វ័យចូល៥០ឆ្នាំហើយ! តែសម្រស់ ស៊ាន ឡុងនី ជំនាន់​៩៥​ នៅតែស្អាត បើមើលរាងវិញ មិនបាច់និយាយ

//s5.kh1.co/d6/d64b6a05001a4f9588d0eff86c5ef6ed2bbf8529.jpg
តារា & កម្សាន្ដ

 ១៦-ឧសភា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

តួ ស៊ាន ឡុងនីឆ្នាំ​៩៥​ មានអាយុ ៤៧ ឆ្នាំនៅឆ្នាំនេះ ប៉ុន្តែនៅតែរក្សារាងស្អាតនិងសម្រស់នៅតែវ័យក្មេង ដោយសារអ្នកស្រី ហាត់ប្រាណជារៀលរាល់ថ្ងៃ។

ចិន៖ កាលពីម្សិលមិញ ព័ត៌មានស៊ីណា បានរាយការណ៍នៅលើទំព័រផ្ទាល់របស់តារាសម្តែងស្រីជើងចាស់វស្សា ដែលប្រិយមិត្តបានស្គាល់ ជាតួសម្តែងជា ស៊ាន ឡុងនី  ក្នុងរឿង <<ឥន្រ្ទីទេពបក្សីស្នេហ៍>> ឆ្នាំ ១៩៩៥ អ្នកស្រី Carman Lee

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះផងដែរ អ្នកស្រីបាន ចែករំលែករូបថតជាច្រើនសន្លឹកដែលបង្ហាញពីរាងកាយរបស់ ស្រី ដែលបានហាត់ប្រាណជាលទ្ធផលដោយមានខ្លឹមសារថា៖

បន្ទាប់ពីការហ្វឹកហាត់អស់រយៈពេល ១០ ថ្ងៃហើយពេលនេះខ្ញុំមានសាច់ដុំពោះ៦កង់ហើយ។ មិនថាអ្នកមានអាយុប៉ុន្មានទេដរាបណាអ្នកខំប្រឹងនោះ អ្នកអាចសម្រេចគោលដៅបាន។ ឃើញមិនត្រឹមតែរាងកាយមើលទៅមាំមួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង ធ្វើឱ្យខ្ញុំកាន់តែស្រស់ស្អាតនៅពេលខ្ញុំកំពុងបញ្ចាំង

Carman Lee

ជាក់ស្តែង តារាសម្តែង Carman Lee តែងតែចែករំលែក នៃការធ្វើលំហាត់ប្រាណរបស់គាត់នៅលើទំព័រផ្ទាល់ខ្លួនរបស់អ្នកស្រី។ តារាស្រីវ័យ ៤៧ឆ្នាំរូបនេះ តែងតែណែនាំឱ្យមនុស្សពីតិចនិច និងគន្លឹះក្នុងការហាត់ប្រាណ របបអាហារ ដើម្បីចែកជូនដល់មហាជន ជាពិសេសមិត្តនារីណាដែលចង់បានរាងស្អាតទៀតផង។

បច្ចុប្បន្នអ្នកស្រី នៅតែត្រូវបានគេកោតសរសើរចំពោះសម្រស់ក្មេងជាងវ័យ។ ក្រៅពីបង្ហាញរាងកាយដ៏សែនទាក់ទាញ ក៏បានបង្ហាញសម្រស់ ស្ទើរតែមិនផ្លាស់ប្តូរបន្ទាប់ពី ២៥ ឆ្នាំកន្លងផុតទៅ៕

សូមទស្សនារូបខាងក្រោម៖

Carman Lee កាលឆ្នាំ ១៩៩៥
Carman Lee កាលឆ្នាំ ១៩៩៥
Carman Lee កាលឆ្នាំ២០១៩ និង ១៩៩៥
Carman Lee កាលឆ្នាំ២០១៩ និង ១៩៩៥
Carman Lee&nbsp;បច្ចុប្បន្ន
Carman Lee បច្ចុប្បន្ន
Carman Lee បច្ចុប្បន្ន&nbsp;
Carman Lee បច្ចុប្បន្ន 
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T