យោងតាមគេហទំព័រ yourjewishnews បានអោយដឹងថា មានក្មេងប្រុសជនជាតិ កាដាណា អាយុ ១៩ឆ្នាំ ម្នាក់ ត្រូវ ស្ត្រីវ័យកណ្តាល ចំនួន ៤នាក់ ចាប់រំលោភ។

ប៉ូលីស ដែលកំពុងតាមស្វែងរកចាប់ខ្លួនស្ត្រីទាំងបួននាក់ បាននិយាយថា ហេតុការណ៏មិនគួរអោយជឿនេះ បានកើតឡើងនៅថ្ងៃអាទិត្យ ទី ៣១ ខែមីនា នៅក្នុងទីក្រុង Toronto ប្រទេសកាណាដា បន្ទាប់ពីជនរងគ្រោះជួប ជាមួយស្ត្រីទាំងបួននាក់នោះ នៅក្នុងក្លឹបរាត្រីមួយ ក្បែរផ្លូវ King និង សាកលវិទ្យាល័យ Avenue។ នៅមុនកើតហេតុ ជនរងគ្រោះ ដែលមិនអនុញ្ញាតិអោយបង្ហាញអត្ដសញ្ញាណនេះ បានចាកចេញ ពីក្លឹបរាត្រី ជាមួយស្ត្រីទាំងបួន ដោយពួកនាងសន្យានឹងជូន ត្រលប់ទៅផ្ទះ។ ប៉ូលីសនិយាយបន្តថា ប៉ុន្តែនៅពេលនោះ ស្រាប់តែស្ត្រីទាំងបូននាក់ បែរជានាំបុរសរងគ្រោះ ទៅកន្លែងចតឡានមួយកន្លែង នៅតាមផ្លូវ Queen ហើយចាប់រំលោភតែម្តង។

អ្នកស៊ើបអង្កេតក្នុងហេតុការណ៏នេះ បាននិយាយថា ជនសង្ស័យទាំងបួននាក់ គឺជាស្ត្រីវ័យកណ្តាល ដែលមានអាយុចន្លោះពី ៣០ ទៅ ៣៦ឆ្នាំ។ ពួកនាង មានកំពស់  ១៦៣ សង់ទីម៉ែត្រ និង ទំងន់ ៩០ គីឡូ ប្រហាក់ប្រហែលគ្នា ហើយ ពួកនាងជិះរថយន្ត ម៉ាក Honda SUV ពណ៌ទឹកប្រាក់ នៅពេលបង្កហេតុ។

បច្ចុប្បន្ននេះទាំងប៉ូលីស ទាំង អ្នកស៊ើបអង្កេត កំពុងដុតដៃដុតជើង ស្វែងរក ស្ត្រីទាំងបូននាក់  ដើម្បីយកមក កាត់ទោសតាមផ្លួវច្បាប់។

តើប្រិយមិត្តអ្នកអាន យល់យ៉ាងណាចំពោះហេតុការណ៏នេះ?



 

ដោយ រ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]