ក្រសួង​ធនធាន​ទឹក​ប្រាប់​ពលរដ្ឋ​ឲ្យប្រុង​ប្រយ័ត្ន​រឿង​បាតុភូត​ផ្គរ ​រន្ទះ និង​ខ្យល់​កន្ត្រាក់ពីថ្ងៃ​ ២១-២៦ ឧសភា​

//s5.kh1.co/29/29cefc05481ce88188ab305e6848e5f0ca3ff199.jpg
សង្គម

 ១៩-ឧសភា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃ ១៩ ​ឧសភានេះ បានប្រាប់ពលរដ្ឋឲ្យប្រុងប្រយ័ត្នរឿងបាតុភូតផ្គរ រន្ទះ និងខ្យល់​កន្ត្រាក់ ដែលអាចកើតឡើងជាយថាហេតុ ជាពិសេសបណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងតំបន់​វាល​ទំនាបកណ្តាល ចាប់ពីថ្ងៃ២១ ដល់ ២៦ ឧសភា

ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃ ១៩ ​ឧសភានេះ បានប្រាប់ពលរដ្ឋឲ្យប្រុងប្រយ័ត្នរឿងបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតឡើងជាយថាហេតុ ជាពិសេសបណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងតំបន់​វាល​ទំនាបកណ្តាល ចាប់ពីថ្ងៃ២១ ដល់ ២៦ ឧសភា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងលិខិតដដែល ក្រសួងធនធានទឹកបញ្ជាក់ថា ក្រៅពីនេះ ស្ថានភាពអាកាសធាតុបានប្រែប្រួលជាបន្តបន្ទាប់ ដែលបណ្តាល​មកពីជ្រលងសម្ពាធទាបគួបផ្សំនឹងខ្យល់មូសុងនិរតីគ្របដណ្តប់​ និងបក់លើកម្ពុជា ធ្វើឲ្យមាន​ស្ថាន​ភាពប្រែប្រួលអាស្រ័យតំបន់ពីថ្ងៃ ២០ ដល់ថ្ងៃ ២៦ ឧសភាផងដែរ។

តាមរយៈស្ថានភាពបែបនេះ ក្រសួងថាបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាលអាចនឹងមានភ្លៀងធ្លាក់​រាយប៉ាយ​ពីតិចទៅបង្គួរ ក្នុងនោះផ្នែកខ្លះនៃវាលទំនាបខាងក្រោមនឹងអាចមានភ្លៀងធ្លាក់ច្រើន។ ចំណែកបណ្តា​ខេត្តនៅ​តំបន់​ជួរភ្នំដងរែក និងខ្ពង់រាបឥសាននឹងអាចមានភ្លៀងពីតិចទៅមធ្យម។ ខណៈបណ្តាខេត្តនៅតំបន់មាត់សមុទ្រវិញនឹងអាច​មានភ្លៀងពីខ្សោយទៅមធ្យមផង។

សូមអានព័ត៌មានលម្អិតពីក្រសួងធនធានទឹកដូចខាងក្រោម៖

សេចក្តីជូនដំណឹងពីក្រសួងធនធានទឹក និងឧតុនិយម<br>
សេចក្តីជូនដំណឹងពីក្រសួងធនធានទឹក និងឧតុនិយម
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T