តារាៗបែកគ្នាពេញហ្នឹង តែDavikah និងTer គឺគ្មានប្រែទេ ក្រោយឃើញសារដ៏ស្វីតក្នុងថ្ងៃកំណើត

//s5.kh1.co/8f/8f49e39e06db08d42ee899bc8c302f5fb5ec9f9d.jpg
តារា & កម្សាន្ដ

 ១៧-ឧសភា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ក្រោយពីមានទំនាក់ទំនងស្នេហានឹងគ្នា អស់រយៈពេលជិត ៣ ឆ្នាំ គូស្នេហ៍ដ៏ពេញនិយម រវាងតារាសម្ដែងប្រុសស្រី លោក Ter និង នាង Mai Davikah កាន់តែបង្ហាញពីភាពផ្អែមល្ហែម ឲ្យហ្វេនៗបានទស្សនា​ មិនតែប៉ុណ្ណោះ ក្នុងថ្ងៃកំណើតរបស់នាងផ្ទាល់ លោក Ter ដែលជាគូស្នេហ៍របស់ខ្លួន បានបង្ហោះសារជូនពរដ៏ផ្អែមល្ហែមដល់នាង លេងឲ្យហ្វេនៗកាន់តែច្រណែន ផងដែរ។

ថៃ៖ គឺជាគូស្នេហ៍ដ៏ពេញនិយមយ៉ាងខ្លាំង ដែលត្រូវបានមនុស្សជាច្រើន កំពុងតែធ្វើការតាមដានរាល់សកម្មភាពដ៏ផ្អែមល្ហែម រវាងតារាសម្ដែងប្រុសស្រី លោក Ter Chantavit និង នាង Mai Davikah ដែលតែងតែបានបង្ហាញនៅលើបណ្ដាញសង្គម ជាពិសេស ថែមទាំងបានធ្វើឲ្យហ្វេនៗមានភាពសប្បាយរីករាយ ដោយបានឃើញ អ្នកទាំងពីរកាន់តែមានសុភមង្គល ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ កាលពីថ្មីៗនេះ នៅក្នុងថ្ងៃកំណើតរបស់ តារាស្រី Mai Davikah ស្រាប់តែគូស្នេហ៍របស់ខ្លួន លោក Ter Chantavit បានបង្ហោះរូបភាព ដែលអ្នកទាំងពីរ កំពុងតែកាន់នំខេកយ៉ាងសប្បាយរីករាយ ព្រមទាំងសារជូនពរយ៉ាងផ្អែមល្ហែម ទៅដល់នាង នៅលើបណ្ដាញសង្គម Instagram ដែលបានសរសេរថា៖  

សូមឱ្យអូន មានសេចក្ដីសុខ ជារៀងរាល់ថ្ងៃនៅក្នុងជីវិត រីករាយថ្ងៃកំណើត @davikah

Ter Chantavit

ក្រោយពីបានឃើញបែបនេះហើយ បណ្ដាហ្វេនៗ ព្រមទាំងមិត្តៗជាច្រើន បានចូលមកផ្ញើរសារជូនពរដល់ Davikah គ្រប់ៗគ្នា ជាពិសេស ពួកគេកាន់តែមានសេចក្ដីរំភើបយ៉ាងខ្លាំង ដោយបានឃើញពី ពេលវេលាដ៏គួរឲ្យស្រលាញ់ ព្រមទាំងភាពផ្អែមល្ហែម របស់អ្នកទាំងពីរផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

Ter Chantavit
Ter Chantavit
Ter Chantavit
Ter Chantavit
Mai Davikah
Mai Davikah
Mai Davikah
Mai Davikah
Mai និង Ter
Mai និង Ter
Mai និង Ter
Mai និង Ter
Mai និង Ter
Mai និង Ter
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T