ចម្លែកមែន! ព្រិលទឹកកកធ្លាក់នៅប្រទេសម៉ិកស៊ិក មានរាងស្រដៀងនឹងវីរុសកូរ៉ូណា...និងមានពាក្យចចាមអារ៉ាមថា បាតុភូតនេះជាសញ្ញាពីព្រះ

//s5.kh1.co/42/42f37953c0643d70871ddc436b4955c512cecc7b.jpg
សង្គម

 ២០-ឧសភា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

បាតុភូតដ៏កម្រមួយបានកើតឡើងនៅក្នុងប្រទេសម៉ិចសុិក កាលពីពេលថ្មីៗនេះ ដោយសារភ្លៀងធ្លាក់លាយឡំនឹងដុំទឹកកក ដែលរាងរបស់វា ស្រដៀងនឹងកោសិកានៃវីរុសកូរ៉ូណា ហើយត្រូវបានអ្នកស្រុកនិយាយតៗគ្នាថា បាតុភូតនេះជាសញ្ញាពីព្រះ

ម៉ិចសុិក៖ បាតុភូតដ៏កម្រមួយបានកើតឡើងនៅក្នុងប្រទេសម៉ិចសុិក កាលពីពេលថ្មីៗនេះ ដោយមានភ្លៀងធ្លាក់លាយឡំនឹងដុំទឹកកក ដែលរាងរបស់វាស្រដៀងនឹងកោសិកានៃវីរុសកូរ៉ូណា ហើយត្រូវបានអ្នកស្រុកនិយាយតៗគ្នាថា បាតុភូតនេះជាសញ្ញាពីព្រះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បាតុភូតធម្មជាតិនេះ ត្រូវគេប្រទះឃើញនៅក្នុងទីក្រុង Montemorelos រដ្ឋ Nuevo ភាគខាងជើងប្រទេសម៉ិចសុិក ហើយទិដ្ឋភាពទាំងនោះ ក៏ត្រូវបានគេយកទៅបង្ហោះចែកចាយលើបណ្ដាញសង្គមផងដែរ។

ក្រោយពីឃើញដូច្នេះ អ្នកប្រើប្រាស់បណ្ដាញសង្គមម្នាក់បាននិយាយថា៖

ព្រះបានបញ្ជូនអាកាសធាតុបែបនេះ ដើម្បីរម្លឹកយើងឲ្យស្នាក់នៅក្នុងផ្ទះ។

សម្ដីអ្នកប្រើប្រាស់បណ្ដាញសង្គម

យ៉ាងណាមិញ អ្នកឧតុនិយម និងជាទីប្រឹក្សារបស់អង្គការឧតុនិយមពិភពលោក (WMO) គឺលោក Jose Miguel Vinas បានពន្យល់ថា៖

ដំបូងឡើយព្រិលទឹកកកចាប់ផ្ដើមក្លាយខ្លួនជាទម្រង់ស្វ៊ែរ និងកកកុញជាស្រទាប់ៗ។ ហើយនៅពេលមានព្យុះ ព្រិលទឹកកកដែលមានទំហំធំនឹងបែកខ្ចាត់ខ្ចាយ ជាមួយនឹងទំហំខុសៗគ្នា ដែលបណ្ដាលឲ្យរាងរបស់វាស្រដៀងផ្កាយ។ សរុបសេចក្ដីមក ព្រិលទឹកកកទាំងនោះមានលក្ខណៈធម្មតាទេ៕

លោក Jose Miguel Vinas 

សូមទស្សនារូបភាពខាងក្រោម៖

ដុំទឹកកក
ដុំទឹកកក
ដុំទឹកកក
ដុំទឹកកក
ដុំទឹកកក
ដុំទឹកកក
ដុំទឹកកក
ដុំទឹកកក
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ១៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T