប្តីប្រពន្ធពេញសិទ្ធិ! តែ ផេន ខេត សរសើរអនាគតស្វាមីពេញៗមាត់

//s5.kh1.co/38/38463eacc381c3e17dfaf9122630416b0f1b4ff4.png
តារា & កម្សាន្ដ

 ២០-ឧសភា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

អ្នកណាថាមិនដឹងពីទំនាក់ទំនងល្អិតរមួតរបស់តារាភេទទី៣ ផេន ខេត ដែលពេលនេះនាងកាន់តែមានភាពផ្អែមល្ហែមជាមួយគូស្នេហ៍កាន់តែខ្លាំងឡើងៗ។

ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ ផេន ខេត និង គូស្នេហ៍កនា់តែមានភាពល្អូកល្អើន ផ្អែមល្ហែមជាមួយគ្នាកាន់តែខ្លាំងឡើងៗ ជាពិសេសតារារូបនេះតែងតែបង្ហាញពីសកម្មភាពរបស់នាង និង គូស្នេហ៍ឲ្យអ្នកគាំទ្របានឃើញជានិច្ច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ បើទោះបី ផេន ខេត ជានារីកែភេទ ហើយមានរូបរាងធាត់ក៏ពិតមែន តែទំនាក់ទំនងស្នេហានាង មិនចាញ់គូស្នេហ៍ប្រុសស្រីដទៃឡើយ អាចនិយាយបានថា នាងពិតជាសំណាង ដែលមានគូស្នេហ៍ មានមុខមាត់ រូបរាងសង្ហា ហើយថែមទាំងចេះថ្នាក់ថ្នម នៅក្បែរ ចាំលួងលោមនាងបែបនេះ។

ជាក់ស្ដែង មុននេះបន្តិច នាងបានបង្ហោះរូបភាពជាមួយគូស្នេហ៍ ព្រមទាំងសរសេរសារពីអារម្មណ៍ខ្លួនផ្ទាល់ទៅកាន់គូស្នេហ៍ ពេលហ្វេនៗឃើញហើយមិនច្រណែននឹងបាននោះទេ។ ដោយនាងបានរៀបរាប់ថា៖

អរគុណព្រះដែលនាំមនុស្សសែនល្អឲ្យខ្ញុំ តាំងពីថ្ងៃចាប់ផ្តើមរហូតថ្ងៃនេះ បងដើរតួនាទីជា ឪពុកផង បងប្រុសផង មិត្តភក្តិផង និង ជាស្វាមីដ៏ល្អផង។ ធ្វើបុណ្យល្អ នាក់នឹងជួបតែមនុស្សល្អ ពាក្យនេះជាពាក្យខ្ញុំតែងតែប្រាប់ខ្លួនឯង បងជាស្វាមីដែលមានទំនួលខុសត្រូវខ្ពស់ មិនដែលនាំរឿង មិនចេះទាមទារ មិនយកឈ្នះប្រពន្ធ និង តែងតែទប់រាល់កំហឹងរបស់ប្រពន្ធបានរហូត មិនសុំអ្វីច្រើនទេ សូមតែ បងនៅក្បែរ កាន់ដៃនិង កម្លាំងចិត្ត បែបនេះ រហូតមួយជីវិតនេះ។

សម្ដី ផេន ខេត

ជាការពិតណាស់ បើគិតពីការចាប់ផ្ដើមស្នេហារបស់ ផេន ខេត និង គូស្នេហ៍ក៏ច្រើនឆ្នាំហើយដែរ តែនាងនៅតែទទួលបានក្ដីស្រលាញ់ពីគូស្នេហ៍កាន់តែខ្លាំងឡើងៗ មិនចាញ់ពេលផ្ដើមស្នេហាដំបូងនោះទេ។ ហើយនាងក៏មាន អនុស្សាវរីយ៍ មិនតិចនោះដែរ ជាមួយគូស្នេហ៍រូបសង្ហាម្នាក់នេះ ម្យ៉ងវិញទៀត នាងក៏ធ្លាប់បានគិត និង សន្យាថានឹងចាប់ដៃគ្នារៀបការទៀតផង៕

សូមទស្សនារូបភាពខាងក្រោម៖ 

ផេន ខេត និង គូស្នេហ៍
ផេន ខេត និង គូស្នេហ៍
ផេន ខេត និង គូស្នេហ៍
ផេន ខេត និង គូស្នេហ៍
ផេន ខេត និង គូស្នេហ៍
ផេន ខេត និង គូស្នេហ៍
ផេន ខេត និង គូស្នេហ៍
ផេន ខេត និង គូស្នេហ៍
ផេន ខេត និង គូស្នេហ៍
ផេន ខេត និង គូស្នេហ៍
ផេន ខេត និង គូស្នេហ៍
ផេន ខេត និង គូស្នេហ៍
ផេន ខេត និង គូស្នេហ៍
ផេន ខេត និង គូស្នេហ៍
ផេន ខេត
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T