កាលពីពេលថ្មីៗនេះ តារាសម្តែងដែលមានឈ្មោះ ល្បីល្បាញទូទាំងពិភពលោក Jackie Chan បានចំណាយប្រាក់ចំនួន ៣០លានដុល្លារ ដើម្បីទិញយន្តហោះផ្ទាល់ខ្លួនមួយ ដែលមានម៉ាក “Legacy 650”។

យោងតាមប្រភពព័ត៌មាន ឆាយណាប៊ស របស់ប្រទេសចិន បានឲ្យដឹងថា យន្តហោះផ្ទាល់ខ្លួនរបស់តារាប្រុស Jackie Chan រូបនេះ គឺបានទិញមកពីក្រុមហ៊ុន “Brazil’s Leading Plane-Maker Embraer” ក្នុងប្រទេសប្រេស៊ីល ដែលវាគឺជាក្រុមហ៊ុន ធំជាងគេលំដាប់ថ្នាក់លេខ៣ លើពិភពលោកខាងផ្នែកផលិតយន្តហោះ ហើយនៅកន្ទុយយន្តហោះ ក៏បានឆ្លាក់ឈ្មោះតារាប្រុស Jackie Chan ផងដែរ ដោយសរសេរថា “Jackie”។

ដូចគ្នានេះដែរ តារាប្រុស Jackie Chan ក៏ត្រូវបានក្រុមហ៊ុន “Brazil’s Leading Plane-Maker Embraer” របស់ប្រទេសប្រេស៊ីល ឲ្យលោកជួយធ្វើការផ្សព្វផ្សាយ នូវម៉ាកយន្តហោះរបស់ខ្លួន ទៅឯកអគ្គរាជទូតចិន ដើម្បីបង្កើតទីផ្សាររវាងប្រទេសទាំងពីរផងដែរ។

សូមបញ្ជាក់ផងដែរថា នេះមិនមែនជាយន្តហោះផ្ទាល់ខ្លួនតែមួយ ដែលតារាប្រុស Jackie Chan មាននោះទេ។



ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]