បង្ហាញមុខកូនប្រុស ពេជ្រ សូលីកា ទើបតែកើតថ្ងៃនេះ ពិតជាគួរឲ្យក្នាញ់ខ្លាំង!

//s5.kh1.co/ef/ef38f4bf41579b11f2655b8a8a2d9eeaa6038ade.jpg
តារា & កម្សាន្ដ

 ១៦-ឧសភា-២០២០ ១២ល្ងាច · ៤ ឆ្នាំមុន

ទើប​តែ​កើត​មែន​តែកូន​ប្រុស​របស់​ពេជ្រ សូលីកា ពិតជាមាន​មុខ​មាត់​គួរ​ឲ្យ​ស្រលាញ់​ខ្លាំងណាស់។

ភ្នំពេញ៖ ពិត​ជា​ដំណឹង​មួយ​ ដែល​គួរ​តែ​ត្រេក​អរ​ខ្លាំង​ណាស់ ​ដែល​តារាចម្រៀង​ ពេជ្រ​ សូលីកា ​និង​ស្វាមី​ ទើប​តែបាន​​ស្វាគមន៍ ​នៅ​កូន​ប្រុស​ដំបូង​របស់​ពួកគេ នៅ​​មន្ទី​រពេទ្យ​មួយ ក្នុង​ប្រទេស​ថៃ​កាលពី​ពេល ​ព្រឹកមិញ​នេះ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់​ស្តែង បើ​តាម​រយៈវីដេអូ​ដែល​បាន​​បង្ហោះ​ដោយ ​ស្វាមី​របស់​តារាចម្រៀង​ស្រី ​ប្រចាំ​ផលិត​កម្ម​រស្មីហង្សមាសរូបនេះ ក្នុង​ថ្ងៃ​ទី​១៦ ខែឧសភា នេះ ​​​បាន​ឲ្យ​ដឹង​ថា​ពេជ្រ សូលីកា ​បាន​សម្រាល​បាន​កូន​ប្រុស​មួយ​រូបហើយ ​កាលពី​វេលា​ម៉ោង​៧ ព្រឹកក្នុងថ្ងៃ​នេះ​។ រីឯចំណែក​អ្នក​​​ម្តាយ​ និង​ទារក​ក៏មាន​សុខភាព​ល្អ ​ជា​ធម្មតាផងដែរ។

ក៏ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ ​អ្នក​គាំទ្រ​កាន់​តែ​ចាប់​អារម្មណ៍ ​និង​ចង់​ដឹង​ខ្លាំងថែមទៀត​នោះគឺ ​មុខ​មាត់​នៅកូន​ប្រុស ​របស់​ពួកគេ​ទាំងពីរ។​ ជារួម​​បើ​មើល​តាម​រូបមួយ​សន្លឹក​ របស់​កូន​ប្រុស​អ្នក​ទាំងពីរ​ ដែល​ទើប​នឹង​កើត​នោះ ​គឺ​​ឃើញ​ថា​មុខ​មាត់​កូន​ប្រុស​ របស់តារាចម្រៀង​ស្រីរូបនេះ ​គឺ​ពិត​ជា​Cute គួរ​ឲ្យ​ស្រលាញ់ខ្លាំង ​តាំង​តែ​ពី​ទើបតែ​កើតមក​ទៅហើយ។​ ពោល​គឺ​មានច្រមុះស្រួច​ ​ត្របក​ភ្នែក​ពីរ​ជាន់ បបូរមាត់ស្តើង ពិតជា​ស្រស់ស្អាត​ខ្លាំងណាស់។ 

គួរ​បញ្ជាក់​ផងដែរថា​ កូនប្រុស​ដែល​ទើប​តែ​កើត​របស់ ​តារាចម្រៀង​ស្រី​រូប​នេះ មាន​ឈ្មោះ​ថា ហង្ស អ៊ារី វ៉េនស្ដេ និង​ជា​ភាសាអង់គ្លេសHang Aari Wednesday មាន​ទម្ងន់​២.៩ គីឡូក្រាម៕ 

តោះចង់​ដឹង​ច្បាស់​នោះ​សូម​ទៅ​ទស្សនា​រូប​ភាព​ខាងក្រោម​ទាំងអស់គ្នា៖

ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា និង​ស្វាមី
ពេជ្រ សូលីកា និង​ស្វាមី
ពេជ្រ សូលីកា និង​ស្វាមី
ពេជ្រ សូលីកា និង​ស្វាមី
កូន​ប្រុស​របស់ពេជ្រ សូលីកា 
កូន​ប្រុស​របស់ពេជ្រ សូលីកា 
ពេជ្រ សូលីកា និងកូន​ប្រុស​ 
ពេជ្រ សូលីកា និងកូន​ប្រុស​ 
ពេជ្រ សូលីកា និងកូន​ប្រុស​ 
ពេជ្រ សូលីកា និងកូន​ប្រុស​ 
កូន​ប្រុស​ ពេជ្រ សូលីកា 
កូន​ប្រុស​ ពេជ្រ សូលីកា 
កូន​ប្រុស​ ពេជ្រ សូលីកា 
កូន​ប្រុស​ ពេជ្រ សូលីកា 
កូន​ប្រុស​ ពេជ្រ សូលីកា 
កូន​ប្រុស​ ពេជ្រ សូលីកា 
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T