បន្ទាយមានជ័យៈ ស្ត្រីម្នាក់ បានប៉ុនប៉ងចងក សម្លាប់ខ្លួន នឹងដើមអង្គាដី តែត្រូវអ្នកភូមិ ជួយសង្រ្គោះទាន់ កាលពីវេលាម៉ោង ៨ និង១៥នាទីព្រឹក ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៣ នៅចំណុច ភូមិក្បាលកោះ សង្កាត់-ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោក អុំ សុផល អធិការ នគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ស្ត្រីប៉ុនប៉ងចងក សម្លាប់ខ្លួននេះ មាន ឈ្មោះ ជួប រតនះ ភេទស្រី អាយុ ៣៥ ឆ្នាំ បច្ចុប្បន្ន ស្នាក់នៅផ្ទះជួល ក្នុងភូមិឃុំកើតហេតុខាងលើ។

លោក អ៊ុំ សុផល បានបន្តថា នៅវេលាម៉ោងកើតហេតុ ស្ត្រីរូបនេះ បានយកខ្សែគោមួយច្រវាយ ចងភ្ជាប់ជា មួយដើមអង្គាដី ហើយចងរឹតក ខ្លួនឯងដើម្បីសម្លាប់ខ្លួន ភ្លាមនោះ ស្រាប់តែមានអ្នកភូមិឃើញទាន់ ក៏ស្ទុះមក ជួយស្រាយចំណង និងជួយសង្គ្រោះ ទាន់ពេលវេលា។

មកដល់ពេលនេះ ក៏នៅតែគ្មាននរណាម្នាក់ ដឹងថា ស្រ្តីរូបនេះ មានវិបត្តិអ្វី ក្នុងចិត្តឲ្យពិតប្រាកដដែរ ព្រោះសួរ នាំនាងមិនប្រាប់ និងមិននិយាយអ្វីសូម្បីតែបន្តិច ៕


ដោយ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]