ខេត្តតាកែវ ៖ រថយន្តហីុយ៉ាន់ដាយដឹកផ្លែដូង បានរេចង្កូតធ្លាក់ទៅក្នុងប្រឡាយទឹក ខណៈកំពុងតែបើកនៅតាមផ្លូវ ក៏វាក់នឹងរថយន្តធំ១គ្រឿងទៀតដែល បើកបញ្ច្រាសទិសគ្នា ទើបអ្នកបើកបរព្យាយាម បួងចង្កូតជ្រុលទៅ ធ្លាក់ប្រឡាយដេកត្រាំ ទឹកតែម្តង។ ហេតុការណ៍គ្រោះថ្នាក់នេះកើតឡើង នៅតាមបណ្តោយផ្លូវវៀងខេត្ត កាលពីថ្ងៃទី៩ មេសា វេលាម៉ោង១១និង៣០នាទីយប់ក្នុងភូមិប្រហ៊ូត សង្កាត់រកាក្រៅ ក្រុងដូនកែវ ។

មន្ត្រីប៉ូលិសចរាចរក្រុងដូនកែវបានឱ្យដឹងថា រថយន្តដឹកទំនិញដែលបើកធ្លាក់ផ្លូវនេះ ម៉ាកហ៊ីយ៉ាន់ដាយ ចំណុះ៥តោនពាក់ស្លាកលេខ 3A-4870 ភ្នំពេញ ។ អ្នកបើកបរឈ្មោះ លាង គឹមអាង ភេទប្រុស អាយុជាង២០ឆ្នាំ រស់នៅក្នុងខណ្ឌដង្កោ ក្រុងភ្នំពេញ ។
ប្រភពបន្តថា មុនពេលកើតហេតុរថយន្តបានដឹកផ្លែដូងមកពីត្បូងទៅជើងសំដៅទៅ ភ្នំពេញ លុះមកដល់ចំណុចកើតហេតុនោះ ក៏វាក់គ្នាជាមួយរថយន្តធុនធំមួយគ្រឿងទៀតបើកបរបញ្ច្រាសទិស គ្នាចំពីមុខ ទើបអ្នកបើកបរព្យាយាម គេចរថយន្តនោះក៏ធ្លាក់ទៅក្នុងប្រឡាយទឹក តែម្តង ។ ករណីនេះមិនបណ្តាលឱ្យមានអ្នករងរបួសឬស្លាប់ឡើយ ។

ប្រភពដដែលបានបញ្ជាក់ថា ក្រោយពេលកើតហេតុ កម្លាំងប៉ូលិសចរាចរក្រុងដូនកែវមកពិនិត្យនិងដេកយាមអស់មួយយប់ ។ លុះព្រឹកថ្ងៃទី១០ មេសា ទើបមានមនុស្សយករថយន្ត១គ្រឿងទៀត លើកផ្លែដូងផ្ទេរ ដាក់រួចដឹកបន្ត ទៅលក់នៅភ្នំពេញ ឯរថយន្តដែលដេកត្រាំទឹកត្រូវម្ចាស់យករថយន្តស្ទូចមកលើកចេញ ពីក្នុងប្រឡាយផងដែរ ៕

បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]