មិនទាន់អស់ទេ! ពេលនេះ Newcastle ថាចង់បានខ្សែ​ប្រយុទ្ធ​ពូកែញាក់បាល់នៅ Premier League រូបនេះ

//s5.kh1.co/37/37276fff42f780b9816a0cc46a98eb9f3dbfa519.jpg
កីទ្បា

 ១៨-ឧសភា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

យោងតាមសារព័ត៌មាន The Sun បានចេញផ្សាយថា ខ្សែប្រយុទ្ធពូកែញាក់បាល់ដែលកំពុងប្រកបអាជីពនៅក្លឹប Crystal Palace កីឡាករ Wilfried Zaha កំពុងស្ថិតក្នុងរ៉ាដារបស់ក្លឹបអ្នកមានថ្មី Newcastle United។

យោងតាមសារព័ត៌មាន The Sun បានចេញផ្សាយថា ខ្សែប្រយុទ្ធពូកែញាក់បាល់ដែលកំពុងប្រកបអាជីពនៅក្លឹប Crystal Palace កីឡាករ Wilfried Zaha កំពុងស្ថិតក្នុងរ៉ាដារបស់ក្លឹបអ្នកមានថ្មី Newcastle United។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Wilfried Zaha
កីឡាករ Wilfried Zaha

នៅពេលដែលម្ចាស់ក្លឹបថ្មីទទួលបានសិទ្ធិពេញលេញក្នុងការគ្រប់គ្រងក្លឹប Newcastle United នឹងមានលុយយ៉ាងមហាសាលដើម្បីចំណាយក្នុងទីផ្សារដោះដូរនារដូវក្តៅខាងមុខនេះ ចំណែកការចូលខ្លួនចរចាយក Zaha គឺជាគោលដៅរបស់ក្លឹប។

កីឡាករ Wilfried Zaha
កីឡាករ Wilfried Zaha

ខ្សែប្រយុទ្ធដែលបានប្តូរពីក្រុមជម្រើសជាតិអង់គ្លេសទៅជម្រើសជាតិកូតឌីវ័រ ហើយបានចូលលេងដំបូង ឱ្យក្រុមខ្លាំងនៅទ្វីបអាហ្វ្រិកមួយនេះ កាលពីខែមករា ឆ្នាំ២០១៧។ Zaha ត្រូវបានក្លឹប Arsenal តាមចែចូវជាច្រើនលើកច្រើនសារកាលពីរដូវកាលមុន ប៉ុន្តែមិនត្រូវរ៉ូវតម្លៃផ្ទេរឡើយ ខណៈដែលបច្ចុប្បន្នរូប គេមានតម្លៃខ្លួនក្នុងទីផ្សារប្រមាណ ៤៤លានផោន។

កីឡាករ Wilfried Zaha
កីឡាករ Wilfried Zaha

ចំណែកអតីតអ្នកចាត់ការទូទៅក្លឹប Spurs លោក Mauricio Pochettino នៅតែស្ថិតក្នុងជម្រើស ទី១របស់ក្លឹប ចំណែក Zaha ក៏ស្ថិតក្នុងគម្រោងនាំចូលរបស់លោកកាលនៅដឹកនាំ Spurs ដូចគ្នា៕

លោក Mauricio Pochettino
លោក Mauricio Pochettino

ប្រភពGoal

Try Soklin
Soklin (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T