មិនដែលដឹងសោះ ស្ងាត់ៗ ប្រាសាទ ដាវីន បង្អួតមានទម្ងន់កូនដំបូង យ៉ាងមានក្ដីសុខ

//s5.kh1.co/f6/f6868eab2e0a950358aaa59f2bbfeead0f5a65e5.png
តារា & កម្សាន្ដ

 ១៧-ឧសភា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ហ្វេនៗភ្ញាក់ផ្អើលស្ទើរគ្រប់គ្នា! អត់មាត់ៗ តារាសម្ដែងស្រី ប្រសាទ ដាវីន មានផ្ទៃពោះកូនដំបូង ថតបង្ហាញពោះជាមួយគូស្នេហ៍យ៉ាងមានក្ដីសុខ។

ភ្នំពេញ៖ អតីតតារាសម្ដែងស្រី និងជាតារាបង្ហាញម៉ូដ កញ្ញា ប្រាសាទ ដាវីន ក្រោយប្រឡូក សិល្បៈអស់រយៈជាង១០ឆ្នាំមកនេះ តារាស្រីរូបនេះ ហាក់នៅតែអាចរក្សាបាននូវសម្រស់ស្រស់ស្អាតដដែល ទោះបីជា មួយរយៈចុងក្រោយមកនេះ នាងមិនសូវបង្ហាញមុខក្នុងវិស័យសិល្បៈច្រើនដូចមុនក៏ដោយ ប៉ុន្តែអ្នកគាំទ្រភាគច្រើន នៅតែបន្តតាមដានជីវិតរស់នៅប្រចាំថ្ងៃរបស់នាងជានិច្ច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះផងដែរ ថ្មីៗនេះ មហាជនមួយចំនួន មានការភ្ញាក់ផ្អើលខ្លាំង ដោយតារាស្រីរូបនេះ បានបង្ហោះរូបភាពជាច្រើនសន្លឹកនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នាង ដោយបានបង្ហាញផ្ទៃពោះកូនដំបូងរបស់នាង យ៉ាងស៊ិចស៊ី ជាមួយគូស្នេហ៍ កម្លោះសង្ហាជនជាតិបរទេសម្នាក់ ឃើញហើយពិតជា មានភាពស្រស់ស្អាត និងមានក្ដីសេចក្ដីសុខសុភមង្គលខ្លាំង គូរឲ្យច្រណែន។ 

ជាមួយគ្នានេះដែរ មានមិត្តៗអ្នកសិល្បៈ ក៏ដូចជាអ្នកគាំទ្រតារាស្រីរូបនេះជាច្រើន បាននាំគ្នាចូលរួមអបអរសាទរ និងជូនពរជាហូរហែរ សូមឲ្យមានសុខភាពល្អទាំងម្ដាយ ទាំងកូន ផងដែរ។ គួរបញ្ជាក់ផងដែរថា កន្លងមក អ្នកនាង មិនដែលបង្ហាញពីជីវិតគូនោះទេ ទើបលើកនេះ អ្នកនាងបង្ហាញទាំងគូស្នេហ៍ និងកូនក្នុងផ្ទៃតែម្តង៕

ទស្សនារូបភាពខាងក្រោម៖

ប្រាសាទ ដាវីន
ប្រាសាទ ដាវីន
ប្រាសាទ ដាវីន
ប្រាសាទ ដាវីន
ប្រាសាទ ដាវីន
ប្រាសាទ ដាវីន
ប្រាសាទ ដាវីន
ប្រាសាទ ដាវីន
ប្រាសាទ ដាវីន
ប្រាសាទ ដាវីន
ប្រាសាទ ដាវីន
ប្រាសាទ ដាវីន
ប្រាសាទ ដាវីន
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T