កម្មវិធីសេវាដឹកជញ្ជូនទំនិញឆាប់រហ័សប្រចាំថ្ងៃ ហ្គ្រែបម៉ាត (GrabMart) ត្រូវបានដាក់ឲ្យដំណើរការក្នុងរាជធានីភ្នំពេញ! (មានវីដេអូ)

//s5.kh1.co/f1/f12a4f80ca145753395d07f2b2140793c9c67e40.jpg
បច្ចេកវិទ្យា

 ១៨-ឧសភា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

កម្មវិធី GrabMart ដែលជាសេវាកម្មដឹកជញ្ជូនទំនិញ​ប្រចាំថ្ងៃឆាប់រហ័ស ត្រូវបានដាក់ឱ្យដំណើរការនៅរាជធានីភ្នំពេញកាលពីសប្តាហ៍មុន។

ភ្នំពេញ៖ កម្មវិធី GrabMart ដែលជាសេវាកម្មដឹកជញ្ជូនទំនិញ​ប្រចាំថ្ងៃឆាប់រហ័ស ត្រូវបានដាក់ឱ្យដំណើរការនៅរាជធានីភ្នំពេញកាលពីសប្តាហ៍មុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឥឡូវនេះប្រជាពលរដ្ឋនៅរាជធានីអាចទិញ គ្រឿងទេស អាហារកញ្ចប់ ផលិតផលថែរក្សាសុខភាព ផលិតផលថែរក្សាសម្រស់ កាដូ និងទំនិញជាច្រើនទៀត តាមរយៈកម្មវិធី Grab ដោយដឹកជញ្ជូនសម្រាប់លោកអ្នកក្នុងរយៈពេលតិចជាង ១ ម៉ោង។

ដោយគ្រាន់តែបញ្ចូលអាស័យដ្ឋានរបស់ពួកគេនៅក្នុងមុខងារកម្មវិធី GrabMart នៅក្នុងកម្មវិធី Grab អតិថិជននឹងឃើញបញ្ជីរាយនាមមុខទំនិញ ដែលអាចទិញបាននៅតាមហាងជិតអាស័យដ្ឋានបំផុត។ ឈ្មោះហាងទំនិញ​ដែលត្រូវបានបង្ហាញក្នុងបញ្ជីទិញទំនិញ អាស្រ័យលើទីតាំងរបស់អតិថិជនរួមមាន ហាងថៃហួត (Thai Hout) គីវីម៉ាត (Kiwi Mart) ឱសថស្ថានយូឃែរ (Ucare Pharmacy) និងវីននេសកម្ពុជា (Winest Cambodia)។

នៅក្នុងដំណាក់កាលទើបតែចាប់ផ្ដើមដំបូង សេវាកម្មនេះនឹងមានវត្តមាននៅចំកណ្ដាលរាជធានីភ្នំពេញតែប៉ុណ្ណោះ ដែលគ្របដណ្ដប់លើសង្កាត់​បឹងកេងកង សង្កាត់ទួលទំពូង ខណ្ឌដូនពេញ ខណ្ឌទួលគោក និងតំបន់មួយចំនួនទៀតដែលនៅក្បែរសង្កាត់ខណ្ឌទាំងនេះ) ហើយអតិថិជនអាចបង់ថ្លៃសេវាដឹកជញ្ជូនរបស់ពួកគេជាសាច់ប្រាក់ជាមួយដៃគូបើកបរ​បាន ហើយទំនិញដែលដឹកជញ្ជូនត្រូវមានតម្លៃមិនលើសពី ៤០ ដុល្លារនោះទេ។ ក្រុមហ៊ុន Grab គ្រោងនឹងពង្រីកសេវាកម្មនេះនៅគ្រប់ទីកន្លែងក្នុងរាជធានីភ្នំពេញនាពេលអនាគតដ៏ខ្លីខាងមុខនេះផងដែរ ដោយនឹងមានដៃគូពាណិជ្ជកម្មកាន់តែច្រើន ដែលនឹងត្រូវបានដាក់បញ្ចូលនាពេលឆាប់ៗខាងមុខនេះ។

លោក Hashim Alkaff ប្រធានក្រុមហ៊ុន Grab ប្រចាំកម្ពុជាបានមានប្រសាសន៍ថា៖​

«យើងសូមណែនាំសេវាកម្មថ្មីៗមួយចំនួន ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋកម្ពុជា ក្នុងអំឡុងពេលនៃជំងឺរាតត្បាតសកល ហើយយើងនឹងប្រើប្រាស់បច្ចេកវិទ្យារបស់យើងតាមគ្រប់មធ្យោបាយ ដើម្បីផ្ដល់ជូន និងពង្រីកសេវាកម្មថ្មីៗ ដើម្បីជួយបំពេញតម្រូវការប្រជាពលរដ្ឋ។ នេះក៏ជាឱកាសសម្រាប់ដៃគូបើកបររបស់យើងឲ្យទទួលបានប្រភពចំណូលបន្ថែមផងដែរ។»

ប្រសាសន៍របស់លោក Hashim Alkaff

លោក Alkaff បានបន្ថែមទៀតថា៖​

«នៅក្នុងកាលៈទេសៈ ដែលប្រជាពលរដ្ឋត្រូវការដំណោះស្រាយជាបន្ទាន់ ដើម្បីដោះស្រាយភាពខ្វះចន្លោះក្នុងគ្រាដ៏លំបាកបែបនេះ សេវាកម្មរហ័សរបស់យើងនឹងរង់ចាំជួយសម្រួលដល់ពួកគេជានិច្ច។»

ប្រសាសន៍របស់លោក Hashim Alkaff
  កម្មវិធី GrabMart
  កម្មវិធី GrabMart
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

//s9.kh1.co/d5/d53fbdc33519f83abc5e68f5063e3cd48efcd752.jpg

កម្មវិធីប្រចាំឆ្នាំ HEINEKEN Sustainathon អញ្ជើញនិស្សិតសាកលវិទ្យាល័យចូលរួម ដើម្បីបង្កើតគំនិតច្នៃប្រឌិតនៅលើចក្រាវិស័យបរិស្ថាន ឬការបង្កើនការប្រើប្រាស់ឡើងវិញនៅកម្ពុជា

 ០៧-មីនា-២០២៤ 
 ២ល្ងាច · ២ ខែមុន
//s9.kh1.co/6d/6d963ac46e24349e7eaead530d0de4ebc5dfde7c.jpg

ក្រុមហ៊ុន Vietjet ​​ផ្ដល់​ជូន​តម្លៃសំបុត្រប្រូម៉ូសិន​ពិសេស​​ ដើម្បីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ៖ ទទួលយកការផ្តល់ជូនឥឡូវនេះចាប់ពី​សូន្យ​ដុល្លារ​ប៉ុណ្ណោះ!

 ០៥-មីនា-២០២៤ 
 ១ល្ងាច · ២ ខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T