ដោយសារតែរឿងអាស្រូវបន្តិច! Fan Bingbing ធ្លាប់តែល្បីហ៊ឺហារ តែពេលនេះជីវភាព ហាក់ដូចធ្លាក់ដុនដាប

//s5.kh1.co/12/1260c8ea4c320d28284ceb26bc9452f367d9f184.jpg
តារា & កម្សាន្ដ

 ១៦-ឧសភា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ស្ទើរមិន​គួរ​ឲ្យ​ជឿ​សេដ្ឋកិច្ច​Fan Bingbing ពេល​នេះពិបាក​កាន់​តែខ្លាំង ក្រោយ​មាន​បញ្ហា​រឿង​អាស្រូវ​គេច​ពន្ធនោះ​រួច​មក។

ចិន៖ ដោយ​សារតែ​រឿង​អាស្រូវ ​គេច​ពន្ធ​កន្លងមក​បាន​ធ្វើ​ឲ្យ ​កេរ្តិ៍​ឈ្មោះ​ តារាសម្តែងស្រី​Fan Bingbing ធ្លាក់​ចុះ​ជា​ខ្លាំង ការងារសិល្បៈ ក៏​ត្រូវ​បាន​បិទគ្រប់​កន្លែង​​ ចំណែកការ​live តាម​បណ្តាញ​សង្គម ​ក៏​ត្រូវបាន​ហាម​ឃាត់ ដោយ​សារតែ​ឥទ្ធិពល ​នៃ​រឿង​អាស្រូវរបស់​នាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​ក្នុង​ពេល​ថ្មីៗនេះFan Bingbing ត្រូវ​បាន​​​មហាជន​​ប្រទះ​ឃើញនាង​​ ប្រើប្រាស់​មធ្យោបាយ​ ធ្វើ​ដំណើរ​សាធារណៈ។ បើ​យោង​តាម​ការ​ចុះផ្សាយ ​របស់​សារព័ត៌មានSina បាន​ឲ្យ​ដឹងថា​Fan Bingbing បានបង្ហាញខ្លួន នៅក្នុងតំបន់រថភ្លើង  នៅទីក្រុងប៉េកាំង។ តារាសម្តែងរូបនេះ ស្លៀកសម្លៀកបំពាក់យ៉ាង​ធម្មតា ពាក់​ម៉ាស ពាក់​មួក ដើម្បី​បិទ​បាំងមុខរបស់នាង។ ទៀត​សោត ស្ទាយ៍ស្លៀកពាក់របស់នាង ត្រូវបានមហាជន​ភាគច្រើន ​លើកឡើង​ថា​មាន​ភាព សាមញ្ញខុសប្លែក​កាល​ពីលើកៗមុនជាខ្លាំង​។

គួរ​បញ្ជាក់​ផងដែរថា ​កន្លង​មក​Fan Bingbing ធ្លាប់​តែ​ជា​តារាស្រី​ដ៏លេច​ធ្លោ ​និង​មាន​ក្តេរ្តិ៍ឈ្មោះល្បីល្បាញ​ ​មួយ​រូប​ក្នុង​ប្រទេសចិន។ ក៏ប៉ុន្តែ​ដោយសារ តែរឿង​អាស្រូវ​​ ទើប​ធ្វើ​ឲ្យ​ក្នុង​រយៈពេល​២ ​ឆ្នាំកន្លងមកនេះ​FanBingbing មិនអាចដើរតួ ក្នុងខ្សែភាពយន្តបាន ហើយក៏មិនចូលរួម ក្នុងព្រឹត្តិការណ៍ធំៗ  ដែលប្រមូលផ្តុំ សិល្បករជាច្រើន ដូច​កាលពីមុន​បាន​ទៀត។ ប្រការនេះហើយ បានធ្វើឱ្យនាងបាត់បង់ ជំហរជាបណ្តើរៗ ហើយក៏លែងស្ថិតក្នុង តំណែងជាតារាលំដាប់លេខមួយ នៅក្នុងពិភពពាណិជ្ជកម្ម របស់​ចិនបន្ត​ទៅ​ទៀតផងដែរ៕

Fan Bingbing 
Fan Bingbing 
Fan Bingbing 
Fan Bingbing 
Fan Bingbing 
Fan Bingbing 
Fan Bingbing 
Fan Bingbing 
Fan Bingbing ត្រូវបាន​គេ​ហាម​ឃាត់មិន​ឲ្យlive
Fan Bingbing ត្រូវបាន​គេ​ហាម​ឃាត់មិន​ឲ្យlive
Fan Bingbing នៅ ពេល​ដែល​គេ​ប្រទះ​ឃើញ​នៅ​ចំណត​រថភ្លើង​ 
Fan Bingbing នៅ ពេល​ដែល​គេ​ប្រទះ​ឃើញ​នៅ​ចំណត​រថភ្លើង​ 
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T