មាំមួនល្អណាស់! ទារកទើបនឹងកើតបាន ៨ សប្ដាហ៍សោះ អាចឈរបានដោយខ្លួនឯង (មានវីដេអូ)

//s5.kh1.co/59/59bf8e37ee77f1b55d99be25c04e2e2f6f13d913.jpg
សង្គម

 ២០-ឧសភា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ទារិកាម្នាក់ឈ្មោះថា Lula អាចឈរបានយ៉ាងមាំមួន ដោយខ្លួនឯង ទាំងមិនមានជំនួយ ឬការគាំទ្រពីមនុស្សជុំវិញខ្លួនឡើយ នៅពេលគេមានអាយុត្រឹម៨សប្ដាហ៍ប៉ុណ្ណោះ។

អង់គ្លេស៖ ទារិកាម្នាក់ មានឈ្មោះថា Lula បានកើតនៅថ្ងៃទី៣១ ខែមករា ឆ្នា២០២០កន្លងទៅនេះ ដោយមានទម្ងន់ចំនួន២.៥គីឡូក្រាម។ ហើយមកទល់ពេលនេះ គេមានអាយុ១៥សប្ដាហ៍ហើយ។ នៅពលដែល Lula មានអាយុសប្ដាហ៍ ត្រូវបានគេចាត់ទុកថា ជាក្មេងស្រីដំបូងក្នុងពិភពលោក ដែលអាចឈរបានដោយខ្លួនឯង ទាំងមិនមានជំនួយ ឬការគាំទ្រពីមនុស្សជុំវិញខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Tezra Finn-Johnston វ័យ៣១ឆ្នាំ ដែលត្រូវជាឪពុក និងស្ត្រីជាម្ដាយ គឺអ្នកនាង Emily Derrick វ័យ២៣ឆ្នាំ រស់នៅក្នុងទីក្រុង Bristol ចក្រភពអង់គ្លេស បានកត់សម្គាល់ឃើញថា កូនស្រីរបស់ពួកគេមានកម្លាំងសឹងមិនគួរឲ្យជឿ ចាប់តាំងពីថ្ងៃដែលចាកចេញពីមន្ទីរពេទ្យមកម៉្លេះ ក្រោយសម្រាលបានថ្ងៃ។

ជាមួយគ្នានេះ លោក Finn-Johnston បានរៀបរាប់ថា៖

នៅពេល Lula មានអាយុប្រហែល១ខែ គេឧស្សាហ៍ស្រែកយំខ្លាំងណាស់ ហើយខ្ញុំតែងតែលួងលោម ដោយលើកគេឲ្យអង្គុយលើជង្គង់របស់ខ្ញុំ។ តែការអង្គុយនោះ គេហាក់ដូចជាកំពុងឈរត្រង់អីចឹង ដោយមិនបត់បែនជើងឡើយ។ ទោះជាយ៉ាងណាក្ដី ខ្ញុំតែងតែព្យាយាមទប់គេ ហើយរូបគេផ្ទាល់ក៏ព្យាយាមរក្សាជំហរដោយខ្លួនឯងផងដែរ។

លោក Finn-Johnston

យ៉ាងណាមិញ លោក Finn-Johnston ជឿជាក់ថា ហេតុផលដែលជំរុញឲ្យកូនស្រីរបស់លោកអាចឈរបាននោះ គឺដោយសារសមាមាត្រសាច់ដុំ និងទម្ងន់ខ្លួនរបស់គេ។ ម្យ៉ាងវិញទៀត លោកតែងតែចូលចិត្ដទស្សនាការប្រកួតកម្មវិធី «បុរសខ្លាំង» និងដាក់ Lula ឲ្យអង្គុយលើជង្គង់រាល់ពេលទស្សនាម្ដងៗ។ ដូច្នេះហើយ នៅពេល Lula ទស្សនានាងប្រហែលជាកំពុងហ្វឹកហាត់តាមក៏ថាបាន៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

ទារិកា Lula
ទារិកា Lula
ទារិកា Lula
ទារិកា Lula
ទារិកា Lula
ទារិកា Lula
ទារិកា និងឪពុកម្ដាយ
ទារិកា និងឪពុកម្ដាយ
ទារិកា និងឪពុកម្ដាយ
ទារិកា និងឪពុកម្ដាយ
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T