-នគរបាល រាជធានីភ្នំពេញ និងនគរ បាល ខេត្ដស្ទឹងត្រែង កំពុងតាមចាប់ជន សង្ស័យ ៣នាក់

ភ្នំពេញ ៖ ក្រោយពីធ្វើការស្រាវជ្រាវ ដោយយកចិត្ដទុកដាក់ និងតាមជំនាញរបស់ ខ្លួន កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ និងកម្លាំងនគរបាល ការិយាល័យព្រហ្មទណ្ឌ រាជធានីភ្នំពេញ ក្រោមការដឹកនាំបញ្ជា ផ្ទាល់ ពីសំណាក់ស្នងការ នគរបាលរាជធានី ភ្នំពេញ លោកឧត្ដមសេនីយ៍ផ្កាយ ៣ ជួន សុវណ្ណ និងស្នងការរង ជួន ណារិន្ទ ក្នុង ករណីអំពើឃាតកម្ម បាញ់សម្លាប់ស្ដ្រីជា បុគ្គលិកធនាគារកាណាឌីយ៉ា និងក្មួយប្រុស បណ្ដាលឱ្យស្លាប់ ខណៈដែលបងស្រីរង របួសធ្ងន់នោះ ឥឡូវនេះសមត្ថកិច្ចបានតាម ដានរកឃើញហើយថា ជនសង្ស័យដែល សមត្ថកិច្ច ចាត់ទុកថា ជាឃាតកស៊ីឈ្នួល សម្លាប់មនុស្សនោះ ត្រូវបានគេសម្លាប់បន្ដ នៅឯខេត្ដស្ទឹងត្រែង ទាំងមិនទាន់បានលុយ សម្រាប់ទង្វើរបស់ខ្លួនផងនោះ ។

ជនសង្ស័យដែលជាឃាតកស៊ីឈ្នួលត្រូវ បានគេសម្លាប់បំបិទមាត់ ក្នុងករណីឃាត កម្មនេះ ត្រូវបានសមត្ថកិច្ចអះអាងថា បាន កើតឡើង កាលពីវេលាម៉ោង ១០ និង៣០ នាទីយប់ ថ្ងៃទី០៩ ខែមេសា ឆ្នាំ ២០១៣ ស្ថិតនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្ដស្ទឹងត្រែង ហើយជន សង្ស័យរូបនេះ ឈ្មោះ វ៉ាន់ ចិត្ដ្រា ហៅ អូន អាយុ ២១ឆ្នាំ មានមុខរបរ ជាជាងជួសជុល ម៉ូតូ នៅគីឡូម៉ែត្រលេខ ៤ ក្នុងភូមិសង្កាត់ កើតហេតុខាងលើ ហើយជននេះជាកូន អតីតមន្ដ្រីយោធាមួយរូប នៃការិយាល័យ ទី២ តំបន់ប្រតិបត្ដិការសឹករង ខេត្ដស្ទឹង ត្រែងទៀតផង ។

អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ ដែលបានទទួលបញ្ជា ពីលោកស្នងការ និង ស្នងការរងទទួលផែន ដើម្បីតាមដានស្រាវ ជ្រាវករណីឃាតកម្មនេះ លោកវរសេនីយ៍ ទោ ប៊ន សំអាត បានថ្លែងប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលតាមទូរស័ព្ទ នៅ រសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ ២០១៣ថា ក្រោយពីការស្រាវជ្រាវ និងកំណត់អត្ដ សញ្ញាណជនសង្ស័យ ក្នុងអំពើឃាតកម្ម បាញ់សម្លាប់ខាងលើនេះ និងតាមរយៈការ ទស្សនាព័ត៌មាន តាមកញ្ចក់ទូរទស្សន៍ អប្សរា ណែត ដោយឃើញចាក់ផ្សាយពី រឿងឃាតកម្ម សម្លាប់យុវជនម្នាក់នៅខេត្ដ ស្ទឹងត្រែងនោះ ធ្វើឱ្យលោកមានការសង្ស័យ ហើយក៏ធ្វើការស្រាវជ្រាវបន្ដ តាមរយៈការ យករូបភាព នៅក្នុងវីដេអូទៅចាក់បង្ហាញ ឱ្យជនរងគ្រោះ ដែលកំពុងសម្រាកព្យាបាល និងសាច់ញាតិជនរងគ្រោះមើល ។

លោក ប៊ន សំអាត បានបន្ដ នៅពេលដែលយករូប ភាពវីដេអូខាងលើនេះ ទៅចាក់បង្ហាញនៅ មន្ទីរពេទ្យ ស្រាប់តែជនរងគ្រោះដែលជា បងស្រីបង្កើត របស់ស្ដ្រីជាបុគ្គលិកធនាគារ កាណាឌីយ៉ា សាខាកាំបូល និងជាម្ដាយ បង្កើតរបស់ក្មេងរងគ្រោះ អាយុទើប ៩ខែ រួមទាំងបងប្អូនផ្សេងទៀត ដែលបានឃើញ នៅក្នុងវីដេអូនោះ ក៏នាំគ្នាយំ និងស្រែកថា វាជាឃាតក ដែលសម្លាប់ជនរងគ្រោះ ។

ក្រោយពីចាំយ៉ាងច្បាស់ នូវមុខឃាតក បូករួមទាំងការសិក្សាស្រាវជ្រាវ តាម ជំនាញរបស់ខ្លួនផងនោះ កម្លាំងនគរបាល រាជធានីភ្នំពេញ បានទាក់ទងសុំសហការ ជាមួយកម្លាំងនគរបាល ខេត្ដស្ទឹងត្រែង ដើម្បីសួរនាំ និងតាមដានរឿងនេះបន្ដ ទៀត ។

អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ លោក ប៊ន សំអាត បានបន្ដថា ក្រោយពី បានសួរនាំ និងស្រាវជ្រាវបន្ដ ចំពោះករណី ឃាតកម្មនេះ សមត្ថកិច្ចបានសន្និដ្ឋានថា ជន សង្ស័យដែលគេសម្លាប់ កាលពីយប់ថ្ងៃទី៩ ខែមេសា ឆ្នាំ ២០១៣ នៅខេត្ដស្ទឹងត្រែង នោះ គឺជាជនសង្ស័យដែលបាញ់ស្ដ្រីបុគ្គលិក ធនាគារកាណាឌីយ៉ា ឈ្មោះ ទិត្យ ធារ៉ា អាយុ ១៦ឆ្នាំ និងក្មួយប្រុសឈ្មោះ យុទ្ធ ធារ៉ា អាយុជិត ១ឆ្នាំ បណ្ដាលឱ្យស្លាប់ និង ធ្វើឱ្យស្ដ្រីជាបងជនរងគ្រោះ ឈ្មោះ ទិត្យ សុម៉ាឡែន អាយុ ៣៥ឆ្នាំ រងរបួសធ្ងន់កាល ពីល្ងាចថ្ងៃទី០៨ ខែមេសា ឆ្នាំ ២០១៣ នៅ ក្នុងបុរីញូវថោន ភូមិទ្រា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

លោក ប៊ន សំអាត បានថ្លែងបន្ដថា ក្រោយពីធ្វើសកម្មភាពបាញ់សម្លាប់ជនរង គ្រោះខាងលើនេះហើយ ជនសង្ស័យរូបនេះ ដែលជាឃាតកស៊ីឈ្នួល បានធ្វើដំណើរទៅ ខេត្ដស្ទឹងត្រែងភ្លាមៗ ទំនងទៅយកលុយ សម្រាប់ការងាររបស់ខ្លួន ប៉ុន្ដែក៏ត្រូវគេ វាយសម្លាប់បំបិទមាត់ ថែមទាំងមិនបាន លុយទៀតផង ។

ជុំវិញករណីនេះ លោក ប៊ន សំអាត បាន បន្ដថា កម្លាំងនគរបាលរាជធានីភ្នំពេញ ដឹក នាំដោយលោក ជួន សុវណ្ណ បានទាក់ទង កិច្ចសហប្រតិបត្ដិការជាមួយកម្លាំងនគរ បាល ខេត្ដស្ទឹងត្រែង ដើម្បីតាមចាប់ជន សង្ស័យ ៣នាក់ផ្សេងទៀត ដែលកំពុងរត់ គេចខ្លួន ជុំវិញការសម្លាប់បំបិទមាត់ និង អាចជាអ្នកនៅពីក្រោយខ្នង ក្នុងអំពើឃាត កម្មដ៏សាហាវខាងលើនេះ ។

បើតាមលោកប៊ន សំអាត នេះជាស្នាដៃ ថ្មីមួយទៀត ដែលកម្លាំងនគរបាលបាន សម្រេច ប៉ុន្ដែ នៅបន្ដការងារតាមចាប់ជន សង្ស័យ ៣នាក់ផ្សេងទៀត ដែលកំពុងរត់ គេចខ្លួន ។

យោងតាមប្រភពព័ត៌មាន ពីសមត្ថកិច្ច ខេត្ដស្ទឹងត្រែងបានឱ្យដឹងថា ជនសង្ស័យ វ៉ាន់ ចិន្ដ្រា ហៅ អូន គឺជាបងធំម្នាក់ ប្រចាំ ទីរួមខេត្ដស្ទឹងត្រែង និងតែងតែបង្ករបួស ស្នាម ្ននិងកាប់គេកាប់ឯងរហូតដល់តុលា ការចេញដីកាតាមចាប់ខ្លួន ជននេះទៀតផង ហើយការស្លាប់របស់គេ ពិតជាធ្វើឱ្យប្រជា ពលរដ្ឋ នៅទីរួមខេត្ដស្ទឹងត្រែង មានការ សប្បាយចិត្ដខ្លាំងណាស់ ។

គួរបញ្ជាក់ថា ស្ដ្រីវ័យក្មេង និងក្មួយប្រុស របស់ខ្លួនម្នាក់ បានស្លាប់ និងស្ដ្រីជាបងប្អូន និងគ្នាម្នាក់ទៀត បានរងរបួស នៅក្នុងករណី បាញ់ប្រហារ ដែលមានការគ្រោងទុកមួយ នៅក្នុងបុរីញូវថោន ដែលមានទីតាំងនៅក្នុង ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី០៨ ខែមេសា ឆ្នាំ ២០១៣ នេះ ។

ស្ដ្រី និងក្មេងប្រុស ដែលស្លាប់បាត់បង់ជីវិត នៅក្នុងអំពើបាញ់ប្រហារ ខាងលើ ត្រូវបាន គេស្គាល់ឈ្មោះទិត ធារ៉ា ភេទស្រី អាយុ ២៦ ឆ្នាំ ជាបុគ្គលិក ធនាគារកាណាឌីយ៉ា មានទីលំនៅ ផ្ទះចំណុចកើតហេតុខាងលើ និងក្មួយ ប្រុសម្នាក់ទៀត ត្រូវបានគេស្គាល់ឈ្មោះ យុទ្ធ ធារ៉ា អាយុជាង ១ ខួប ។ ដោយឡែកស្ដ្រី ដែលរងរបួស ត្រូវជា បងប្អូនដែរនោះ ឈ្មោះ ទិត សុម៉ាឡែន អាយុ ៣៥ ឆ្នាំ អតីតតារាចម្រៀងមិនសូវល្បីឈ្មោះមួយរូបផងដែរ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ស្ដ្រីរងគ្រោះ ដែលធ្វើដំណើរពីកន្លែង ធ្វើការមកផ្ទះ ដោយ រថយន្ដក្រុមហ៊ុនជូនមកនោះ ពេលមកដល់មុខផ្ទះ បានចុះពីរថយន្ដ ដើរសំដៅចូលទៅ ក្នុងផ្ទះ ស្រាប់តែមានមនុស្សម្នាក់ ដែលឈរ ចាំនៅក្បែរនោះ បានដើរសំដៅទៅ រួចហើយ ដកកាំភ្លើង បាញ់ ប្រហារអស់ជាច្រើនគ្រាប់ ធ្វើឱ្យជនរងគ្រោះមីង និងក្មួយ ត្រូវគ្រាប់កាំភ្លើង ហើយខ្មាន់កាំភ្លើង ក៏បានរត់ឡើង ជិះម៉ូតូគេចខ្លួនបាត់ទៅ។

តាមការសន្និដ្ឋាន ពីកន្លែងកើតហេតុ បានឱ្យដឹងថា ករណីបាញ់ប្រហារខាងលើនេះ ជារឿងគំនុំ ឬជាឃាតក ស៊ីឈ្នួលបាញ់សម្លាប់ ច្រើនជាងករណីប្លន់ ព្រោះក្រោយបាញ់ប្រហារ ហើយ ជនសង្ស័យ មិនបានយកទ្រព្យ សម្បត្ដិ របស់ជនរងគ្រោះនោះទេ។ ប្រភពបង្ហើបពីសមត្ថកិច្ច ក៏បានឲ្យដឹងផងដែរថា ករណីបាញ់សម្លាប់នេះ អាចជាការបាញ់ច្រឡំ ពោលមុខសញ្ញាបាញ់ប្រហាររបស់ជនសង្ស័យ អាចសំដៅលើស្រ្តីជាបង ឈ្មោះ ទិត សុម៉ាឡែន ដែលអតីតជាតារា ចម្រៀង។

ទោះជាយ៉ាងណា ក្រោយកើតហេតុភ្លាមៗ លោកឧត្តមសេនីយ៍ផ្កាយ៣ ជួន សុវណ្ណ  ស្នងការនគរបាលរាជធានីភ្នំពេញ និងលោកស្នងការរងឧត្តមសេនីយ៍ ជួន ណារិន បានបញ្ជាកម្លាំងសមត្ថកិច្ចជំនាញ បន្តស៊ើបអង្កេតស្វែងរកខ្មាន់កាំភ្លើង និងដំណើររឿង នៃការបាញ់ប្រហារនេះ៕










ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]