អ្នកណាធ្វើចិត្តបាន! បើ ករុណា ពេជ្រ រៀបចំទាំងក្តុកក្តួល ធ្វើតាមបណ្តាំឪពុកបែបនេះ

//s5.kh1.co/22/2294a74aa51033f58e28bc253ca43803cdd92d12.jpg
តារា & កម្សាន្ដ

 ១៦-ឧសភា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ពិតជាក្តុកក្តួលខ្លាំង តារាប្រុសករុណា ពេជ្រ បានធ្វើតាមបណ្តាំឪពុកទាំងមិនចង់ធ្វើចិត្តបាន ក្រោយបានរៀបចំចេតិយសម្រាប់លោក។

ភ្នំពេញ៖ មួយរយៈពេលប៉ុន្មានខែចុងក្រោយនេះ ឃើញថាតារាប្រុសដ៏មានប្រជាប្រិយភាពលោកករុណា​ ពេជ្រ បានធ្វើឲ្យមហាជនជាច្រើនអាណិតដល់រូបលោកយ៉ាងខ្លាំង ស្របពេលដែលលោកត្រូវដើរតួនាទីជាកូនល្អ មើលថែលោកឪពុកដែលកំពុងមានជំងឺជាទម្ងន់ ព្យាបាលមិនទាន់ជាសះស្បើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ នៅក្នុងនោះដែរ ឃើញថាតារាប្រុសរូបនេះបានធ្វើការលះបង់ច្រើននៅក្នុងការមើលថែលោកឪពុកឲ្យបានជាសះស្បើយ ខណៈលោកបានធ្វើការលក់ផ្ទះ ដើម្បីព្យាបាលលោកឪពុក និងធ្វើអ្វីៗតាមបំណងលោកជាច្រើន។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ ពិតជាមានភាពក្តុកក្តួលយ៉ាងខ្លាំង នៅពេលដែលតារារូបនេះបានធ្វើតាមបំណងឪពុកមួយទៀត ដោយបានធ្វើការរៀបចំចេតិយ នៅពេលដែលលោកចែកឋានទៅ ទោះបីជាទាំងនេះគ្មានអ្នកណាចង់ឲ្យកើតឡើងយ៉ាងណាក្តី តែពិតជាល្អដែលលោកបានសម្រេចបំណងឪពុក។ មិនត្រឹមតែប៉ុណ្ណោះលោកក៏បានធ្វើការរៀបរាប់ថា៖

អ្នកខ្លះ​ ក៏សេីចសប្បាយរីករាយនឹងទទួល​យក ការពិត​ .. ហេីយក៏មានអ្នកខ្លះ​ ក៏ទឹកភ្នែក​ព្រោះតែ​ ពិបាកនឹងទទួល​យក ការពិត​ .. ប៉ុន្តែទីបំផុត ការពិត​ នៅតែជា​ ការពិត​ ....​ ទោះបីការពិត​ពេលនេះ​ ខ្ញុំមិនទាន់ព្រមទទួលយកបាន​ក៏ដោយ​ ហេីយក៏នៅតែមិនចង់អោយវាក្លាយជាពិត​ក៏ដោយ ប៉ុន្តែវានៅតែដាស់អារម្មណ៏អោយខ្ញុំត្រៀមចិត្តត្រៀមកាយនៅអ្វីដែលនឹងកេីតឡេីងនាពេលខាងមុខសំរាប់រូបខ្ញុំ​ .... បណ្តាំ​ ៣របស់ប៉ា​ កាលពីជាង​ ៣ឆ្នាំមុន​ ដែលនិយាយផ្តាំកូនមុនប៉ា​ ដាច់សរសៃរឈាមខួរ​ក្បាល​ ២អាទិត្យ​ ​ គឺ​ កូនចាំមិនភ្លេច​ ... ពេលនេះកូនធ្វេីបានសំរេចមួយហេីយ​ ដែលជាទីកន្លែងសុខសាន្តចុងក្រោយរបស់ប៉ា​ កូនបានរៀបចំ​តាមបណ្តាំប៉ា​ ហេីយការកសាងមួយនេះ​ បេីប៉ាបានដឹង​ បានយល់ស្តាប់បានអ្វីដែលកូនបានប្រាប់ប៉ា​ ប៉ា​ប្រាកដជារំភេីប​ ជាក់ជាមិនខាន​ ...កូនចង់នាំប៉ា​ ទៅឃេីញផ្ទាល់ភ្នែកណាស់​ ប៉ុន្តែចំងាយឆ្ងាយជិត​ 100km ពីភ្នំពេញ​ ហេីយម្យ៉ាងទៀតមេីលទៅខ្លាចកំលាំងប៉ា​ខ្សោយ ហត់ទប់មិនរួច​ ..... ហុឺ..តាមរយៈស្ថានភាពជំងឺ​របស់ប៉ា​ ហេីយបន្ទាប់ពីការកសាងកន្លែងមួយនេះ​រួចមក កូននឹងសង្ឃឹមថាវានឹងបានចំលងអាយុប៉ាបានយូរ​ ហេីយនៅក្បែរកូនបន្តទៀត...អារម្មណ៏មួយនេះ​ ទៅដល់កន្លែងនេះ​ មានតែកែវភ្នែកទាំងពីរទេ​ ដែលយល់ពីអារម្មណ៏ខ្ញុំមួយនេះ...៕

ករុណា ពេជ្រ
https://s5.kh1.co/__image/w=650,h=867,q=100/6e/6ea9990bd189f16514e2c942da8561287c520023.jpg
https://s5.kh1.co/__image/w=650,h=487,q=100/e1/e1f4952e1b10df013adafc939a8c812a2872da04.jpg
https://s5.kh1.co/__image/w=650,h=867,q=100/9b/9b8e580065959f5c247768b71def4482ee83f195.jpg
https://s5.kh1.co/__image/w=650,h=488,q=100/20/20f7484ecd0fdd58cb53ef786660f45dc8baf2a1.jpg
https://s5.kh1.co/__image/w=650,h=488,q=100/26/26fca8db8087cc4e2f0b2aba63dc1219d69051c6.jpg
https://s5.kh1.co/__image/w=650,h=488,q=100/f9/f9b662397473a8b453f7c5076c9e8a453ec0b2be.jpg
ករុណា ពេជ្រ
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T