ខ្សែប្រយុទ្ធរូបនេះ អាចនឹងចាកចេញពី Juventus ក្រោយបាត់បង់នាទីលេងកាន់តែច្រើន ខណៈលីគល្បីមួយចាំស្វាគមន៍ជានិច្ច

//s5.kh1.co/4a/4a2708d205836926fa0734f4a9889028a132c9f8.jpeg
កីទ្បា

 ២០-ឧសភា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ក្របខណ្ឌលីគកំពូលអាមេរិក អាចជាគោលដៅដ៏មានសក្តានុពលមួយរបស់ខ្សែប្រយុទ្ធជើងចាស់ Gonzalo Higuain

ក្របខណ្ឌលីគកំពូលអាមេរិក អាចជាគោលដៅដ៏មានសក្តានុពលមួយរបស់ខ្សែប្រយុទ្ធជើងចាស់ Gonzalo Higuain ស្របពេលដែលអនាគតរបស់គេកាន់តែមិនច្បាស់លាស់ជាមួយក្លឹបជើងឯក អ៊ីតាលី Juventus ទោះបីជាលោក Maurizio Sarri គ្រូបង្វឹកសំណព្វចិត្តរបស់គេកំពុងនៅដឹកនាំក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ  Gonzalo Higuain និងលោក Maurizio Sarri
កីឡាករ  Gonzalo Higuain និងលោក Maurizio Sarri

យោងតាមរបាយការណ៍របស់ Calciomercato បានឱ្យដឹងថា ក្លឹបសេះបង្កង់ Juventus កំពុងសម្លឹងមើលខ្សែប្រយុទ្ធជួរមុខថ្មីមួយរូបនារដូវក្តៅនេះ ក្នុងនោះមានកីឡាករ Mauro Icardi កីឡាករ Arkadiusz Milik និងកីឡាករ Raul Jimenez កំពុងស្ថិតក្នុងជម្រើសរបស់ក្លឹប។

កីឡាករ Mauro Icardi កីឡាករ Arkadiusz Milik និងកីឡាករ Raul Jimenez
កីឡាករ Mauro Icardi កីឡាករ Arkadiusz Milik និងកីឡាករ Raul Jimenez

ក្លឹបជើងខ្លាំងរបស់លីគកំពូលអាហ្សង់ទីន River Plate បានជាប់ពាក់ព័ន្ធក្នុងការផ្ទេរយកខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីនរូបនេះជាយូរមកហើយ ប៉ុន្តែតម្លៃខ្លួនរបស់គេនៅតែជាឧបសគ្គសម្រាប់ River Plate។

កីឡាករ  Gonzalo Higuain
កីឡាករ Gonzalo Higuain

ទោះជាយ៉ាងណា លីគកំពូលអាមេរិកនៅតែជាជម្រើសទី១សម្រាប់រូបគេ ខណៈក្លឹបនៅអាមេរិកតែង តែសម្លឹងមើលកីឡាករល្បីឈ្មោះមកចូលរួម ស្របពេលដែលកីឡាករល្បីឈ្មោះមួយចំនួនក៏បានចាកចេញក្នុងនោះមាន កីឡាករ Wayne Rooney និងកីឡាករ Zlatan Ibrahimovic ជាដើម៕

កីឡាករ Wayne Rooney និងកីឡាករ Zlatan Ibrahimovic
កីឡាករ Wayne Rooney និងកីឡាករ Zlatan Ibrahimovic

ប្រភពGoal

Try Soklin
Soklin (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T