អ្នកណាហ្វេនបទ«ថែសង្សារគេ» តាំង១០ឆ្នាំមុន? មុននេះ ហេង ពិទូ កែភ្លេងថ្មីពីបទចាស់ ឡើងកប់ (មានវីដេអូ)

//s5.kh1.co/41/41683b2862bf9d61c16ffc0e2fd0fb3768e97e05.jpg
តារា & កម្សាន្ដ

 ១៧-ឧសភា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

កាន់តែពីរោះជាងមុន កម្សត់ជាមុន ជាមួយបទភ្លេងថ្មី ទំនុកច្រៀងចាស់ របស់ ហេងពិទូ មួយបទនេះ ស្ដាប់ហើយពិតជាលន្លង់លន្លោច ចូលតួតាមបទចម្រៀងខ្លាំងមែនទែន។

ភ្នំពេញ៖ បើនិយាយដល់ តារាចម្រៀង ហេង ពិទូ យើងប្រាកដជាស្គាល់រួចមកហើយ តាមរយៈបទចម្រៀងល្បីៗ ពីរោះៗ របស់លោក ជាច្រើនឆ្នាំកន្លងមកនេះ គិតចាប់តាំងពីលោកចូលសិល្បៈដំបូងមកម្ល៉េះ និងមកទល់ពេលបច្ចុប្បន្នតារាប្រុសរូបនេះ ក៏នៅទទួលបានការគាំទ្រច្រើនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ ថ្មីៗនេះ តារាចម្រៀង ហេង ពិទូ បានបញ្ចេញបទចម្រៀងថ្មីមួយបទ មានចំណងជើងថា “ថែសង្សារគេ” ដែលបទនេះ ជាបទចាស់​ ល្បីកាលពីប្រហែលជា ១០ឆ្នាំមុន ដោយលោកបានយកមកច្រៀងសាជាថ្មី និងបានផ្លាស់ប្ដូរសាច់ភ្លេងថ្មី និងទឹកដមសម្លេងក៏រឹតតែពីរោះ លន្លង់លន្លោច កម្សត់ជាងមុន អត្ថន័យចាក់ដោតអារម្មណ៍អ្នកស្ដាប់មិនធម្មតា។

ក្នុងនោះផងដែរ ចំពោះបទចម្រៀងមួយបទនេះ របស់លោក គឺទទួលបានអ្នកគាំទ្រច្រើននៅក្នុង ឆានេលយូធូប របស់លោក ដែលមានអ្នកចូលទស្សនារហូតដល់ ជិត៥ពាន់នាក់ ត្រឹមរយៈពេលតែមួយម៉ោងប៉ុណ្ណោះ៕

ចង់ជ្រាបច្បាស់ទៅទស្សនាវីដេអូទាំងអស់គ្នា៖

ហេង ពិទូ
ហេង ពិទូ
<font style="vertical-align: inherit;"><font style="vertical-align: inherit;">ហេង ពិទូ</font></font>
ហេង ពិទូ
ហេង ពិទូ<br>
ហេង ពិទូ
<font style="vertical-align: inherit;"><font style="vertical-align: inherit;">ហេងពិទូ</font></font>
ហេងពិទូ
បទចាស់
ហេង ពិទូ
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T