កាន់តែល្អមើល! Inter ប្រកាសចូលរួមប្រជែងយកកីឡាករឆ្នើមមួយរូបជាមួយ Man Utd និង Chelsea

//s5.kh1.co/66/663643a98ce045246ca1b8caa9415f9162343307.jpg
កីទ្បា

 ១៥-ឧសភា-២០២០ ១០ល្ងាច · ៤ ឆ្នាំមុន

យោងតាមរបាយការណ៍ Corriere dello Sport បានរាយការណ៍ថា ក្លឹបយក្ស Inter Milan គឺជាក្លឹបចុងក្រោយដែលបង្ហាញការចាប់អារម្មណ៍ទៅលើខ្សែប្រយុទ្ធរបស់ក្លឹប Lyon កីឡាករ Moussa Dembele។

យោងតាមរបាយការណ៍ Corriere dello Sport បានរាយការណ៍ថា ក្លឹបយក្ស Inter Milan គឺជាក្លឹបចុងក្រោយដែលបង្ហាញការចាប់អារម្មណ៍ទៅលើខ្សែប្រយុទ្ធរបស់ក្លឹប Lyon កីឡាករ Moussa Dembele

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Moussa Dembele
កីឡាករ Moussa Dembele

ក្លឹបធំពីរនៅ Premier League រួមមាន ក្លឹបបិសាចក្រហម Manchester United និងក្លឹបតោខៀវ Chelsea ត្រូវបានផ្សារភ្ជាប់ក្នុងការនាំយក Dembele មកកាន់ទឹកដីចក្រភពអង់គ្លេសជាថ្មី ក្រោយធ្លាប់លេងនៅក្លឹប Celtic របស់ស្កុតឡែន។

កីឡាករ Moussa Dembele កាលលេងនៅក្លឹប Celtic
កីឡាករ Moussa Dembele កាលលេងនៅក្លឹប Celtic

ខ្សែប្រយុទ្ធ វ័យ២៣ឆ្នាំ ធ្លាប់បានចំណាយពេល ២រដូវកាលនៅក្លឹប Celtic ក្រោយចាកចេញពីក្លឹប Fulham កាលពីឆ្នាំ២០១៦ ដោយគ្មានតម្លៃខ្លួន។ ២រដូវកាលនៅទឹកដីស្កុតឡែន ហាក់បង្ហាញពិភពបាល់ទាត់ថា រូបគេបានត្រឹមក្លាយខ្លួនជាខ្សែប្រយុទ្ធលំដាប់កំពូលមួយរូប ដោយអាចរកគ្រាប់បាល់បានរហូតដល់ទៅ ៥១គ្រាប់ និងបញ្ជូនបាល់បាន ១៨គ្រាប់ ក្រោយបង្ហាញខ្លួនឱ្យក្លឹប Celtic បានចំនួន ៩៤ប្រកួត។

កីឡាករ Moussa Dembele កាលលេងនៅក្លឹប Fulham
កីឡាករ Moussa Dembele កាលលេងនៅក្លឹប Fulham

ក្រោមការតាមដានពីក្លឹប Lyon មិនយូរប៉ុន្មាន ក្លឹបក៏សម្រេចនាំយករូបគេមកកាន់ទឹកដីបារាំងកាលពីដើមរដូវកាល ២០១៨-២០១៩ ក្នុងតម្លៃ ២២លានផោន ខណៈបច្ចុប្បន្ន ខ្សែប្រយុទ្ធដើមកំណើតម៉ាលី លេងឱ្យជម្រើសជាតិបារាំងរូបនេះ កើនតម្លៃខ្លួនដល់ទៅ ៤០លានផោន។ ក្នុងក្របខណ្ឌ Ligue 1 របស់បារាំង ហាក់មានការប្រកួតប្រជែងខ្លាំងជាងក្របខណ្ឌកំពូលស្កុតឡែន ប៉ុន្តែ Dembele នៅតែធ្វើបានល្អដោយអាចរកបានគ្រាប់បាល់ចំនួន ៤២គ្រាប់ និងបញ្ជូនបាល់បាន ១៣គ្រាប់ ក្នុង ៨៨ ប្រកួតឱ្យក្លឹប Lyon ផងដែរ៕

កីឡាករ Moussa Dembele លេងឱ្យជម្រើសជាតិបារាំង
កីឡាករ Moussa Dembele លេងឱ្យជម្រើសជាតិបារាំង

ប្រភពGoal

Try Soklin
Soklin (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T