យោងតាមគេហទំព័រ Daily Mail បានអោយដឹងថា សត្វខ្លារខិន ស្រែកឃ្លានចំណី មួយក្បាល ត្រូវប៉ូលីសបាញ់ និងត្រូវប្រជាជនព្រួតវាយដល់ងាប់ បន្ទាប់ពីវា ចូលក្នុងភូមិ និង ធ្វើអោយ មនុស្ស១៥នាក់រងរបួស ក្នុងនោះមាន ប៉ូលីសប្រចាំតំបន់នោះផងដែរ។

កាលពីវេលាម៉ោង៦ ព្រឹកថ្ងៃនេះ ប្រជាជនដែលពោរពេញកំហឹងក្នុងភូមិ Kathmandu ប្រទេសនេប៉ាល់ ចាប់អូសសាកសពសត្វខ្លារខិនមួយក្បាល នៅតាមផ្លូវ Gothatar បន្ទាប់ពីវា ត្រូវបានប្រជាជនព្រួតវាយដល់ងាប់។

សត្វខ្លាមួយក្បាលនេះ បានធ្វើអោយប្រជាជនក្នុងភូមិ រត់ខ្វែងដៃខ្វែងជើងគ្រប់គ្នា នៅខណៈពេលដែល វា កំពុងស្វែងរកចំណីតាមផ្ទះ។ វាថែមទាំងធ្វើអោយប្រជាជន ជាង១០នាក់របួស មុនពេលប៉ូលីសមកដល់ទៀតផង។ លើសពីនេះ ប៉ូលីសចំនួន ៣នាក់ និង មន្ត្រីមកពីក្រសួងកសិកម្ម ចំនូន ២នាក់ ក៏រងរបួសផងដែរ នៅពេលដែលពួកគាត់ ព្យាយាម ដាក់អង្គប់ចាប់សត្វខ្លារខិននោះ។

ដោយឃើញសភាពបែបនេះ ប៉ូលីសបានបាញ់កាំភ្លើង ធ្វើអោយសត្វខ្លាមួយក្បាលនោះរងគ្រោះ។ ភ្លាមៗនោះ ប្រជាជនដែលកំពុងតែ ចងកំហឹងស្រាប់ នាំគ្នាពន្ធ័ជុំវិញ ខ្លារខិននោះ ហើយនាំគ្នា ទាត់ និងវាយយ៉ាងចាស់ដៃ រហូតដល់វាងាប់នឹងកន្លែង។ ចំណែក ប្រជាជនដែលរងគ្រោះ ត្រូវបញ្ជួនទៅមន្ទីរពេទ្យ Mother Land ដើម្បីព្យាបាល។

តើប្រិយមិត្តអ្នកអានយល់យ៉ាងណាចំពោះហេតុការណ៏មិនគួរអោយជឿនេះ?












ដោយ រ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]