ផ្កាយដុះកន្ទុយ ដែលអាចនឹងមើលឃើញដោយភ្នែកទទេ នឹងបង្ហាញខ្លួននៅរាត្រីនេះ

//s5.kh1.co/f4/f4629397a590e69950d783e1eb2cb190a011ddfd.jpg
បច្ចេកវិទ្យា

 ១៦-ឧសភា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ផ្កាយដុះកន្ទុយ C/2020 F8 ឬ (SWAN) ​​​ដែលមានកន្ទុយពណ៌បៃតងដ៏វែង​លាតសន្ធឹងជាង ១៧ លានគីឡូម៉ែត្ររបស់វា នឹង​បង្ហាញវត្តមានចាប់ពីយប់នេះតទៅ

បរទេស៖ ផ្កាយដុះកន្ទុយ C/2020 F8 ឬ (SWAN) ​​​ដែលមានកន្ទុយពណ៌បៃតង ​លាតសន្ធឹងជាង ១៧ លានគីឡូម៉ែត្រ​ នឹង​បង្ហាញវត្តមានចាប់ពីយប់នេះតទៅ ហើយ​យើងអាចនឹងមានឱកាសមើលឃើញវា​ដោយភ្នែកទទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ផ្កាយដុះកន្ទុយ SWAN ត្រូវបានរកឃើញដំបូង កាលពីខែមេសា ដោយតារាវិទូលោក Michael Mattiazzo មកពីប្រទេសអូស្ត្រាលី។ បច្ចុប្បន្នផ្កាយដុះកន្ទុយនេះកំពុងធ្វើដំណើរ ​ពី​អឌ្ឍគោលខាងត្បូង ទៅអឌ្ឍគោលខាងជើង ក្នុងចំងាយជាង ៨៥ លានគីឡូម៉ែត្រពីផែនដី ហើយសម្រាប់អ្នកដែលរស់នៅអឌ្ឍគោលខាងត្បូង នឹងអាចមើលឃើញច្បាស់ ជាងអ្នករស់នៅអឌ្ឍគោលខាងជើង។

ផ្កាយដុះកន្ទុយ C/2020 F8 ឬ (SWAN)
ផ្កាយដុះកន្ទុយ C/2020 F8 ឬ (SWAN)

​ផ្កាយដុះកន្ទុយគឺជាដុំថ្មអវកាស ដែលគ្របដណ្តប់ដោយទឹកកក មេតាន និងសមាសធាតុផ្សំដទៃទៀត ដែលត្រូវបានបន្សល់ទុក បន្ទាប់ពីកំណើតរបស់ប្រព័ន្ធព្រះអាទិត្យ។ ហើយខណៈពេលដែលផ្កាយដុះកន្ទុយមួយ ត្រូវធ្វើដំណើរដោយទំនាញព្រះអាទិត្យ ដុំទឹកកករបស់វានឹងក្ដៅហើយរលាយ បន្ទាប់មកវានឹងបង្កើតបានជាកន្ទុយដ៏ស្រស់ស្អាត។

សូមជម្រាបផងដែរថា ​ផ្កាយដុះកន្ទុយនេះ តែងហោះចូលផ្នែកខាងក្នុងនៃប្រព័ន្ធព្រះអាទិត្យរៀងរាល់ ១១,៥៩៧ ឆ្នាំម្តង ហើយវានឹងធ្វើដំណើរខិតទៅជិតព្រះអាទិត្យបំផុតនៅថ្ងៃទី ២៧ ខែឧសភា ខាងមុខ។ ​យ៉ាងណាក៏ដោយ ប្រសិនបើកំដៅដ៏ក្តៅបំផុតរបស់ព្រះអាទិត្យ មិនអាចដុតរំលាយផ្កាយដុះកន្ទុយនេះឱ្យអស់ទេនោះ អ្នកដែលរស់នៅអឌ្ឍគោលខាងជើង នឹង​មានឱកាសមើលឃើញផ្កាយដុះកន្ទុយនេះកាន់តែច្បាស់៕

ផ្កាយដុះកន្ទុយ C/2020 F8 ឬ (SWAN) នឹងបញ្ចេញបន្លឺកាន់តែភ្លឺនៅពេលវាធ្វើដំណើរទៅជិតព្រះអាទិត្យ
ផ្កាយដុះកន្ទុយ C/2020 F8 ឬ (SWAN) នឹងបញ្ចេញបន្លឺកាន់តែភ្លឺនៅពេលវាធ្វើដំណើរទៅជិតព្រះអាទិត្យ
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៧ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T