នេះជារឿងចម្លែក មិនធ្លាប់ជួបពីមុនមក ដោយសារតែ បុរសម្ចាស់ផ្ទះម្នាក់ ឈ្មោះ Awirut Nathip បានចិញ្ចឹម សត្វក្រពើចំនួន ២ក្បាល សំរាប់យាមផ្ទះការពារ ពីចោរចូលលួច ជំនួសសត្វឆ្កែទៅវិញ ហើយឃើញថា រយៈពេល១៥ឆ្នាំ មកនេះ មិនធ្លាប់មានចោរណាម្នាក់ ហ៊ានប្រថុយ ចូលមកលួច ឡើយ។

នៅក្នុងទីក្រុង Phitsanulok ប្រទេសថៃ ត្រូវបាន រាយការណ៍ថា តែងតែមានករណីចោរលួច ជាប្រចាំ ដែលជាហេតុនាំអោយ រូបគាត់ត្រូវផ្លាស់ប្តូរសត្វក្រពើ របស់គាត់ ពីសត្វចិញ្ចឹមធម្មតា មកធ្វើជាប្រព័ន្ធការពារ សន្តិសុខសុវត្ថិភាពដ៏ប្រសើរមួយ សំរាប់គ្រួសាររបស់គាត់វិញ។ ក្នុងនោះដែរ នៅក្នុងរដូវក្តៅ គាត់ត្រូវយកទឹកត្រជាក់ បាញ់លើខ្លួនរបស់វា ១០ដង ក្នុង១ថ្ងៃ ហើយមានពេលខ្លះ គាត់ក៏បានយកវាចូលទៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ របស់គាត់ ថែមទៀតផង។ ក្នុងចំណោមក្រពើ ទាំងពីរក្បាលនោះ មានមួយឈ្មោះ Ngen វាត្រូវបានអោយនៅយាម ក្នុងរណ្តៅប្រឡាយជាប់ផ្ទះ ព្រោះវាកាចជាង មួយក្បាលទៀត មានឈ្មោះ Thong ដែលនៅទីធ្លា ជុំវិញផ្ទះ។

សូមទស្សនាវីឌីអូខាងក្រោម៖




តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]