បុរសទេសចរម្នាក់នេះ ធ្លាក់ទូរសព្ទដៃចូលក្នុងទន្លេកាលពី៨ខែមុន ឥឡូវរកឃើញវិញ ហើយនៅតែអាចប្រើការបានដូចធម្មតា

//s5.kh1.co/53/53730e415c40d2ff0e68b45f027bbb55c584b852.jpg
សង្គម

 ១៧-ឧសភា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

បុរសជាអ្នកទេសចរម្នាក់ មាននាមត្រកូលថា ចូវ មិនបានប្រយ័ត្ន ក៏ធ្វើឲ្យធ្លាក់ទូរសព្ទដៃរបស់គាត់ចូលក្នុងទន្លេវូ នៅខេត្ត Guizhou ភាគនិរតីនៃប្រទេសចិន កាលពីខែកញ្ញា ឆ្នាំ២០១៩។

ចិន៖ បុរសជាអ្នកទេសចរម្នាក់ មាននាមត្រកូលថា ចូវ មិនបានប្រយ័ត្ន ក៏ធ្វើឲ្យធ្លាក់ទូរសព្ទដៃរបស់គាត់ចូលក្នុងទន្លេវូ នៅខេត្ត Guizhou ភាគនិរតីនៃប្រទេសចិន កាលពីខែកញ្ញា ឆ្នាំ២០១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កាលពីដើមសប្ដាហ៍ខែឧសភាកន្លងទៅថ្មីៗនេះ លោក ចូវ បានទទួលដំណឹងពីអ្នកនេសាទម្នាក់ ដោយអះអាងថា បានប្រទះឃើញទូរសព្ទដៃរបស់គាត់នៅក្នុងទឹក ដែលមាននាមប័ណ្ណអាជីវកម្មនៅផ្នែកខាងក្រោយនៃស្រោមទូរសព្ទដៃ។

លោក ចូវ បានប្រាប់ប្រភពសារព័ត៌មាន Pear ឲ្យដឹងថា នៅក្នុងថ្ងៃកើតហេតុ គាត់បានដាក់ទូរសព្ទដៃចូលទៅក្នុងថង់ផ្លាស្ទិកមួយ ដែលមានសន្ទះបិទជិតយ៉ាងត្រឹមត្រូវ។ ខណៈពេលកំពុងជិះទូកចាប់ត្រីជាមួយនឹងមិត្តភក្ដិ គាត់មិនបានចាប់អារម្មណ៍ឡើយថាទូរសព្ទដៃធ្លាក់ចូលទៅក្នុងទន្លេ ហើយលុះមកដល់ច្រាំងទន្លេវិញ ទើបគាត់ដឹង។

យ៉ាងណាមិញ ទូរសព្ទដៃនោះ ក៏ត្រូវបានប្រគល់ជូនទៅកាន់លោក ចូវវិញ តាម​រយៈ​សេវាកម្មដឹកជញ្ជូន។ ហើយលោក ចូវនឹងធ្វើដំណើរទៅកាន់ទន្លេវូម្ដងទៀតនៅឆ្នាំនេះ ដើម្បីអញ្ជើញអ្នកនេសាទរូបនោះ ទទួលទានស្រានិងអាហារជុំគ្នាទុកជាការអរគុណផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

រូបភាពរបស់លោក ចូវ ថតក្នុងទូរសព្ទដៃដែលធ្លាក់ចូលទន្លេ
រូបភាពរបស់លោក ចូវ ថតក្នុងទូរសព្ទដៃដែលធ្លាក់ចូលទន្លេ
ទូរសព្ទដៃដែលទទួលបានមកវិញ
ទូរសព្ទដៃដែលទទួលបានមកវិញ
ទិដ្ឋភាពនៃទន្លេវូ
ទិដ្ឋភាពនៃទន្លេវូ
ទិដ្ឋភាពនៃទន្លេវូ
ទិដ្ឋភាពនៃទន្លេវូ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T