យោងតាមប្រភពព័ត៌មាន ពីគេហទំព័រ ហាហ្វីងតុនផុស បានឲ្យដឹងថា ស្រ្តីម្នាក់ ឈ្មោះ Emma Nicholson អាយុ ៣៦ឆ្នាំ ដែលជាអ្នកគ្រូបង្រៀន ថ្នាក់បឋម នៅក្នុងទីក្រុង Hull ប្រទេសអង់គ្លេស បានលាឈប់ពីការងាររបស់ខ្លួន រួចងាកមកចាប់អាជីព ជាអ្នករាំជុំវិញបង្គោល ពេញម៉ោង វិញម្តង។ ទោះជាយ៉ាងណា នាងធ្លាប់បាន ហ្វឹកហាត់ការរាំនេះ រយៈពេល ៧ឆ្នាំ មកហើយ ហើយឥឡូវនេះ នាងបាន បើកស្ទូឌីយោផ្ទាល់ខ្លួនមួយ សំរាប់បើកការបង្វាត់បង្រៀនដល់ នារីៗឯទៀត ដែលស្រលាញ់ចូលចិត្ត នៅក្នុងអាជីព រាំជុំវិញបង្គោល នេះ។ យ៉ាងណាមិញ លោក Andrew Katzander ជាអ្នកបង្កើតក្រុមរាំបង្គោល ម្នាក់ នៅសហរដ្ឋអាមេរិក បានលើកឡើង និង ជឿជាក់ថា ការរាំជុំវិញបង្គោលនេះ កំពុងតែមានការរីកចំរើនទៅមុខ ជាលំដាប់ ព្រោះបច្ចុប្បន្ន ការរាំបែបនេះ មានការទទួលស្គាល់ និង ចាត់ទុកជារឿងសាមញ្ញទៅហើយ។ យ៉ាងណាក៏ដោយ សំរាប់បណ្តាប្រទេសមួយចំនួន ការរាំបែបនេះ មិនទាន់ត្រូវបានគេអោយតំលៃនោះទេ ព្រោះវាអាច ធ្វើអោយបាត់បង់នូវតម្លៃ របស់នារី។

តើប្រិយមិត្តយល់យ៉ាងណាដែរ?








ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]