ចង់ស្អាតអត់? ម៉ូដែលវ័យ៥២ឆ្នាំ ទម្លាយរូបមន្តពិសេសងាយៗ ធ្វើឲ្យក្មេងជាងវ័យ

//s5.kh1.co/87/877556ab95d92c21de9fc64e70a2a9b342f2ba94.jpg
តារា & កម្សាន្ដ

 ១៦-ឧសភា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

វិធីសាស្ត្រងាយ​ៗដែល​ស្ត្រី​គ្រប់​រូប​អាច​យក​ទៅ​អនុវត្តន៍​បាន​ ដើម្បី​ទទួល​បាន​ស្បែកមុខ​ក្មេង​ជាងវ័យ​ ដូច​តារាជប៉ុន​រូបនេះ​។

ជប៉ុន៖ តារាម៉ូដែល​មួយ​រូប​ របស់​ប្រទេស​ជប៉ុន ​កំពុង​​តែ​ទទួល​បាន​នៅ​ភាព​ល្បី​ល្បាញ​យ៉ាង​ខ្លាំង​ ជា​មួយ​នឹង​ស្បែកមុខ សម៉ត់​រលោង មើល​ទៅ​នៅ​តែ​ក្មេង​ជាង​វ័យ ​បើ​ទោះបី​ជា​ឈាន​ចូល​ដល់​​វ័យ ៥២​ឆ្នាំ​ទៅហើយ​យ៉ាង​ណាក្តី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តារាម៉ូដែល ​ដែល​មាន​ឈ្មោះ​ថា​Masako Mizutani វ័យ​៥២​ឆ្នាំ​រូប​នេះ ​បាន​បង្អួត​សម្រស់​នៅ​តែ​ក្មេងរបស់​អ្នកនាង​ ​លើទស្សនាវដ្តី​Beauty Story កាលពី​ពេល​ថ្មី​ៗនេះ។ ក្នុ​ងនោះ​ក៏​បាន​ ធ្វើ​ឲ្យ​អ្នកគាំទ្រ​ជា​ច្រើន មាន​ការ​កោត​សរសើរ ​រួម​នឹង​​ការ​ងឿង​ឆ្ងល់ ហើយ​ចង់​ដឹង​ ​អំពី​​វិធី​សាស្ត្រ​ថែរក្សា​សម្រស់ ​របស់​តារាស្រី​រូប​នេះ​ជា​ខ្លាំង​។

មិន​ឲ្យ​អ្នក​គាំទ្រ​មាន​ចម្ងល់​យូរ ​តារាម៉ូដែលរូបនេះ​ក៏​បាន​បង្ហើប​ពី ​វិធី​សាស្ត្រ​​ងាយ​ៗដែល​អ្នក​នាង ​បាន​អនុវត្តន៍ជា​ប្រចាំ​​ ជាមួយ​នឹង​វត្ថុ​ធាតុ​ដើម​ ដែល​ងាយ​ស្រួល​រក​ ហើយ​មនុស្ស​ភាគ​ច្រើន ​បាន​មើល​រំលង​ពី ​សារៈប្រយោជន៍​របស់​វាផងដែរ​។

តោះ​ចង់​ដឹង​ថា​មាន​វិធីសាស្ត្រ​បែបណានោះ​សូម​ទៅ​តាម​ដាន​ទាំង​អស់​គ្នា៖ 

Masako Mizutani
Masako Mizutani
Masako Mizutani
Masako Mizutani

វិធី​សាស្ត្រ​ទី១៖ គឺMasako Mizutani តែង​តែ​ធ្វើ​ការ​លុប​លាង​មុខ ​ជាមួយ​នឹង​ទឹក​ដែល​លាង​អង្ករហើយ ​​ជា​រៀង​រាល់​ថ្ងៃ។ ពោល​គឺ​នៅ​រាល់​ពេល​ដែល ​ដាំ​បាយ​នាង​តែង​តែ​ត្រង​ទុក​ទឹក ​ដែល​លាង​អង្ករ​ហើយ​នោះ ​ទុ​កក្នុង​ដប​ទឹក​មួយ​ដោយអ្នក​នាង​ប្រើ​វា​តែ​១ ទៅ​២​ ថ្ងៃ​ប៉ុណ្ណោះ។​ ព្រោះ​បើ​ទុក​យូរ​វា ​និង​ផ្អូម ​ហើយ​មិន​ល្អ​សម្រាប់​ស្បែកមុខ ​របស់​យើង​នោះ​ទេ។

លាងមុខ​ជាមួយ​ទឹក​អង្ករ
លាងមុខ​ជាមួយ​ទឹក​អង្ករ
លាងមុខ​ជាមួយ​ទឹក​អង្ករ
លាងមុខ​ជាមួយ​ទឹក​អង្ករ

វិធី​សាស្ត្រ​ទី​២៖ លាប​យ៉ាអួរ​ឲ្យ​បាន​១ ទី​២ ដង​ក្នុង​មួយ​សប្តាហ៍។ បន្ទាប់​មក​លាង​ជម្រះ​វា​ជាមួយ ​នឹ​ងទឹក​ធម្មតា។ ដែល​វិធី​សាស្ត្រ​នេះ ​អាច​ជួយ​បន្ថែម​នៅសារធាតុចិញ្ចឹម រួម​ទាំង​​វីតាមីន​C និង​D ចូល​ទៅ​កាន់​​ស្បែកមុខ​​យើង ដើម្បី​ប្រឆាំង​និង​ភាព​ជ្រើវជ្រួញ​ផងដែរ។

លាប​យ៉ាអួរ​
លាប​យ៉ាអួរ​
លាប​យ៉ាអួរ​
លាប​យ៉ាអួរ​

វិធី​សាស្រ្តទី​៣៖ ទម្លាប់​ធ្វើ​ការ​ម៉ាស្សា​មុខ​ជា​ប្រចាំ រួម​ជា​មួយ​នឹង​សេរ៉ូម​ ដើម្បី​ជួយ​បណ្តឹង​ស្បែក​មុខ​​។

​ធ្វើ​ការ​ម៉ាស្សា​មុខ​ជា​ប្រចាំ
​ធ្វើ​ការ​ម៉ាស្សា​មុខ​ជា​ប្រចាំ
​ធ្វើ​ការ​ម៉ាស្សា​មុខ​ជា​ប្រចាំ
​ធ្វើ​ការ​ម៉ាស្សា​មុខ​ជា​ប្រចាំ

វិធីសាស្ត្រទី​៤៖ ក្រៅ​ពី​វិធី​សាស្ត្រ​ ថែរក្សា​ស្បែកមុខ​ទាំង​នោះ​ហើយ ​យើ​ងក៏​ត្រូវ​បង្កើត​ទម្លាប់ ​ក្នុង​ការ​ញុំា​ឲ្យ​បាន​ត្រឹម​ត្រូវ​ ដោយ​ព្យា​យាម​ញុំា បន្លែនិង​ផ្លែ​ឈើ ឲ្យ​បាន​ច្រើន។

ញុំា បន្លែនិង​ផ្លែ​ឈើ ឲ្យ​បាន​ច្រើន
ញុំា បន្លែនិង​ផ្លែ​ឈើ ឲ្យ​បាន​ច្រើន
ញុំា បន្លែនិង​ផ្លែ​ឈើ ឲ្យ​បាន​ច្រើន
ញុំា បន្លែនិង​ផ្លែ​ឈើ ឲ្យ​បាន​ច្រើន

វិធី​សាស្ត្រ​ទី​៥៖ បើ​សិន​ជា​អាច​គួរ​តែ​ព្យាយាម ​បិទ​ម៉ាស​មុខជាមួយ​នឹង ​ផលិតផលណា​ដែលមាន ផ្ទុកនូវសារធាតុចិញ្ចឹមច្រើន ​ដែល​អាច​ជ្រាបចូលធ្វើឲ្យស្បែកមុខ​ស និងអាច​កម្ចាត់​សារធាតុមិន​ល្អ ​លើ​ផ្ទៃមុខរបស់​យើង​បាន​។ គួរ​តែ​ព្យាយាម​បិទ​ម៉ាស​ ឲ្យ​បាន​យ៉ាង​ហោច​ណាស់​៣ ដងក្នុង​មួយ​សប្តាហ៍ ​ទើប​ជា​ការ​ល្អ​៕

បិទម៉ាស​ផ្តល់​សំណើម​ដល់​ស្បែក​មុខ
បិទម៉ាស​ផ្តល់​សំណើម​ដល់​ស្បែក​មុខ
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T