ក្រសួង​ទេសចរ​ណ៍ អំពាវនាវ​ឲ្យម្ចាស់​សណ្ឋា​គារ និងផ្ទះ​សំណាក់​ យក​ឱកាស​កូវីដ​១៩ មកកែ​លម្អ​គុណភាព​សេវាកម្ម​របស់​ខ្លួន​

//s5.kh1.co/6b/6b430e7c226a01014a7563cff5220962cebf3c21.jpg
សង្គម

 ១៩-ឧសភា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ក្នុងដំណាក់កាលរង់ចាំស្ថានភាពថយចុះនៃកូវីដ១៩ ក្រសួងទេសចរណ៍ បានប្រាប់ឲ្យម្ចាស់សណ្ឋាគារ និងសេវាកម្ម​ស្នាក់នៅ​ទេសចរណ៍​ទាំងអស់ត្រៀមលក្ខណៈសម្បត្តិ ដោយ​ពង្រឹងគុណភាពសេវាកម្មរបស់ខ្លួនឱ្យបាន​កាន់តែ​​ប្រសើរ​ជាងមុន

ក្រសួងទេសចរណ៍កម្ពុជា ថ្មីៗបានអំពាវនាវដល់ម្ចាស់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍​ទាំងអស់​នៅកម្ពុជា យកឱកាសកូវីដ១៩ មកកែលម្អគុណភាពឲ្យប្រសើរឡើង ដើម្បីត្រៀមខ្លួនពេលវិបត្តិកូវីដ១៩ បញ្ចប់​នៅពេលខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រសួងទេសចរណ៍ បានបង្ហាញនូវសុទិដ្ឋិនិយមថា វិស័យទេសចរណ៍កម្ពុជា នឹងវិលត្រឡប់ទៅរកភាពប្រសើរឡើងវិញ ក្រោយវិបត្តិនៃការរីករាលដាលជាសកល នៃវីរុសកូវីដ១៩ ស្របតាមយុទ្ធនាការ «Stay Home Today, Travel Tomorrow»។ ក្នុងបរិបទនេះមន្ត្រីរដ្ឋាភិបាលថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នឹងមានតម្រូវការ​កាន់តែខ្ពស់​លើ​គុណភាពសេវាកម្ម ជាពិសេសការយកចិត្តទុកដាក់ចំពោះអនាម័យ សុវត្ថិភាព សេវាកម្ម និងផលិតផលទេសចរណ៍។

រូបតំណាង (ពីរដ្ឋបាលខេត្តកោះកុង) 
រូបតំណាង (ពីរដ្ឋបាលខេត្តកោះកុង) 

ក្នុងដំណាក់កាលរង់ចាំស្ថានភាពថយចុះនៃកូវីដ១៩ ក្រសួងទេសចរណ៍ បានប្រាប់ឲ្យម្ចាស់សណ្ឋាគារ និងសេវាកម្ម​ស្នាក់នៅទេសចរណ៍ទាំងអស់ត្រៀមលក្ខណៈសម្បត្តិ ដោយពង្រឹងគុណភាពសេវាកម្មរបស់ខ្លួនឱ្យបាន​កាន់តែ​ប្រសើរ​ជាងមុន និងលើកទឹកចិត្តដល់ទីតាំងសណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ទាំងឡាយ ដែលបានធ្វើ​ប្រតិបតិ្តការ​អាជីវកម្មចាប់ពី១០ឆ្នាំឡើងទៅ គួរឆ្លៀតក្នុងឱកាស នៃវិបត្តិជំងឺឆ្លងនេះ កែលម្អជួសជុល ក្នុងករណីជាយថា​ហេតុ​ណា​មួយ ដើម្បីបង្កើនគុណភាព និងដូចជាលក្ខណៈសម្បត្តិដើម្បីអាចបង្កើនលទ្ធភាពទទួលបានការវាយតម្លៃចំណាក់ថ្នាក់ សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ ក្នុងកម្រិតប្រសើរជាងមុន (កើនលំដាប់ផ្កាយ)។

ជាការកត់សម្គាល់ ក្រៅពីការអំពាវនាវឲ្យមានការកែលម្អគុណភាពសេវាកម្មស្នាក់នៅ អនាម័យ និងសុវត្ថិភាពពី​សំណាក់ក្រសួងទេសចរណ៍ កន្លងមករដ្ឋបាលរាជធានីភ្នំពេញ ថែមទាំងបានព្រមានបិទអាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទាំង​ឡាយ​ណា ដែលមិនគោរព​តាមការ​ណែនាំរបស់ក្រសួងសុខាភិបាលស្ដីពី ផែនការទប់ស្កាត់​ការរីករាលដាលនៃជំងឺកូវីដ-១៩ (Covid-19) បើទោះ​កម្ពុជាមិនមានករណីឆ្លងជំងឺកូវីដ១៩ថ្មីក៏ដោយ៕

សេចក្តីអំពាវនាវពីក្រសួងទេសចរណ៍
សេចក្តីអំពាវនាវពីក្រសួងទេសចរណ៍
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T