អ្នករិះគន់ថា Fan bingbing ធ្លាក់ខ្លួនភ្លឺភ្នែក ពេលឃើញវត្តមានសាជាថ្មី បានដឹងហាយសូរបែបណា

//s5.kh1.co/c7/c7ae4c027e04bdfc66fcea2676f6a9ecec968574.jpg
តារា & កម្សាន្ដ

 ១៩-ឧសភា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

Fan bingbing បានបង្ហាញខ្លួននៅអាកាសយានដ្ឋាន ជាមួយនឹងស្ទីលយុវវ័យ និងទាន់សម័យ​ ជាពិសេសនោះ គ្រប់យ៉ាងសុទ្ធតែប្រ៊េនល្បី។

ចិន៖ កាលពីថ្មីៗនេះ តាមប្រភពព័ត៌មានមួយ គេបានប្រទះឃើញតារាស្រី Fan Bingbing នៅអាកាសយានដ្ឋានប៉េកាំង ដែលតារាសម្តែងស្រី វ័យ៣៨ឆ្នាំរូបនេះ បានទាក់ទាញមហាជនជាមួយនឹង រូបរាងស៊ីវីល័យនិងទាន់សម័យខ្លាំងណាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ក្នុងនោះដែរ គេបានសង្កេតឃើញ តារាស្រីរូបនេះ មានទឹកមុខស្រស់ស្រាយ ជាមួយនឹងស្ទាយ៍សម្លៀកបំពាក់ សំពត់ខ្លី ដែលបង្ហាញពីជើងដ៏សែនស្រលូនរបស់នាង អមដោយឈុត អាវកាក់វែង និងគ្រឿងអលង្ការដែលមានតម្លៃថ្លៃៗ មើលទៅលេចធ្លោមិនណយទេ។

ទន្ទឺមនឹងនេះ នៅលើតួខ្លួន Fan Bingbing ប្រកបដោយយីហោប្រ៊េនល្បីៗមួយចំនួន ដូចជា LV និង វែ៉នតា Gentle Monster បានបំពាក់លើខ្លួននាង ជាពិសេសនោះ នៅក្នុងដៃរបស់នាង ក៏បានពាក់ជាមួយចិញ្ចៀនពេជ្រដ៏ធំ ផងដែរ។

នេះបញ្ជាក់ឲ្យឃើញថា តារាស្រីរូបនេះ នៅតែជាលំដាប់ហាយសូរ នៅក្នុងសង្គមចិនដដែល ទោះបីជាត្រូវបានគេហាមឃាត់ការងារស្ទើរតែទាំងអស់ នៅក្នុងប្រទេសចិន បន្ទាប់ពីរឿងអាស្រូវគេចពន្ធ របស់នាងក៏ដោយ។

យ៉ាងណាមិញ តាមប្រភពដដែលបានបន្ថែមថា រូបនាងកំពុងតែ ព្យាយាមវិលត្រឡប់ចូលក្នុងវិស័យសិល្បៈវិញ  ដោយសារតែចំណង់ចំណូលចិត្តរបស់នាងក្នុងការសម្តែង និងជាអ្វីការងារដែលនាងស្រលាញ់។​

ម៉្យាងវិញទៀត ដោយសារតែ មានបញ្ហាជាមួយរឿងអាស្រូវចាស់ សូម្បីតែការ​ live លក់ផលិតផល​របស់នាង តាម​បណ្តាញ​សង្គម ​ក៏​ត្រូវបាន​ហាម​ឃាត់ ហេតុដូច្នេះ មានតែនាងចូលមកសិល្បៈវិញ ជាចំហរតែមួយ អ៉ីចឹងតើនាងអាចរកវីធី អាចចូលសង្គមសិល្បៈ ជាការងារដែលនាងស្រលាញ់បានទេ?

សូមទស្សនារូបខាងក្រោម៖ 

Fan Bingbing
Fan Bingbing
Fan Bingbing
Fan Bingbing
Fan Bingbing
Fan Bingbing
Fan Bingbing បង្ហាញខ្លួនទីសាធារណៈ
Fan Bingbing បង្ហាញខ្លួនទីសាធារណៈ
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T