រដ្ឋបាល​រាជធានី​ភ្នំ​ពេញ ព្រមាន​បិទអាហារ​ដ្ឋាន​​ជា​​បណ្តោះ​​អា​សន្ន​​ បើ​មិន​ស្តាប់​​តាម​​កា​រ​​​​​ណែនាំ​​​​របស់​​ក្រសួង​​​សុខា​ភិបាល​​រឿង​​ទប់ស្កាត់​កូវីដ​​​១៩​​

//s5.kh1.co/13/13d3c2de33b35426013b88b9e48f14cd99ea97b9.jpg
សង្គម

 ១៨-ឧសភា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

រដ្ឋបាលរាជធានីភ្នំពេញ បានព្រមានបិទអាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋាន ទាំង​ឡាយ​ណា ដែលមិនគោរព​តាមការ​ណែនាំរបស់ក្រសួងសុខាភិបាលស្ដីពី ផែនការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ (Covid-19) បើទោះ​កម្ពុជា​មិន​មានករណីឆ្លងជំងឺកូវីដ១៩ថ្មីក៏ដោយ

រដ្ឋបាលរាជធានីភ្នំពេញ បានព្រមានបិទអាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋាន ទាំង​ឡាយ​ណា ដែលមិនគោរព​តាមការ​ណែនាំរបស់ក្រសួងសុខាភិបាលស្ដីពី ផែនការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ (Covid-19) បើទោះ​កម្ពុជាមិនមានករណីឆ្លងជំងឺកូវីដ១៩ថ្មីក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងលិខិតចុះថ្ងៃ ១៨ ឧសភា​ រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ពីដើមចមថា ក្រោយពីកូវីដ ១៩នៅកម្ពុជា​សះស្បើយ​អស់ អាជ្ញាធរសង្កេតឃើញថា ពលរដ្ឋមិនមានការភ័យខ្លាច​និងបាត់ការប្រុងប្រយ័ត្នចំពោះជំងឺកូវីដ ១៩ ខណៈនៅតាមភោជនីយដ្ឋាន និងអាហារដ្ឋានមួយចំនួនខ្វះការប្រុងប្រយ័ត្ន ទាំងម្ចាស់អាហារដ្ឋាន និងភ្ញៀវ ដោយពុំអនុវត្តតាមការណែនាំ​របស់ក្រសួងសុខាភិបាល។

ក្នុងលិខិតដដែលបន្ថែមថា ដើម្បីទប់ស្កាត់កូវីដ១៩ អាហារដ្ឋានទាំងអស់ត្រូវ៖

១.​ គោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលស្តីពីផែនការទប់ស្កាត់កូវីដ​១៩

២. ត្រូវមានទឹកអាល់កុល ឬជែល សម្រាប់លាងដៃ នៅពីមុខច្រកចូល-ចេញ និងត្រូវមានបុគ្គលិកវាស់​កំដៅភ្ញៀវ​ទាំងអស់ មុននឹងអនុញ្ញាតឲ្យចូលអាហាររដ្ឋាន

៣. ត្រូវរក្សាគម្លាតឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។

អាជ្ញាធរថា បើករណីម្ចាស់អាហារដ្ឋាន មិនអនុវត្តតាមការណែនាំនេះទេ រដ្ឋបាលរាជធានីភ្នំពេញនឹងបិទអាជីវកម្មរបស់​ពួកគេជា​បណ្តោះអាសន្ន។

សូមបញ្ជាក់ថា មកទល់ថ្ងៃ ១៨ ឧសភានេះ កម្ពុជាបានព្យាបាលជាសះស្បើយនូវអ្នកជំងឺកូវីដ១៩ ទាំងអស់ចំនួន ១២២នាក់​ និងពុំមានករណីថ្មីឡើយ។ បើទោះបែបនេះក្តី អាជ្ញាធរពាក់ព័ន្ធម្តងហើយម្តងទៀត បានចេញ​សេចក្តីណែនាំ​ឲ្យពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ព្រោះបារម្ភពីការផ្ទុះឡើងនៃជំងឺនេះជាលើកទី២៕

 សេចក្តីណែនាំពីរដ្ឋបាលរាជធានីភ្នំពេញ
សេចក្តីណែនាំពីរដ្ឋបាលរាជធានីភ្នំពេញ
ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ
ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T