ក្រពើមួយក្បាលដែលគេចិញ្ចឹម ក្នុងសួនមួយកន្លែងនៅទីក្រុង Manila ប្រទេសភីលីពីន មានប្រវែង ៤.៨៨ម៉ែត្រ ដែលតែងតែត្រូវការចំណីដ៏ច្រើន នៅពេលដែលគេឃ្លានម្ដងៗ។

ខាងក្រោមនេះគឺជារូបភាពដែលបានថត ខណៈពេលដែលម្ចាស់សួនឲ្យចំណីទៅក្រពើមួយនោះ។ ថ្ងៃនេះគេមានក្បាលជ្រូកមួយ ដែលមានទំងន់ ៦.៥គីឡូក្រាម តែមើលទៅដូចជាមិនគ្រប់គាន់សំរាប់គេសោះ។ ក្រពើមួយនេះ គឺជាក្រពើទឹកប្រៃ ដែលមានឈ្មោះថា Terlalu Panjang មានន័យជាខ្មែរថា វែងពេក (Too long)។ ក្បាលជ្រូកមួយនេះមានទំហំធំ ដែលជាផលវិបាកមួយសំរាប់ក្រពើនេះស៊ី វាបានខាំក្បាលជ្រូកនោះនៅនឹងថ្គាមរបស់វា។

សត្វដ៏សាហាវស៊ីសាច់ជាអាហារនេះ វាស៊ីសត្វគ្រប់ប្រភេទដែលចូលទៅក្នុងទឹក ដោយប្រើនូវកន្ទុយ និងធ្មេញដ៏មុតស្រួចរបស់វា ដូចជា ក្របី ស្វា ជ្រូក សូម្បីតែត្រីឆ្លាមក៏វាស៊ីដែរ។ ក្រពើទឹកប្រៃមាននៅភាគខាងកើតប្រទេសឥណ្ឌា អាស៊ីអាគ្នេយ៍ និងអូស្ដ្រាលីខាងជើង។

ក្រពើទឹកប្រៃអាចរស់បានដល់ ៧០ឆ្នាំ ហើយប្រវែងដែលវែងបំផុតអាចដល់ ៥.១ម៉ែត្រ រីឯទម្ងន់ ៤៥៤គីឡូក្រាម។ ចំពោះក្រពើ Too long នេះវិញ គឺជាក្រពើដែលធំ និងវែងបំផុតក្នុងសួន នៃទីក្រុង Manila ប្រទេសភីលីពីននេះ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ សត្វក្រពើ?





កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]