នារីខូចចិត្តម្នាក់ ខឹងសង្សារចាស់បោកប្រាស់ចិត្ត ស្រាប់តែបែកគំនិតសងសឹក ដោយផ្ញើខ្ទឹមបារាំងមួយតោនទៅដល់មុខផ្ទះសង្សារ (មានវីដេអូ)

//s5.kh1.co/eb/eb19165939493e9f3d3530c444df1f82ec14fc2b.jpg
សង្គម

 ១៩-ឧសភា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

នារីម្នាក់ មាននាមត្រកូលថា ចាវ បានរងទុក្ខនូវអារម្មណ៍សោកសៅជាខ្លាំងអស់រយៈពេលជាងមួយឆ្នាំមកនេះ បន្ទាប់ពីបែកបាក់ជាមួយនឹងអតីតមិត្តប្រុស ដែលបោកប្រាស់ចិត្តនាង។

ចិន៖ នារីម្នាក់ មាននាមត្រកូលថា ចាវ បានរងទុក្ខនូវអារម្មណ៍សោកសៅជាខ្លាំងអស់រយៈពេលជាងមួយឆ្នាំមកនេះ បន្ទាប់ពីបែកបាក់ជាមួយនឹងអតីតមិត្តប្រុស ដែលបោកប្រាស់ចិត្តនាង។ យ៉ាងណាមិញ នាងមានការខឹងសម្បារយ៉ាងខ្លាំង នៅពេលដែលដឹងថា អតីតមិត្តប្រុសមិនបានស្រក់ទឹកភ្នែកឡើយ បន្ទាប់ពីចែកផ្លូវជាមួយនាង ទាំងដែលនាងចំណាយពេល៣ថ្ងៃក្នុងការយំសោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហើយកាលពីថ្ងៃសៅរ៍ ទី១៦ ខែឧសភាសប្ដាហ៍មុននេះ អ្នកនាង ចាវ បានសងសឹក ដោយផ្ញើខ្ទឹមបារាំងចំនួនមួយតោន ទៅដល់មុខផ្ទះរបស់អតីតមិត្តប្រុសផ្ទាល់តែម្ដង និងមានភ្ជាប់សំបុត្រមួយសរសេរថា «ខ្ញុំបានយំសោកស្ដាយអស់រយៈពេល៣ថ្ងៃ ឥឡូវនេះដល់វេនរបស់លោកម្ដងហើយ»

នៅក្នុងឃ្លីបវីដេអូមួយ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម បង្ហាញឲ្យឃើញថា អ្នកដឹកជញ្ជូន បានដឹកខ្ទឹមបារាំងចំនួនមួយតោននោះ ទៅដល់់ផ្ទះអតីតមិត្តប្រុសរបស់អ្នកនាង ចាវ ដែលមានទីតាំងស្ថិតនៅខេត្តសានដុង ភាគខាងកើតនៃប្រទេសចិន។ នៅលើបាវខ្ទឹមបារាំង ក៏មានសំបុត្រមួយសរសេរដែរថា «មិនចាំបាច់ទំនាក់ទំនងទៅកាន់អ្នកទទួលទេ គ្រាន់តែទម្លាក់ខ្ទឹមបារាំងនៅពីមុខផ្ទះទៅបានហើយ»។ បន្ទាប់ពីចំណាយអស់រយៈពេលយូរគួរសមក្នុងការទំនាក់ទំនងទៅកាន់អ្នកទទួល អ្នកដឹកជញ្ជូនក៏សម្រេចចិត្តធ្វើតាមសម្ដីដែលសរសេរក្នុងសំបុត្រនោះ។

អ្នកនាង ចាវ បាននិយាយប្រាប់ប្រភពសារព័ត៌ក្នុងស្រុកមួយថា៖

ខ្ញុំកុម៉្មង់ទិញខ្ទឹមបារាំងចំនួនមួយតោន ក្នុងគោលបំណងចង់ឲ្យអតីតមិត្តប្រុសយំស្រែកខ្លាំងៗដូចដែលខ្ញុំធ្លាប់បានយំអីចឹងដែរ។ ខ្ញុំបានឮមិត្តភក្ដិរបស់ខ្ញុំនិយាយថា គាត់មិនបានយំឡើយ បន្ទាប់ពីបែកបាក់ជាមួយខ្ញុំ។ ដូច្នេះ ខ្ញុំចង់ឲ្យគាត់ស្គាល់ពីរសជាតិទឹកភ្នែកម្ដង។

អ្នកនាង ចាវ

ទន្ទឹមនឹងនេះដែរ អតីតមិត្តប្រុសរបស់អ្នកនាង ចាវ បានចេញមុខបកស្រាយថា អ្នកនាង ចាវ មានអាកប្បកិរិយាហួសកម្រិតខ្លាំងពេក។ ហើយនេះជាមួយមូលហេតុដែលសម្រេចចិត្តចែកផ្លូវគ្នា។

យ៉ាងណាមិញ ជុំវិញរឿងរ៉ាវខាងលើនេះ គេមិនដឹងច្បាស់ឡើយថា អតីតមិត្តប្រុសរបស់អ្នកនាង ចាវ បានយំឬយ៉ាងណាឡើយ នៅពេលទទួលបានខ្ទឹមបារាំងមួយតោនបែបនេះ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

អ្នកដឹកជញ្ជូនខ្ទឹមបារាំង
អ្នកដឹកជញ្ជូនខ្ទឹមបារាំង
អ្នកដឹកជញ្ជូនខ្ទឹមបារាំង
អ្នកដឹកជញ្ជូនខ្ទឹមបារាំង
អ្នកដឹកជញ្ជូនខ្ទឹមបារាំង
អ្នកដឹកជញ្ជូនខ្ទឹមបារាំង
អតីតមិត្តប្រុសរបស់អ្នកនាង ចាវ
អតីតមិត្តប្រុសរបស់អ្នកនាង ចាវ
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T