អុញ! ស្ត្រីជាម្ដាយ នាំកូនជិះឡានអាគុយពេញផ្លូវ ទាំងបំពានភ្លើងស្តុប (មានវីដេអូ)

//s5.kh1.co/c5/c5b27cebc5da7da831df4fadc2769c8a00c3b993.jpg
សង្គម

 ១៧-ឧសភា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ស្ត្រីជាម្ដាយម្នាក់ មាននាមត្រកូលថា ហ្គុង បាននាំកូនជិះឡានអាគុយ ឆ្លងកាត់ផ្លូវដ៏មមាញឹក ទាំងបំពានភ្លើងស្តុបពណ៌ក្រហម នៅខេត្តហួណានភាគខាងត្បូងនៃប្រទេសចិន។

ចិន៖​ កាលពីថ្ងៃអាទិត្យទី១០ ខែឧសភាសប្ដាហ៍មុននេះ ស្ត្រីជាម្ដាយម្នាក់ មាននាមត្រកូលថា ហ្គុង បាននាំកូនជិះឡានអាគុយ ឆ្លងកាត់ផ្លូវដ៏មមាញឹក ទាំងបំពានភ្លើងស្តុបពណ៌ក្រហម នៅខេត្តហួណានភាគខាងត្បូងនៃប្រទេសចិន

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វីដេអូដែលបង្ហាញឲ្យឃើញពីទិដ្ឋភាពថ្ងៃនោះ ត្រូវបានគេយកទៅបង្ហោះចែកចាយនៅលើបណ្ដាញសង្គម ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន រហូតលេចឮទៅដល់ប៉ូលិស។

ក្រោយមក ប៉ូលិសក៏បានបើកការស៊ើបអង្កេត និងកោះហៅអ្នកស្រីហ្គុង ដើម្បីធ្វើការសាកសួរបន្ថែមផងដែរនៅថ្ងៃពុធទី១៣ ខែឧសភា។

អ្នកស្រីហ្គុង បានសារភាពថា នៅថ្ងៃនោះ គាត់ពិតជាបាននាំកូនជិះឡានអាគុយពិតមែន ដោយគាត់ និងកូនជិះឡានអាគុយពណ៌ទឹកសមុទ្រ។ ចំណែកឯក្មេងប្រុសម្នាក់ទៀតដែលជិះឡានអាគុយពណ៌ផ្កាឈូក គឺជាកូនប្រុសរបស់មិត្តភក្ដិគាត់។ ដំបូងឡើយ គាត់ និងក្មេងៗរុញឡានអាគុយពីក្រោយប៉ុណ្ណោះ ដើម្បីទៅលេងសួនច្បារ។ តែក្រោយមក ក៏សម្រេចចិត្តឡើងជិះតែម្ដង ព្រោះគិតថាងាយស្រួល និងឆាប់ទៅដល់គោលដៅជាង។

យ៉ាងណាមិញ ប៉ូលិស ក៏បានស្ដីបន្ទោសទៅកាន់អ្នកស្រីហ្គុង និងស្នើសុំឲ្យអ្នកស្រី ធ្វើកិច្ចសន្យាថា នឹងមិនប្រព្រឹត្តទង្វើបែបនេះម្ដងទៀតផងដែរ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖​

ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងប៉ុស្ដិ៍ប៉ូលិស
ទិដ្ឋភាពក្នុងប៉ុស្ដិ៍ប៉ូលិស
អ្នកស្រីហ្គុងនៅប៉ុស្ដិ៍ប៉ូលិស
អ្នកស្រីហ្គុងនៅប៉ុស្ដិ៍ប៉ូលិស
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T