ជាតារាល្បីមិនស្រួលទេ! លះបង់ណាស់ តារាហូលីវូដទាំងនេះ សុខចិត្តធ្វើឲ្យខ្លួនធាត់ ដើម្បីសម្តែងសម

//s5.kh1.co/7f/7f9e347284dcc6b8200b37fa98f52b27878b8868.jpg
តារា & កម្សាន្ដ

 ១៦-ឧសភា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ពិត​ជា​គួរ​ឲ្យ​សរសើរខ្លាំងណាស់​ ដើម្បី​តែ​ថត​ខ្សែភាពយន្ត​ឲ្យ​មើល​ទៅ​ដូចពិត​ៗ តារាហូលីវូដទាំងនេះ​ក៏​យល់​ព្រម​ឡើង​គីឡូខ្លូនឯង​យ៉ាងច្រើន។

អាមេរិក៖ អ្នក​ដែល​និយមគាំទ្រ ​នៅ​វិស័យ​ខ្សែភាពយន្ត​ច្បាស់ជា​ បាន​ស្គាល់​យ៉ាង​ច្បាស់​ហើយ ​នៅ​ភាព​យន្ត​ហូលីវូដ ​ដែលត្រូវ​មហាជន​ជា​ច្រើន នៅ​ជុំវិញពិភព​លោក​​​ទទួលស្គាល់មិន​ថាទាំង ​បច្ចេក​ទេសថត តួអង្គ សាច់​រឿង​គឺ​សុទ្ធ​សឹងតែ​ មាន​គុណភាព​ខ្ពស់​ ហើយព្រម​ទាំង​មាន​ភាព​ល្បីល្បាញ ​លំដាប់​ថ្នាក់​​អន្ត​រជាតិផងដែរ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយ​គ្នា​នេះ​​ បើ​និយាយ​ទៅ​ដល់តម្លៃខ្លួន​ របស់​​​តួសម្តែងនីមួយ​ៗ​វិញ ​ក៏​ទទួល​បាន ​ខ្ពស់​មិន​ធម្មតា​​​​ ​ស្រប​នឹង​តម្លៃ​ខ្លួ​ន ដ៏​ខ្ពស់​ទាំងនោះ តួសម្តែង​នីមួយ​ៗ ​ក៏​តម្រូវ​ឲ្យ​មាន ​នៅ​ការលះ​បង់ ​មិន​តិច​ដែរ ដើម្បី​ឲ្យ​សាច់​រឿង​ទាំង​នោះ​ មើល​ទៅ​ល្អ​ឥតខ្ចោះ ​និង​ ដូច​ជា​ការពិត​។

​ជាក់ស្តែង​មាន ​គេក៏ឃើញ​ថា​មាន​ តារាហូលីវូដ​មួយ​ចំនួន ដើម្បី​តែ​ថត​ខ្សែភាពយន្ត​ ពួកគេ​​ហ៊ាន​ដល់​ថ្នាក់ លះបង់ រូប​រាងខ្លួន​ឯង យល់ព្រម​តម្លើង​គីឡូ​ ឲ្យមើល​ទៅ​ធាត់​ដើម្បីតម្រូវ​ទៅ​តាម​តួអង្គ ក្នុង​សាច់​រឿង​នោះផងដែរ ៕

តោះ​ចង់​ដឹងថា​មាន​តារាហូលីវូដ​រូប​ណា​ខ្លះ ដែល​ហ៊ាន​លះបង់​បែបនេះ​ខ្លះ​នោះ​សូមទៅតាម​ដាន​ទាំង​អស់​គ្នា៖  

. Hilary Swank 

Hilary Swank 
Hilary Swank 
Hilary Swank 
Hilary Swank 

ដើម្បីដើរតួជា អ្នកប្រដាល់ដែលមាន ​ឈ្មោះ​ថា​Maggie Fitzgerald ក្នុងរឿងBaby Million Baby (២០០៤) តារាស្រី​រូប​នេះ​ ត្រូវទទួលទានប្រូតេអ៊ីន ចំនួន​២១០ ក្រាមក្នុងមួយថ្ងៃ សរុបជាង​៩០ ថ្ងៃ។ យ៉ាងណាមិញ ​ដើម្បី​ទទួល​បាន​នៅ​បរិមាណប្រូតេអ៊ីន ច្រើនបែបនេះSwank បាននិយាយថា នាងត្រូវផឹកស៊ុតពណ៌ស ព្រោះ នាងមិនអាច ទទួលទានបរិមាណ ស៊ុត​ឆ្អិន​ពណ៌ស (៨-១២ ពង) នៅពេលញ៉ាំអាហារ ម្តងៗបាននោះទេ។ លើស​ពីនេះ​ តារាសម្តែងរូបនេះ ក៏​ត្រូវ​ហាត់ប្រដាល់ រយៈពេល២ ម៉ោងកន្លះ ជារៀង​រាល់ថ្ងៃ និងដើម្បីទទួលបាន ​ទំងន់​​បន្ថែមទៀត​ផងដែរ។

២. Emma Stone 

Emma Stone
Emma Stone
Emma Stone
Emma Stone

ដើម្បីសម្តែងក្នុង​រឿង ព្រេងនិទាន ជាតួ​អ្នក​វាយកូនបាល់ Battle of the Sexes (២០១៧) ។ នាងត្រូវ​តម្រូវ​ឲ្យ ផឹកកាឡូរី ដែល​សម្បូរទៅ​ដោយ ប្រូតេអ៊ីនខ្ពស់ ពីរដងក្នុងមួយថ្ងៃ។ ជាមួយ​ដំណើរការ នៃការឡើង​គីឡូនេះ នាង​ត្រូវចំណាយពេល រហូតដល់​ទៅ ​ប្រហែលបីខែឯណ្ណោះ​។

៣. Matt Damon 

Matt Damon
Matt Damon
Matt Damon
Matt Damon

នៅក្នុងខ្សែភាពយន្ត ស៊ើបការណ៍សម្ងាត់The Informant (ឆ្នាំ ២០០៩) តារាប្រុស​រូប​នេះ ​តម្រូវ​ឲ្យ​ឡើងទំងន់។ គាត់បានប្រាប់Entertainment Weekly ថា“ខ្ញុំបាន​ចាប់​ផ្តើមញ៉ាំ ដូចជាមនុស្ស​ឆ្កួត រួម​ទាំង​ផឹកស្រាបៀរ ថែម​ទៀត​ផង។

៤. Christian Bale

Christian Bale
Christian Bale
Christian Bale ពេលឡើងគីឡូ​
Christian Bale ពេលឡើងគីឡូ​

 ក្រៅពីកោរសក់ ដើម្បី​សម្តែង​ជា​តួអង្គ ក្នុង​រឿង American Hustle (២០១៣) ហើយ​តារាប្រុស​រូប​នេះ ​ថែម​ទាំង​បាន​ឡើង​គីឡូ យ៉ាងខ្លាំង ដែល​តាម​ការ​ប៉ាន់ស្មាន ​អាច​ឡើង​លើសពី​​២០ គីឡូក្រាម​ឯណោះ។

៥. Ryan Gosling

Ryan Gosling
Ryan Gosling

ដើម្បី​សម្តែង ​ក្នុង​ខ្សែភាពយន្ត​ហូលីវូដ ដែល​មាន​ចំណងជើង​ថា​The Lovely Bones (២០០៩) គឺអ្នកដឹកនាំរឿងតម្រូវ​ឲ្យ​ តារាប្រុស​រូបនេះ ​តម្លើងគីឡូ​​រហូតដល់​ទៅ​២៧ ​គីឡូបន្ថែម​ទៀតផងដែរ។

Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T