តោះមកដឹងកម្លាំងនៃព្យុះសង្ឃរា ដ៏មហិមា នៅលើភពព្រហស្បតិ៍ ដែលអ្នកវិទ្យាសាស្ត្រកំពុងព្យាយាមសិក្សា

//s5.kh1.co/fa/faa118784eb3c9e09679683c40cbdf4afe06df13.png
បច្ចេកវិទ្យា

 ១៨-ឧសភា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

មានលក្ខណៈស្រដៀងផែនដីរបស់យើង ផ្លេកបន្ទោរនៅលើភពព្រហស្បតិ៍ បង្កើតទាំងពន្លឺដែលអាចមើលឃើញ និងរលកវិទ្យុសកម្ម។

អាមេរិក៖ ព្យុះនៅលើភពព្រហស្បតិ៍គឺស្ថិតនៅក្នុងចំណោមព្យុះសង្ឃរា ដ៏មានឥទ្ធិពលបំផុត ដែលអ្នកវិទ្យាសាស្ត្រធ្លាប់បានឃើញ នៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង។ ឥឡូវនេះ ការសិក្សាថ្មីមួយបានកំពុងស្វែងយល់ តាមរយៈមន្ទីរអង្កេតតារាសាស្ត្រ Gemini Observatory ក្នុងរដ្ឋហាវ៉ៃ តេឡេទស្សន៍អវកាស Hubble និងយានអវកាស Juno ក្នុងគោលបំណងស្វែងយល់ពីព្យុះសង្ឃរាទាំងនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្បាលរន្ទះនៅលើភពព្រហស្បតិ៍អាចមានប្រវែងរហូតដល់៦៥គីឡូម៉ែត្រ ដែលធំជាងរន្ទះនៅលើផែនដីរបស់យើងជាងប្រាំដង។ ផ្លេកបន្ទោរពីព្យុះទាំងនេះផ្ទុះឡើងដោយមាន ថាមពលបីដងដូចរន្ទះដែលគេធ្លាប់ឃើញនៅលើភពផែនដី។ មានលក្ខណៈស្រដៀងផែនដីរបស់យើង ផ្លេកបន្ទោរនៅលើភពព្រហស្បតិ៍ បង្កើតទាំងពន្លឺដែលអាចមើលឃើញ និងរលកវិទ្យុសកម្ម។

នេះជារូបភាព Great Red Spot នៅលើភពព្រហស្បតិ៍ ដែលបង្កើតឲ្យមានព្យុះដ៏មហិមា
នេះជារូបភាព Great Red Spot នៅលើភពព្រហស្បតិ៍ ដែលបង្កើតឲ្យមានព្យុះដ៏មហិមា

រៀងរាល់៥៣ថ្ងៃ យានអវកាស Juno ដែលធ្វើដំណើរជុំវិញគន្លងភពព្រហស្បតិ៍ បានបន្ទាបខ្លួនរបស់វា នៅខាងលើភពនេះ។ នៅរយៈកម្ពស់ប៉ុណ្ណេះ គន្លងនៃការអង្កេតរបស់វាអាចពិនិត្យមើល ការគួចនិងការបក់បោក តាមរយៈរលកសញ្ញាវិទ្យុ ដែលបង្កើតដោយរន្ទះលើភពព្រហស្បតិ៍។

បើទោះជាស្ថិតនៅផ្នែកពេលថ្ងៃនៅលើភពព្រហស្បតិ៍ ឬក៏មានពពកកម្រាស់ក្រាស់ខ្លាំងក៏ដោយ សញ្ញាទាំងនេះនៅតែអនុញ្ញាតឲ្យក្រុមតារាវិទូរកឃើញរន្ទះ សូម្បីតែវាមិនអាចចាប់រូបភាពដោយផ្ទាល់ក៏ដោយ។

ខ្យល់ព្យុះនៅលើភពព្រហស្បតិ៍
ខ្យល់ព្យុះនៅលើភពព្រហស្បតិ៍

ខណៈយាន Juno បន្ទាបខ្លួន មន្ទីរអង្កេតតារាសាស្ត្រ Gemini Observatory នៅលើផែនដី និងតេឡេទស្សន៍អវកាស Hubble នឹងបង្វែរទិសដៅទៅកាន់តំបន់រួមគ្នា។ ស្របពេលយាន Juno កំពុងចុះទាបទៅក្នុងបរិយាកាស ដោយពិនិត្យមើលព្រឹត្តិការណ៍ ក្នុងរលកមីក្រូនិងរលកវិទ្យុដែលមានកម្លាំងខ្ពស់ ចំណែកមន្ទីរអង្កេត Gemini នឹងពិនិត្យមើលតំបន់ដូចគ្នា ក្នុងពន្លឺអាំងប្រារ៉េដ ហើយតេឡេទស្សន៍ Hubble នឹងពិនិត្យមើលតំបន់តែមួយ នៅក្នុងពន្លឺដែលអាចមើលឃើញ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T