អបអរសាទរ! អេណា សម្រាលកូនស្រីដោយសុវត្ថិភាព បើទោះជាសម្ងំក្នុងពោះ ១អាទិត្យក៏ដោយ ចំណែកទម្ងន់កូននាងទៅដល់.....

//s5.kh1.co/19/19aff89a6c9f8b34138149c44da13fbf63dd807b.jpg
តារា & កម្សាន្ដ

 ១៨-ឧសភា-២០២០ ៩ល្ងាច · ៤ ឆ្នាំមុន

ក្រោយពីខំពរពោះកូន អស់រយៈពេលជាច្រើនខែ ពេលនេះ កូនស្រីរបស់អ្នកនាង ក៏បានឃើញពន្លឺព្រះអាទិត្យផង។

ហុងកុង៖ តារាសម្តែងស្រី និងជាតារាម៉ូដែលស្រីដ៏ល្បី អ្នកនាង អេណា ក្រោយពីបាត់មុខមួយរយៈ នៅក្នុងវិស័យសិល្បៈ ពេលនេះ អ្នកនាង បានសម្រាលកូនស្រី បានយ៉ាងសុវត្ថិភាព និងសុខភាពល្អទាំងម្តាយ ទាំងកូន បើទោះបីជា កូនរបស់នាង បានសម្ងំនៅក្នុងពោះ ១អាទិត្យក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ អ្នកនាង អេណា បានបង្ហោះរូបថតកូនស្រីមួយសន្លឹកតែប៉ុណ្ណោះ អមជាមួយនឹង ការសរសេររៀបរាប់ ពីកូន ដែលសរសេរថា៖

ជំរាបសួរ​ អ៊ុំ​ ពូ​ មីង​ លោកតា​ លោកយាយ ថ្ងៃនេះទារិកាតូច​ Estelle Catharina Dane Boumen ឈ្មោះហៅក្រៅ​: កតិកា​ កេីតនៅថ្ងៃច័ន្ទ​ ទី១៨​ ម៉ោង០៥:១៥នាទី​ព្រឹក​ ម៉ោងនៅហុងកុង​ ទំងន់​ ៤គីទ្បូ​ ២ខាំ​ ទីបំផុតព្រមចេញមកខាងក្រៅជួបប៉ាមាក់ហេីយ​ បន្ទាប់ពីសំងំនៅក្នុងពោះម៉ាក់រហូតលេីសមួយអាទិត្យ។

គួរបញ្ជាក់ផងដែរថា អ្នកនាង អេណា បានរៀបការយ៉ាងស្របច្បាប់ជាមួយនឹងស្វាមី បុរសជនជាតិហូទ្បង់ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩ ហើយក្រោយពីរៀបការមិនបានប៉ុន្មាន រូបនាង ក៏ផ្អាកការងារទាំងស្រុង ដើម្បីយកពេលវេលាថែទាំ ចិត្តស្វាមី និងធ្វើជា ស្រ្តីមេផ្ទះដ៏ប្រពៃ។ អ្វីដែលពិសេសទៀតនោះ  រូបនាង ក៏បានសម្ងំពរពោះកូនស្រី រហូតគ្រប់៩ខែ ១០ថ្ងៃ ដែលថ្ងៃនេះ កូនរបស់អ្នកនាង បានឃើញពន្លឺព្រះអាទិត្យដ៏ស្រស់ស្អាតផងដែរ ជាមួយនឹងការសាទរ ពីសំណាក់បងប្អូន ក្រុមគ្រួសារ និងហ្វេនជាច្រើន៕

អេណា
អេណា
អេណា
អេណា
អេណា​​​
អេណា​​​
អេណា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
អេណា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
អេណា
អេណា
https://s5.kh1.co/__image/w=650,h=867,q=100/c4/c411b6bb851ad29369326972dab3c17b99ef077c.jpg
សូរ្យ អេណា
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T