ផ្ទុះការភ្ញាក់ផ្អើល គ្រាន់តែគេបួងសួង ពស់មួយក្បាលនេះ រាំបត់ក្បាល ថែមទាំងគេយកដៃ ទៅដាក់បែរជា.... (មានវីដេអូ)

//s5.kh1.co/c7/c7901c12e08ad999e239bc510b9a553c1b5bdb62.jpg
សង្គម

 ១៧-ឧសភា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

មិននឹកស្មានថា មានពស់បែបនេះដែរ ខណៈគេសែនព្រេង សុំសេចក្តីសុខ បែរជារាំដូចក្នុងវីដេអូ​ ដែលគេបានថតទាន់សកម្មភាពពេលនោះភ្លាមៗ។

ថៃ៖ កាលពីថ្មីៗនេះដែរ មានវីដេអូមួយចំនួន បានបង្ហាញនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ធ្វើឲ្យមនុស្សជាច្រើន មានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងពស់ពណ៌បៃតង មួយក្បាល ដែលបញ្ចេញសកម្មភាពប្លែកៗ នៅក្នុងភ្នំមួយកន្លែង ខណៈគេឃើញដោយចៃដន្យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំពោះរឿងរ៉ាវនេះ ត្រូវបានគេបានឃើញផ្ទាល់ និយាយប្រាប់សារព័ត៌មានថា ពស់មួយក្បាលនេះ នៅទីនេះ តាំងពីថ្ងៃទី ១២ ខែឧសភា មកម្ល៉េះ គឺមិនទៅណានោះទេ ព្រោះរូបគាត់ តែងតែ ឡើងភ្នំ ជាញឹកញាប់ ដោយដំបូង គាត់មិនបានចាប់អារម្មណ៍ តែរំលងមួយថ្ងៃ បុរសរូបនោះ ក៏បានចូលទៅជិត ស្រាប់តែពស់មួយក្បាលនេះ បានមកក្បែរដៃលោក យកខ្លួន មកអង្អែលថ្នមៗលើដៃគាត់ តែពេលនោះ រូបគាត់ ពិតជាភ័យខ្លាំងណាស់ ខ្លាចចឹកដៃគាត់ បែរជាពស់នោះ មិនបានធ្វើអ្វី លើរូបគាត់សូម្បីតែបន្តិច។

ក្រោយមក គាត់ក៏ប្រាប់ក្រុមគ្រួសារលោក ដោយគិតថា ពស់មួយក្បាលនេះ ហាក់ដូចជាខុសពីពស់ដទៃ ដូចជាមិនខ្លាចមនុស្ស ចង់វារចេញ ឬចង់ធ្វើបាបមនុស្សនោះទេ រហូតថ្ងៃបន្ទាប់ ក្រុមគ្រួសារក៏រៀបចំ របស់របរមួយចំនួន ដើម្បីសែនព្រេង នៅមុខពស់នោះ ព្រោះហាក់ដូចជា មានអ្វីមកសណ្ឋិតពស់នោះយ៉ាងដូច្នោះដែរ។

អ្វីដែលមិននឹកស្មានដល់ ស្រាប់តែពស់នោះ បានរាំពត់ពែនខ្លួន និងបត់ក្បាលទៅក្រោយ យ៉ាងខ្លាំង ដោយគ្រប់គ្នា ពិតជាស្រឡាំងកាំងខ្លាំងណាស់ កម្រឃើញពស់ផ្សេងៗ រាំបែបនេះ ខណៈវានៅរស់ធម្មតា ហើយមិនបានប៉ុន្មាន ក្រុមគ្រួសារគាត់ លូកដៃទៅរកពស់នោះដែរ តែវាមិនបានធ្វើបាប ដូចអ្វីដែលបុរសរូបនោះ បានប្រាប់ទៅកាន់ពួកគេពិតមែន។

យ៉ាងណាមិញ នេះជាជំនឿរបស់មនុស្សផ្សេងៗគ្នា តែប៉ុណ្ណោះ មិនមែនឲ្យជឿ១០០ភាគរយនោះទេ ព្រោះដោយសារតែ គេបួងសួង សុំសេក្តីសុខភ្លាម ស្រាប់តែរាំនៅមុខគ្រប់គ្នាភ្លែត តែម្តង ដែលហាក់ដូចជាចម្លែកខ្លាំងណាស់៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ពស់មួយក្បាល រាំពត់ពែនខ្លួន
ពស់មួយក្បាល រាំពត់ពែនខ្លួន
ពស់មួយក្បាល រាំពត់ពែនខ្លួន
ពស់មួយក្បាល រាំពត់ពែនខ្លួន
ពស់មួយក្បាល រាំពត់ពែនខ្លួន
ពស់មួយក្បាល រាំពត់ពែនខ្លួន
ពស់មួយក្បាល រាំពត់ពែនខ្លួន
ពស់មួយក្បាល រាំពត់ពែនខ្លួន
ពស់មករកបរុសម្នាក់
ពស់មករកបរុសម្នាក់
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T