សឹងតែមិនជឿ! តារាល្បីៗទាំង១១នៅក្នុង K-pop បានធ្វើម៉ូតសក់ចម្លែកៗបែបនេះ

//s5.kh1.co/78/78e4a79c5ae273c381dbbc7d0fb529b970831655.jpg
នារី

 ២០-ឧសភា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ម៉ូតសក់ចម្លែកៗទាំង១១ របស់តារាល្បីៗនៅក្នុងប្រវត្តិសាស្ត្រ K-pop

កូរ៉េខាងត្បូង៖ សម្រាប់ពិភពសិល្បៈរបស់កូរ៉េខាងត្បូង ម៉ូតសក់គឺជារឿងសំខាន់មួយដែលតែងតែត្រូវបានគេផ្តោតយ៉ាងសំខាន់។ ខណៈ​ពេលដែលមានម៉ូតសក់ស្រស់ស្អាតជាច្រើនត្រូវបានបង្កើតឡើងជាហូរហែរក៏ដោយ តែគេនៅតែសង្កេតឃើញថាមាន ម៉ូតសក់មួយចំនួនដែលត្រូវបានទទួលការចាប់អារម្មណ៍ខ្លាំង និងមួយចំនួនទៀតក៏ត្រូវបានចាត់ទុកថាចម្លែក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទាំងនេះគឺជាម៉ូតសក់ចម្លែកៗទាំង១១ នៅក្នុងប្រវត្តិសាស្ត្រ K-pop ដែលត្រូវមនុស្សជាច្រើនសុទ្ធតែងក់ក្បាលទទួល ថាពិតជាចម្លែករបស់គេមែន៖

១. ម៉ូតសក់ដែលដូចជា "Elsa" របស់ Junsu

ម៉ូតសក់នេះរាងចម្លែកគួរសមដែលបើសិនជាអ្នកជាមនុស្សធម្មតាគឺមិនហ៊ានសាកល្បងធ្វើនោះទេ ប៉ុន្តែឃើញថាវាមិនមែនជាបញ្ហាសម្រាប់ Junsu នោះឡើយ ហើយនៅពេលដែលតារារូបនេះធ្វើសក់បែបនោះ ក៏ធ្វើឲ្យយើងនឹកឃើញដល់ព្រះនាងទឹកកក Elsa តែម្ដង។

 Junsu
Junsu

២. ម៉ូតកាត់សក់មុខខុសរបស់ Narsha

តារាមួយចំនួនបានធ្វើការកាត់សក់មុខឲ្យមើលទៅឃ្យូតគួរឲ្យស្រឡាញ់ ប៉ុន្តែសម្រាប់ Narsha នាងបែរជាលេងម៉ូតកាត់សក់មុខខុសទៅវិញ ហេតុនេះទើបវាធ្វើឲ្យមើលទៅចម្លែកគួរសម។

 Narsha
Narsha

៣. ម៉ូតដូចជាស្ករសំឡីរបស់ Zelo

Zelo ប្រហែលជាចង់សាកល្បងនៅអ្វីដែលថ្មី ហើយប្លែកទេដឹង ទើបបានជាទិញសក់ក្លែងក្លាយដែលដូចជាស្ករសំឡីមិនខុស មកពាក់លេងបែបនេះ។

 Zelo
Zelo

៤. សក់ខ្លីពណ៌បៃតងរបស់ Sunny

សក់ខ្លីពណ៌បៃតងដែលមើលទៅធ្វើឲ្យនឹកដល់សមុទ្របែបនេះ បើសិនជាមិនមានសម្រស់ស្អាតដូចជា Sunny នោះទេ ឃើញថាមិនគួរសាកល្បងធ្វើនោះទេ។

Sunny
Sunny

៥. ម៉ូតសក់ចោរសមុទ្ររបស់ Zico

ទោះជាមើលទៅម៉ូតនេះហាក់មិនគួរឲ្យបេតី ប៉ុន្តែ Zico បានធ្វើវារួចទៅហើយ ថែមទាំងមើលទៅគួរឲ្យស្រឡាញ់ថែមទៀតផង។

 Zico
Zico

៦. ម៉ូតសក់ដែលដូចជាសត្វ raccoon របស់ CL

ម៉ូតសក់មួយនេះមិនបានធ្វើឲ្យនាងមើលចម្លែកនោះទេ តែបែរជាមើលទៅសក្តិសមនឹងនាងខ្លាំងតែម្ដង។

CL
CL

៧. ម៉ូតសក់កែវយឺតរបស់ Taeyang

នរណាក៏ដោយដែលបានឃើញម៉ូតសក់មួយនេះ សុទ្ធតែមានចម្ងល់នៅក្នុងចិត្តជានិច្ចថា វាជាកែវយឺត ឬក៏ពងទាចៀនឲ្យប្រាកដ? ជាងធ្វើសក់ម្នាក់នោះបានត្រូវអ្នកគាំទ្រចង់ឃើញមុខបំផុត ព្រោះគេបានធ្វើឲ្យសក់ដ៏ស្រស់ស្អាតរបស់ Taeyang ក្លាយជាបែបនេះ។

Taeyang
Taeyang

៨. ម៉ូតសក់ពណ៌ឆ្នូតៗរបស់ Krystal

ម៉ូតសក់មួយនេះបានជួយទាក់ទាញចំណាប់អារម្មណ៍ឲ្យ Krystal បន្ថែមទៀតបានយ៉ាងជោគជ័យ។

Krystal
Krystal

៩. សក់ពណ៌ឥន្ទធនូរបស់ Sehun

ប្រហែលជាសមាជិកក្មេងជាងគេនៅក្នុងក្រុម EXO ម្នាក់នេះទើបតែមកពីលេងជាមួយឥន្ធនូហើយ ទើបបានជាមានពណ៌សក់ភ្លឺដូចជាឥន្ទធនូមិនខុសបែបនេះ។

Sehun
Sehun

១០. ម៉ូតដើមត្នោតរបស់ Sandara Park

អ្នកខ្លះអាចគិតថាវាជាដើមដូង ជាប៉ម Pisa ឬក៏ជាអ្វីក៏ដោយចុះ ក៏ម៉ូតសក់មួយនេះនៅតែធ្វើឲ្យ Sandara Park មើលទៅកាលីបដដែល។

Sandara Park
Sandara Park

១១. ម៉ូតសក់វែកចំហៀងរបស់ G-Dragon

ម៉ូតសក់មួយនេះបានក្លាយជាម៉ូតដ៏គួរឲ្យចងចាំបំផុតនៅក្នុងពិភពសិល្បៈ ព្រោះវាប្លែកខុសពីគេពីឯងបែបនេះហើយ៕

G-Dragon
G-Dragon
Hong Vannsothy
អាយធី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T